តារា រាងស្អាត មិនាថ ជា អ្នកធ្វើការលើយន្តហោះតើ!
- 2014-10-09 18:36:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា រាងស្អាត មិនាថ ជា អ្នកធ្វើការលើយន្តហោះតើ!
ចន្លោះមិនឃើញ
កញ្ញា ទូច មិនាថ ដែលធ្លាប់បានពានជាតារា រាងស្អាតក្នុងកម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅប្រទេស ម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែ កក្កដា កន្លងទៅ បានបង្ហើបប្រាប់ Sabay ថា ក្រៅពីការងារសិល្បៈនាង គឺជា អ្នកបម្រើការលើយន្តហោះ ក្នុងប្រលានយន្តហោះក្នុងប្រទេសកម្ពុជា។
ជើងយន្តហោះ ដែល កញ្ញា មិនាថ ធ្វើការនោះ គឺហោះនៅតំបន់អាស៊ីប៉ុណ្ណោះ ដោយនៅក្នុងនោះស្ទើរគ្រប់ប្រទេសក្នុងតំបន់មួយនេះ គឺនាងសុទ្ធតែបានបានឆ្លងកាត់ក៏ដូចជាស្នាក់នៅជាដើម។ តារាស្រីម្នាក់នេះ ប្រាប់ថា ប្រសិនបើហោះទៅប្រទេសឆ្ងាយៗដូចជាកូរ៉េជាដើម នាងត្រូវស្នាក់នៅប្រទេសនោះ១ទៅ២ថ្ងៃ ឯណោះ ប៉ុន្តែ មិនដែលធ្លាប់ដេកលើយន្តហោះច្រើនម៉ោងឡើយ។
តារាម៉ូដែល និង ជានិស្សិតឆ្នាំទី ៣ ជំនាញធនាគារម្នាក់នេះ បានរៀបរាប់ការងារខ្លួនឲ្យដឹងថា ជាអ្នកបម្រើការលើយន្តហោះ ការងារដែលត្រូវធ្វើមាន ដូចជា ជូនកន្សែងត្រជាក់ដល់ភ្ញៀវ លើកអាហារជួនភ្ញៀវ ក៏ដូចជា កិច្ចការមួយចំនួនទៀត ហើយចំពោះភាសាដែលត្រូវប្រើ គឺអង់គ្លេសជាគោល។
មិនាថ បានឲ្យដឹងបន្ថែមទៀតថា ការងាររបស់នាងមានពេលខ្លះក្នុងមួយសប្ដាហ៍ នាងត្រូវធ្វើពេញ ប៉ុន្តែ ពេលខ្លះក៏មានពេលធ្វើតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ អាស្រ័យទៅលើចំនួនភ្ញៀវដែលជិះ និង ជើងយន្តហោះដែលត្រូវចេញ។
បច្ចុប្បន្នតារាស្រីវ័យ ២២ ឆ្នាំ ម្នាក់នេះ គឺជា តារាម៉ូដែលក្នុងក្រុម Sun Models Cambodia។ ក្នុងអាជីពសិល្បៈ មិនាថ ធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅប្រទេស ម៉ាឡេស៊ី កាលពី ខែ កក្កដា ដែល មានប្រទេសទាំងអស់ចូលរួមចំនួន៨។ កម្ពុជា បានបញ្ជូនតារាម៉ូដែលចំនួន ៣ នាក់ ទៅចូលរួម មាន កញ្ញា លឹម មួយហ្គិច កញ្ញា ពេជ្រ ចិន្ដា និង កញ្ញា ទូច មិនាថ។ ជាលទ្ធផល កញ្ញា ទូច មិនា ទទួលពាន ជាតារារាងស្អាត និង កញ្ញា លឹម មួយហ្គិច ជាប់ក្នុង Top8 ៕
អានអត្ថបទ៖ កម្រងរូបភាព ស្រីនៀត ស្អាតៗនៅកម្មវិធី Miss Grand International
អត្ថបទ៖ ខុត សីហា
រូបថត៖Facebook មិនាថ