ការ​បោះ​ជុំរំ​ដ៏​អស្ចារ្យ​នៅ​ខេត្ត​បាត់ដំបង​ស្ដី​អំពី ”ការបង្កើត​ និង​ការ​ពង្រឹង​ចំណង​មិត្តភាព”

  • 2014-10-09 22:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ANUSSA Event Planner Co., Ltd​ នឹង​រៀបចំ​ការ​បោះជំរំ​​លើក​ទីបួន​​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​​ខេត្ត​បាត់ដំបង​​ដែល​ជា​ទីក្រុង​នៃ​ប្រវត្តិសាស្រ្ត​ចាប់​ពី​ថ្ងែទី​១៧ ដល់ទី១៩​ ខែតុលា​ ឆ្នាំ២០១៤​ខាងមុខ​នេះ។​ ប្រធានបទ​ជា​ភាសាបរទេស​នៃ​ការ​បោះជំរំ​លើក​ទីបួន​គឺ ​“Creating and ​Maintaining ​Friendship”។ ​

 

គោលបំណង​ក្នុង​ការ​រៀប​​ចំការ​បោះ​ជំរំ​លើក​ទី​បួន​នេះ​ឡើង​គឺ​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ដែល​មាន​​បំណង​​ស្វែង​រក​នូវ​បទពិសោធន៍​ និង​ចំនេះដឹង​ថ្មីៗ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​រូបរាង​កាយ​ផ្លូវចិត្ត​ ការ​ប្រកួតប្រជែង​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​ ការ​លេង​ល្បែង​ជា​ក្រុម​ ការ​បង្កើន​ភាព​ជា​អ្នកដឹកនាំ ​និង​សកម្មភាព​កំសាន្ត​​​​ដទៃទៀតជា​ច្រើន។​

 

លើស​ពី​នេះ​ទៅ​ទៀត ការ​បោះ​ជុំរំ​នេះ​នឹង​នាំ​យុវជន​កម្ពុជា​មក​ពី​គ្រប់​មជ្ឈដ្ឋាន​មក​ជួបជុំ​គ្នា​ បង្កើន​នូវ​ចំណង​មិត្តភាព​​ដ៏​ស្អិតល្មួត​​ និង​យល់​ដឹង​អំពី​វិធីសាស្រ្ត​ក្នុង​​​ការ​រក្សា​ចំណង​ដ៏​មានតម្លៃ​នេះ​ឲ្យ​ស្ថិតស្ថេរ​ស្រប​ទៅ​តាម​​ប្រធានបទ​ដែល​បាន​រៀបរាប់​ខាង​លើ។​

 

មួយ​វិញ​ទៀតការ​បោះជំរំ​នេះ​នឹង​ផ្សារភ្ជាប់​យុវជន​ទៅ​នឹង​មាតុភូមិ​របស់​ខ្លួន​ ជាពិសេស​គឺ​ទឹកដី​បាត់ដំបង​​ដ៏​ស្រស់​​ស្អាត​ និង​មានតម្លៃ ដែល​ខ្មែរ​គ្រប់​រូប​ទទួលស្គាល់​ថា​ជា​ទឹកដីកសិកម្មដ៏ធំបំផុតប្រចាំប្រទេស។​ ការ​បោះជំរំ​ក៏​ជា​វិធីសាស្រ្ដ​​រៀនសូត្រ​មួយ​ដែល​នាំ​មក​នូវ​ ចំនេះដឹងថ្មីៗ​ បទពិសោធន៍​ជីវិត​ថ្មីៗ ​ចំណងមិត្តភាព​ស្អិតល្មួត​​ និង​ជាពិសេស​ស្មារតី​យុវជន​ដែល​ជួយ​ជំរុញ​ដល់​ភាព​សកម្ម​របស់​យុវជន​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ ដូច្នេះ​ហើយ​សកម្មភាព​ពិសេស​ជា​ច្រើន​នឹង​​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​ការ​បោះ​ជំរំ​លើក​​ទី​បួន​នេះ​ ជាអាទិ៍​ ការ​លេងល្បែង​ជា​ក្រុម(team building games) ​ទស្សនកិច្ច​សិក្សា​ទៅកាន់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ កសិដ្ឋាន​ដាំ​ទំពាំង​បាយ​ជូ សិប្បកម្មផលិត​សំបក​ស្រយ៉ សិប្បកម្ម​ផលិត​ដំណាប់​ចេក​បន្ទះ​ ​ទស្សនកិច្ច​សិក្សា​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ​និង​ សកម្មភាព​ជា​ក្រុម​ជាច្រើន​ទៀត។

 

 

រយៈពេល​បីថ្ងៃ ​ពីរ​យប់​នៃ​ការ​បោះជំរំ​នេះ អ្នក​ចូលរួម​ទាំង ៧៨នាក់​នឹង​ក្លាយ​ជា​បុគ្គល​មួយ​រូប​ដែល​មាន​វិន័យ​ល្អ ​រួសរាយ​រាក់ទាក់ ​និង​ស្មារតី​ស្វាហាប់​។​ លើស​ពី​​​នេះ​ទៅ​ទៀត​ពួក​គេ​នឹង​ទទួល​បាន​ការ​ជម្រុញ​​​លើក​ទឹក​​ចិត្ត​ក្នុង​​ការ​បង្កើន​ភាព​សកម្ម ​ផលិតភាព​ គំនិត​ច្នៃ​ប្រឌិត និង​ហ៊ាន​ប្រកួតប្រជែង​រាល់​ឧបសគ្គ។

 

ប្រសិនបើ​មិត្តយុវជន​ណា​ដែរ​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ការ​បោះ​ជំរំ​លើក​ទី បួន​នេះ​សូម​ទាក់ទង​ផ្ទាល់​មក​ការិយាល័យ​ក្រុមហ៊ុន ​ANUSSA​​លេខ២​FI១ អគារ​ផាកវ៉េ មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ​ ​​​រឺ​ទាក់ទង​លេខទូរសព្ទ ​០១២ ២៣០ ១៤០​ និង​ ០១០ ៩១១ ៧៧៦

 

 

អត្ថបទ៖ ពាណិជ្ជកម្ម