Galaxy S6 Edge ត្រាំ​ក្នុង​ទឹក​ជិត​កន្លះ​ម៉ោង នៅ​មិន​កើត​អី​ទៀត

  • 2015-03-31 15:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ Galaxy S6/S6 Edge មិន​មាន​មុខងារ​ការពារ​ការ​ចូល​ទឹក (WaterProof) តែ​នៅ​ពេល​​​យក​មក​ត្រាំ​ក្នុង​ទឹក​រយៈ​ពេល​ជិត​កន្លះ​ម៉ោង បែរ​ជា​​​គ្មាន​បញ្ហា​អ្វី​ទៅ​វិញ។ នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​គណនី​​ YouTube មួយ​ឈ្មោះ TechSmartt បាន​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ត្រាំ​ Galaxy S6 Edge ក្នុង​ទឹក​រយៈ​ពេល​​ដល់ ២៣នាទី ហើយ​លទ្ធផល​ គឺ​ Galaxy S6 Edge នោះ​នៅ​អាច​ប្រើ​បាន​វិញ​ដូច​ធម្មតា តែ​សូម​កុំ​សាកល្បង​​បែប​នេះ​នៅ​ផ្ទះ​ឱ្យ​សោះ​ណា។ ទស្សនា​វីដេអូ៖

 

 

 

លក្ខណៈ​សម្បត្តិ​របស់​ Galaxy S6 Edge៖ -អេក្រង់៖ ៥,១អ៊ីញ និង​មាន​ Resolution 1440 x 2560 pixels -កញ្ចក់​ការពារ៖ Corning Gorilla Glass 4 -Memory៖ 32/64/128 GB (​គ្មាន​រន្ធ​ដោត ​ microSD Card​), RAM 3GB -កាមេរ៉ា​៖ ក្រោយ 16MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 5MP (ថត​ច្បាស់​ដោយ​មិន​​ប្រើ​ Flash)។ មុខងារ​កាមេរ៉ា​បើក​ប្រើ​ពេល​តែ ០,៧វិនាទី​​ប៉ុណ្ណោះ -OS៖ Android, v5.0 (Lollipop) -Chip៖ Exynos 7420 -CPU ពីរ​ប្រភេទ៖ ទី​មួយ Quad-core Cortex-A53​ ល្បឿន 1.5 GHz និង​ទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz -គ្មាន​​មុខ​ងារ​​​ការពារ​ការ​ចូល​​ទឹក​នោះ​ទេ​ -ថាមពល​ថ្ម (ថ្ម​មិន​អាច​ដោះ​បាន)៖ 2600 mAh (សាក​ថ្ម​រយៈ​ពេល ​១០នាទី​អាច​ប្រើ​បាន​៤​ម៉ោង) -មាន​មុខងារ Samsung Pay ដូច​ Apple Pay ដែរ -អាច​ផ្ទុក​ឯកសារ​លើ OneDrive បាន​ 115GB -តម្លៃ៖ ៩៥០ ដុល្លារ (32GB), ១០៦០ដុល្លារ (64GB) និង ១១៧០ដុល្លារ (128GB)។ នេះ​ជា​តម្លៃ​នៅ​អឺរ៉ុប។ ដាក់​លក់​នៅ​​ថ្ងៃ​ទី ១០ខែ​មេសា៕

 

 

អាន៖ GALAXY S6 Edge ​បោក​លើ​​ឥដ្ឋ​៣ដង នៅតែ​អត់​បញ្ហា​ប្រើ​បាន​វិញ​ដដែល

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ redmondpie

អត្ថបទថ្មី