GALAXY S6 Edge បន្ថែមការផលិត ក្រែងលោផ្គត់ផ្គង់មិនទាន់ទីផ្សារ
- 2015-03-27 18:53:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GALAXY S6 Edge បន្ថែមការផលិត ក្រែងលោផ្គត់ផ្គង់មិនទាន់ទីផ្សារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung នឹងផលិត GALAXY S6 Edge បន្ថែម ដោយសារ Smartphone មួយនេះទទួលការចាប់អារម្មណ៍ខ្លាំងលើសការរំពឹងទុក។
បើតាមសារព័ត៌មានរបស់កូរ៉េខាងត្បូងមួយឈ្មោះ Korea IT News បានឱ្យដឹងថា ដោយសារតែ ចំនួន GALAXY S6 Edge នឹងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ ទើបក្រុមហ៊ុន Samsung ប្រញាប់ប្រញាល់បង្កើនសង្វាក់ផលិតកម្ម Smartphone អេក្រង់កោងមួយនេះបន្ថែមទៀត។
ប៉ុន្តែ អ្វីដែលជាបញ្ហាចម្បងក្នុងការផលិត GALAXY S6 Edge ឱ្យគ្រប់តាមតម្រូវការនោះ គឺបច្ចេកវិទ្យាផលិតបន្ទះ Touchscreen (TSP-Touchscreen Panel)។ ហេតុដូចនេះ ទើបធ្វើឱ្យ Samsung ត្រូវស្វែងរកជំនួយបន្ថែមពីក្រុមហ៊ុនផលិតបន្ទះ Touchscreen ផ្សេងទៀត ក្រៅពីក្រុមហ៊ុន Alps Electronics របស់ជប៉ុន ដែលតែងតែផលិត TSP សម្រាប់ត្រកូល GALAXY កន្លងមក។
ប្រភពខាងលើបន្ថែមថា ក្រុមហ៊ុន TSP ដែលនឹងត្រូវសហការជាមួយ Samsung ក្នុងការផលិតបន្ទះ Touchscreen សម្រាប់ GALAXY S6 Edge នោះ ជាក្រុមហ៊ុនក្នុងប្រទេសកូរ៉េខាងត្បូងមួយឈ្មោះ S-MAC ដែលល្បីឈ្មោះក្នុងការផលិតបន្ទះ Touchscreen កន្លងមក។
ចាំមើលថានៅពេល GALAXY S6/S6 Edge ដាក់លក់ផ្លូវការលើទីផ្សារពិភពលោកនៅថ្ងៃទី១០ខែមេសាខាងមុខ តើម៉ូដែលមួយណាទទួលការចាប់អារម្មណ៍ខ្លាំងជាង៕
អាន៖ Galaxy S6/S6 Edge នឹងលក់បានជាង ៥០លានគ្រឿង ព្រោះទទួលការចាប់អារម្មណ៍ខ្លាំង
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ koreaitnews, gforgames