Pate Phnom Penh 310 ឈរ​កំពូល​តារាង​លីក​​បាល់បោះ​​កម្ពុជា​

  • 2015-05-05 17:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ Pate Phnom Penh 310 បាន​ឈរ​កំពូល​តារាង​លីក​បាល់បោះ​កម្ពុជា (CBL) បណ្ដោះអាសន្ន​ក្រោយ​យក​ឈ្នះ​ក្រុម Mekong Tiger ដោយ​លទ្ធផល ៦១ ទល់ ៥៤ ក្នុង​វគ្គ​ប្រកួត​​វិល​ជុំ​សន្សំ​ពិន្ទុ​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ។

 

 

លទ្ធផល​សរុប​ក្នុង​ការ​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ​មាន៖   CCPL Warriors ៤១ – ៥៦ Woods' Peppermint Lozenges, 41-56 NSK Dream ៥៤ – ៥៦ Magellan Knights SOHO Phnom Penh ៤៥ – ១១១ Extra Joss Fighters 45-111 Pate 310 ៦១ – ៥៤ Mekong Tigers

 

 

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ចុះ​សប្ដាហ៍​នេះ​មាន៖ ថ្ងៃ​ទី ៩ ខែ ឧសភា ៖ វេលា​ម៉ោង ២ រសៀលWoods' Peppermint Lozenges Vs TCT Rock វេលា​ម៉ោង ៤ រសៀល Magellan Knights VS Davies Megacryl

  ថ្ងៃ​ទី ១០ ខែ ឧសភា ៖ វេលា​ម៉ោង ២ រសៀល Extra Joss Fighters VS CCPL Warriors វេលា​ម៉ោង ៤ រសៀលSOHO Phnom Penh VS NSK Dream

 

លីក​បាល់បោះ​​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ១១ ផ្សេង​គ្នា ដោយ​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍  ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី។

 

សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដាយ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដាយប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដាយ​សំរឹទ្ធ១៥ គ្រឿង៕

 

អត្ថបទ៖ ម៉ឺន រស្មី