Poreotics ​ក្រុម​រាំ​អាស៊ី​ដែល​ល្បីល្បាញ​នៅ​​​អាមេរិក

  • 2015-04-07 22:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រាំ​បុរស Poreotics ​​គឺ​ជា​ក្រុម​រាំ​​​​​អាមេរិក​ដើម​កំណើត​អាស៊ី​ដែល​រស់​​​នៅ​រដ្ឋ​​ ​​​​​​California ​សហរដ្ឋ​​​អាមេរិក ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ ​​និង​មាន​សមាជិក​ ៦ ​រូប​​​រួម​មាន ​Matt Dumbo Nguyen, Can Trong Nguyen ហៅ(Can), Charles Viet Nguyen, Lawrence Bravo Deveraហៅ(Law), Justin Valles ​​​ហៅ (Jet Li) ​និង​​ ​​Andrew- Fausto Mayate ហៅ ​(Chad) ។

 

 

ក្រុម​អាស៊ី​មួយ​នេះ​បាន​សាង​ស្នាដៃ​ជា​ច្រើន​ដូច​ជា​នៅ​ថ្ងៃ​ទី៨​ ​មេសា​ ​​​​២០១០ ​​​​​ពួក​គេ​បាន​ឈ្នះ​​ជើង​ឯក​ក្នុង​កម្មវិធី​​ America's Best Dance Crew រដូវ​​កាល​ទី​ ៥។ ​​ចំណែក​ឯ​ថ្ងៃ​ទី១៤​ ​មករា​ ​​​២០១១​ ​បាន​​ឈ្នះ​ពាន​ក្រុម​រាំ​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី ​World of Dance Awards  ​​​និង​បាន​ចូល​រួម​ប្រលង​​រាំ​ក្នុង​កម្មវិធីVibe 15, FUSION X, និងBody Rock ថែម​ទៀត​ផង។ អ្វី​ដែល​ពិសេស​ពួក​គេ​បាន​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​​បទ​ចម្រៀង​របស់ Justin Bieber (Somebody​ to Love), Bruno Mars ( The Lazy Song ) និង​ Ganesh (Let's party)។

 

ចង់​ដឹង Poreotics​ បញ្ចេញ​ក្បាច់​រាំ​ឡូយ​យ៉ាង​ណា​សូម​មើល​វីដេអូ​រាំ​ខាង​ក្រោម៖

 

 

 

អាន៖ G-Dragon ​​​​ក្លែងក្លាយ​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពេញ​កម្មវិធី​ Star King

 

ប្រែ​សម្រួល៖​ ហេង​ សុធារិទ្ធិ ប្រភព៖ ​Wiki​​​​​

អត្ថបទថ្មី