១១ វិធី​ធ្វើ​ឱ្យអ្នក​​គេង​លក់​ស្រួល និង​សុបិន​ល្អ

  • 2014-11-26 01:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូបរមែង​ចង់បាន​ការ​​គេង​ ប្រកប​ដោយភាព​សុខ​​លក់​ស្រួល និង​សុបិន​ល្អ តែ​បញ្ហា​នៅ​ត្រង់​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ទើប​សម្រេច​គោលបំណង​នេះ។ ដើម្បី​​ធ្វើ​បាន​អ្វី​ទាំងនេះ អ្នក​អាច​អនុវត្ត​វិធី​ខ្លីៗទាំង​១១ ខាងក្រោម៖ ​​

 

 

១) ញ៉ាំ​អាហារ​មុន​គេង​៣​ម៉ោង៖ បើ​សិន​អ្នក​ញ៉ាំ​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចូល​គេង អ្នក​នឹង​មាន​ថាមពល​គ្រប់គ្រាន់។ បើ​មិន​ដូច្នេះ​ទេ អ្នក​មិន​អាច​គេង​លក់​ស្រួល​ទេ។

 

២) ញ៉ាំ​ចេក៖ មុន​ពេល​គេងបើ​បើ​ក្រពះ​រើ ​​ចូរអ្នក​ញ៉ាំ​ចេក​១ផ្លែ​ ឬ​នំប៉័ង​១​ចំណិតក៏​បាន។ កុំ​ទុក​ពោះ​ឱ្យ​នៅ​ទំនេរ ព្រោះ​វា​រំខាន​ដំណេក​របស់​អ្នក។

 

៣) មុជទឹក៖ មុជទឹក ដុស​សាប៊ូ​ឱ្យ​បាន​ស្អាត បើ​កាន់​តែ​ល្អ​មុជ​ទឹក​ក្ដៅអ៊ុនៗ។

 

៤) កុំ​ហាត់​ប្រាណ​ហួស​កម្លាំង ឬ​លើក​អ្វី​ធ្ងន់​ៗ​ពេក៖ រាងកាយ​ក៏​ដូចជា​ក្បាល​របស់​អ្នក នឹង​ពោពេញ​ដោយ​ថាមពល ដូច្នេះ​វា​អាច​ធ្វើ​ឱ្យ​គេង​មិន​ស្រួល បើ​អ្នក​ហាត់ប្រាណ​ខ្លាំង​ពេក។

 

៥) ញ៉ាំ​ទឹកដោះ​គោ​ក្ដៅ​៖ ញ៉ាំ​ទឹកដោះគោ​ក្ដៅ​​មុន​ពេល​​គេង នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ។

 

៦) បន្ទប់​ត្រូវ​មាន​សីតុណ្ហភាព​ល្អ៖ សីតុណ្ហភាព​ក្នុង​បន្ទប់​មិន​ត្រូវ​ក្ដៅ​ពេក និង​ត្រជាក់​ពេក​ទេ។

 

៧) មិន​ត្រូវ​ខ្វល់​ខ្វាយ​ច្រើន៖ បើ​មាន​រឿង​ខ្វល់ខ្វាយ​ច្រើន​ដូចជា ការងារ គ្រួសារ ឬ​អ្វី​ផ្សេង​នោះ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ចាំ​ដោះស្រាយ​ថ្ងៃ​ស្អែក។ បើ​នៅ​តែ​គិត​ច្រើន​ទៀត អ្នក​នឹង​បញ្ឈរ​ភ្នែក​មួយ​យប់​ទល់​ភ្លឺ។ ​

 

៨) ពេល​ដេក​ត្រូវ​គិត​រឿង​ល្អៗ៖ ចូរ​គិត​រឿង​សប្បាយ​ៗ ដូច​ជា​បាន​ជួប​ជាមួយ​ទេពអប្សរ ឬ​ក្ដី​ស្រមៃ​ល្អៗ​នា​ពេល​អនាគត​ជាដើម។

 

៩) រក​ខ្នើយ​ស្អាត និង​ធំ​ជាង​ក្បាល៖ បើ​ខ្នើយ​តូច ឬ​មិន​ត្រូវ​ក្បាល នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក និង​សុបិន​អាក្រក់។

 

១០) ទុក​ភេសជ្ជៈ​ត្រជាក់​​នៅ​ក្បែរ​ខ្លួន៖ បើ​សិន​អ្នក​មាន​អារម្មណ៍​ថា​ក្ដៅ​ពេក ឬ​ភ្ញាក់​ពេល​យប់​​ដោយ​យល់សុបិន​អាក្រក់​នោះ អ្នក​អាច​ផឹក​អ្វី​ត្រជាក់ៗ ដើម្បី​ឱ្យ​អារម្មណ៍​ធូរស្បើយ។ ទឹក​ឬ​ទឹកដោះ​គោ ជា​ជម្រើស​ល្អ​បំផុត។

 

១១) ដាក់​កន្សែង​សើម​សើ​ភ្នែក៖ ធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ភ្នែក​អ្នក​សម្រាក និង​បំបាត់​ការ​ឈឺចាប់ ​​បន្ទាប់​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ។

 

 

ចង់អានអត្ថបទ មិន​​ញ៉ាំ​អាហារ​ពេល​ព្រឹក អាច​បង្ក​ផល​ប៉ះពាល់ ៤​យ៉ាង​ធំៗ ចុច​ត្រង់​នេះ! 

 

ចង់អានអត្ថបទ អាហារ​៩​ប្រភេទ​ បំផ្លាញ​ជីវិត​សិច​ ដោយ​មិន​ដឹងខ្លួន ចុច​ត្រង់​នេះ!

 

 

តើ​អ្នក​ធ្លាប់​សាកល្បង​អត់? បើ​មិន​ទាន់​ទេ ចូរ​សាកល្បង​មើល៍​! បើ​បាន​ផល​យ៉ាងណា សូម​ប្រាប់​ណា...!

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Wikihow