Khedira ​អាច​នឹង​ទៅ​លេង​នៅ Juventus ​រដូវ​កាល​ក្រោយ

  • 2015-05-22 17:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Sami Khedira ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម​សេះ​បង្កង់ Juventus ​របស់​អ៊ីតាលី​ បន្ទាប់​ពី​អស់​កុងត្រា​ជាមួយ Real Madrid ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​កាសែត Marca ​របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។

 

 

តាម​ប្រភព​ខាង​លើ​បាន​សរសេរ​ថា ក្រុម Juventus ​កំពុង​តែ​ចរចា​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ Khedira ​ ខណៈ​ដែល​ខាង​សាមី​ខ្លួន​វិញ​ក៏​ទំនង​ជា​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​អ៊ីតាលី​ផង​ដែរ ដោយ​សំអាង​ថា​ចង់​ពង្រឹង​សមត្ថភាព​នៅ​លីក​ដែល​មាន​ការ​ប្រជែង​ខ្លាំង។

 

ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ មិន​ត្រឹម​តែ​ក្លិប​សេះ​បង្កង់​ទេ​ដែល​ចង់​បាន សូម្បី​តែ​ Bayern Munich ​និង​ក្លិប​ធំ​ៗ​នៅ​អង់គ្លេស​ក៏​ធ្លាប់​តាម​អន្ទងចិត្ត​គេ​ដែរ ប៉ុន្តែ​មិន​សម្រេច​ ដោយសារ Real Madrid ​មិន​ព្រម​លក់​ឱ្យ។ ស្រប​ពេល​ចប់​រដូវ​កាល​នេះ​វិញ អតីត​កីឡាករ​ក្រុម VfB Stuttgart ​រូប​នេះ​នឹង​អស់​កុងត្រា​ជាមួយ​អធិរាជ​ស​ហើយ នេះ​មាន​ន័យ​ថា​​អាច​ទៅ​លេង​ក្លិប​ណា​ក៏​បាន​ដែរ តាម​តែ​ចិត្ត​ចង់។

 

 

Khedira ​ជា​កីឡាករ​ដែល​ជាប់​ជា​ជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី U17 ​មក​ម៉្លេះ ហើយ​បាន​​ចូល​លេង​ជាមួយ​ក្រុម Real Madrid ​នៅ​ឆ្នាំ​២០១០ ​និង​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន UEFA Champions League ​១​ដង , UEFA Super Cup ​១​ដង , FIFA Club World Cup ​១​ដង , La Liga ​១​ដង , Copa del Rey ​១​ដង ​និង​ Supercopa de Espana ​១​ដង។ ប៉ុន្តែ​រដូវ​កាល​២០១៤-២០១៥ ​នេះ​វិញ កីឡាករ​ពាក់​អាវ​លេខ​៦​រូប​នេះ​បាន​បង្ហាញ​ខ្លួន​តែ​១៧​ប្រកួត​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​គ្រាប់​បាល់ ​និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​អី​ដែរ  ដោយសារ​មាន​របួស​មិន​សូវ​បាន​ចូល​លេង​ជម្រើស​ដំបូង​ឡើយ៕

 

ចុចអាន៖រយៈ​ពេល​២៤​ឆ្នាំ​របស់​ Xavi ​នៅ​ Barcelona ​ដល់​ទី​បញ្ចប់​ហើយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ marca

អត្ថបទថ្មី