ដើម្បីជួយជាតិ កីឡាករខ្មែរ-អាមេរិក Dar ប្រកាសរកថ្លៃធ្វើដំណើរមកស៊ីហ្គេម
- 2015-04-09 16:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីជួយជាតិ កីឡាករខ្មែរ-អាមេរិក Dar ប្រកាសរកថ្លៃធ្វើដំណើរមកស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡាករបាល់បោះកូនកាត់ខ្មែរ-អាមេរិក Dominic Anthony Dar កំពុងប្រកាសរកជំនួយសម្រាប់ថ្លៃយន្តហោះក្នុងការធ្វើដំណើរមកជួយក្រុមបាល់បោះជម្រើសជាតិកម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)នៅប្រទេសសិង្ហបុរីនាខែមិថុនាខាងមុខនេះ។
កីឡាករដែលរកពិន្ទុបានច្រើនជាងគេ និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីបណ្តាប្រទេសអាស៊ាននៅស៊ីហ្គេមឆ្នាំ២០១៣បានរៀបរាប់ថា ៖«ដូចលោកអ្នកបានដឹង ឬមិនបានដឹង កាលឆ្នាំ២០១៣ ខ្ញុំបានលេងបាល់បោះនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំតំណាងឲ្យប្រទេសកម្ពុជា។ វាជាបទពិសោធម៍មួយដ៏ល្អ និងធំធេងជាអ្វីដែលខ្ញុំលេងកីឡាដែលខ្ញុំស្រលាញ់។ ខ្ញុំមិនត្រឹមតែលេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ខ្ញុំលេងសម្រាប់គ្រួសារខ្ញុំ មិត្តភ័ក្តិខ្ញុំ និងអ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ»។
Dar បានបន្តថា ៖«វាបង្ហាញខ្ញុំនូវអ្វីៗជាច្រើន ហើយថា អ្នកអាចជឿជាក់លើខ្លួនឯងចំពោះអ្វីដែលអាចធ្វើបាន។ ខ្ញុំសង្ឃឹមមានឱកាសបានលេងឲ្យក្រុមបាល់បោះកម្ពុជាទៀតសម្រាប់ស៊ីហ្គេមនាខែមិថុនាខាងមុខនេះ។ បញ្ហាតែម្យ៉ាងគត់ដែលខ្ញុំប្រឈមគឺលុយសម្រាប់ថ្លៃយន្តហោះ។ ដើមឡើយខ្ញុំមានលុយ តែរថយន្តចាស់របស់ខ្ញុំខូច ដូច្នេះខ្ញុំបានយកលុយនោះទិញរថយន្តថ្មីសម្រាប់ទៅរៀន និងធ្វើការ»។
«ឥឡូវនេះស្ថានភាពរបស់ខ្ញុំកំពុងជួបការលំបាកចំពោះការទៅរៀន ធ្វើការក្រៅម៉ោង ចំណាយលើការជួល និងចំណាយផ្សេងៗទៀត។ វាជាផ្នែកមួយនៃមនុស្សធំ។ ខ្ញុំសូមស្នើសុំអ្នកទាំងអស់គ្នា ប្រសិនបើអាចជួយខ្ញុំបាន សូមជួយតាមលទ្ធភាព។ អរគុណចំពោះការចំណាយពេលអានសារនេះ និងសូមឲ្យព្រះជាម្ចាស់ជូនពរអ្នក។ សូមជួយចែករំលែកផង»៕
ដើម្បីមើលព័ត៌មានលំអិត សូមចុច..
ប្រែសម្រួល៖ ជាន ចាន់រ៉ា