Pate Phnom Penh 310 បន្ត​​កំពូល​តារាង​លីក​​បាល់បោះ​​កម្ពុជា

  • 2015-05-12 16:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ Pate Phnom Penh 310 បន្ត​កៅអី​កំពូល​តារាង​​លីក​បាល់បោះ​កម្ពុជា (CBL) ដដែល ទោះ​ជា​មិន​បាន​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ខណៈ​ក្រុមWoods’ Peppermint Lozenges តាម​ពី​ក្រោយ​ប្រកៀកប្រកិត។

 

 

លទ្ធផល​​ចុង​សប្ដាហ៍​កន្លង​ទៅ​មាន៖ Woods’ Peppermint Lozenges ៦៨ – ៦៥ TCT Rock Magellan Knights ៥១ – ៦៤  Davies Megacryl Extra Joss Fighters ១១០ – ៦៦ CCPL Warriors SOHO Phnom Penh ៤០ – ៥៤ NSK Dream

 

សម្រាប់​ប្រកួត​ចុង​សប្ដាហ៍​នេះ​មាន​ធ្វើ​ឡើង​តែ​ថ្ងៃ​អាទិត្យ ទី ១៧ ខែ ឧសភា ប៉ុណ្ណោះ៖ Emperors Vs Wood's  Peppermint Lozenges ម៉ោង ១០ ព្រឹក​ Mekong Tigers Vs  Magellan Knights ម៉ោង ១ រសៀល TCT Rock Vs  Extra Joss Fighters ម៉ោង ៣ រសៀល Davies Megacryl Vs SOHO Phnom Penh ម៉ោង ៥ រសៀល  

 

លីក​បាល់បោះ​​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ១១ ផ្សេង​គ្នា ដោយ​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍  ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី។

 

សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដាយ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដាយប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដាយ​សំរឹទ្ធ១៥ គ្រឿង៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម