កំពូលអ្នកសម្អាតគ្មានពីរ ប្រថុយគ្រោះថ្នាក់ឡើងភ្នំកម្ពស់៣០០០ម៉ែត្រ រើសសំរាម
- 2014-10-08 17:27:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកសម្អាតគ្មានពីរ ប្រថុយគ្រោះថ្នាក់ឡើងភ្នំកម្ពស់៣០០០ម៉ែត្រ រើសសំរាម
ចន្លោះមិនឃើញ
អ្នកសម្អាតម្នាក់ដែលមានឈ្មោះថា Peng Wencai បានប្រថុយគ្រោះថ្នាក់ឡើងភ្នំកម្ពស់៣០០០ម៉ែត្រដើម្បីប្រមូលសម្រាម។ បុរសវ័យ៤៤ឆ្នាំ ដែលបានចំណាយពេល១៤ឆ្នាំ រើសសំរាមនៅភ្នំ Emei ក្នុងខេត្ត Sichuan ប្រទេសចិនរូបនេះ ត្រូវបានគេតែងតាំងជា"បុគ្គលគំរូប្រចាំខេត្ត Sichuan” ដោយសារតែការលះបង់ជាច្រើនដើម្បីបរិស្ថាន។
Wencai បានប្រើខ្សែយោងសុវត្ថិភាព នៅកម្ពស់រហូតទៅជាង៣គីឡូម៉ែត្រពីដី ដើម្បីសម្អាតច្រាំងថ្ម។ លោកបានចូលធ្វើការនៅម៉ោង ៨:៣០ព្រឹក រហូតដល់ ៥:៣០ល្ងាច នឹងចុះទៅច្រាំងថ្មចំណោទបីដងក្នុងមួយសប្ដាហ៍ប្រសិនបើអាកាសធាតុអំណោយផល។
លោកបាននិយាយប្រាប់សារព័ត៌មានថា "ខ្ញុំត្រូវចំណាយពេលបីម៉ោងក្នុងការឡើងចុះចូលទៅជ្រោះដែលមានជម្រៅជាង ២០០ម៉ែត្រ ហើយចំណាយពេលច្រើនជាង ៨០ដងក្នុងមួយឆ្នាំដើម្បីសម្អាតសំរាមជុំវិញច្រាំងថ្មចំណោទនោះ"។
ចង់ដឹងថាបុរសរូបនោះ ប្រថុយគ្រោះថ្នាក់បែបណា សូមមើលរូបភាពខាងក្រោម៖
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ shanghaiist