រូប​​ប៉ុន្មាន​សន្លឹក​​នេះ​បញ្ជាក់​ថា​ Galaxy S6 Edge ខ្លាំង​ជាង iPhone 6 Plus

  • 2015-03-17 17:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ធ្លាប់​បាន​ប្រកាស​​ថា iPhone 6/6 Plus មាន​ដែល​មាន​ទំហំ​កាមេរ៉ា​ក្រោយ​ 8MP អាច​ថត​រូបភាព ​និង​វីដេអូ​បាន​ច្បាស់​ជាង Smartphone ដទៃ​​​ដាច់​​។ ចំណែក​​ក្រុមហ៊ុន​ Samsung ឯនេះ​វិញ​ក៏​បាន​ប្រកាស​ថា​​ Galaxy S6 និង S6 Edge មាន​កាមេរ៉ា​ក្រោយ 16MP ពិត​ជា​អាច​ថត​រូប​បាន​ច្បាស់​មាន​គុណភាព​ខ្ពស់ ជាពិសេស​គឺ​ការ​ថតរូប​នៅ​ទី​ងងឹត​​​បាន​​ភ្លឺ​ច្បាស់​ជាង Smartphone ដទៃ​រួម​ទាំង iPhone 6/6 Plus។​

 

មក​ទល់​ពេល​នេះ នៅ​​តែ​មាន​ប្រិយមិត្ត​ជា​ច្រើន​នៅ​មិន​ទាន់​ជ្រះស្រឡះ​ ថា​តើ​កាមេរ៉ា​ iPhone 6/6 Plus និង Galaxy S6/S6 Edge មួយ​ណា​មាន​គុណភាព​ល្អ​ជាង​មួយ​ណា​នៅ​ឡើយ​។

 

 

ដើម្បី​កាត់​សេចក្តី​ពី​គុណភាព​កាមេរ៉ា iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល ជាមួយ​នឹង Galaxy S6/S6 Edge អ្នក​ជំនាញ​មួយ​រូប​របស់​វិបសាយ​ Mobilsiden.dk​ ឈ្មោះ Niels de Boissezon បាន​យក​ iPhone 6 Plus និង GS6 Edge មក​ប្រជែង​សមត្ថភាព​កាមេរ៉ា​​គ្នា​ ដើម្បី​រក​ឱ្យ​ឃើញ​ជើង​ខ្លាំង​។

 

បើ​តាម​ការ​សរសេរ​បកស្រាយ​របស់​លោក Boissezon កាមេរ៉ា​របស់ GS6 Edge ផ្ដល់​គុណភាព​រូបភាព​នៅ​កន្លែង​ងងឹត​បាន​ច្បាស់​មិន​សូវ​ព្រិល​ដូច iPhone 6 Plus នោះ​ទេ។ កាមេរ៉ា GS6 Edge ច្បាស់​ជាង iPhone 6 Plus ប៉ុណ្ណា​ មើល​រូបថត​​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

*បញ្ជាក់៖ រូបភាព​ថត​ដោយ iPhone 6 Plus នៅ​ខាង​លើ ហើយ​ GS6 Edge ខាង​ក្រោម។ ​​​​

 

 

 

 

អាន៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ sammobilemobilsiden.dk

អត្ថបទថ្មី