គន្លឹះ៥ចំណុច ដើម្បីជាប់អាហារូបករណ៍ទៅសិក្សានៅបរទេស
- 2015-05-23 18:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ៥ចំណុច ដើម្បីជាប់អាហារូបករណ៍ទៅសិក្សានៅបរទេស
ចន្លោះមិនឃើញ
ការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសធំៗដូចជា អាមេរិក អង់គ្លេស កាណាដា ឬអូស្ត្រាលី អាចថាជារឿងមួយលំបាកសម្រាប់សិស្សនិស្សិត តែក៏មិនបានន័យថាវាមិនអាចទៅរួចនោះទេ។ មាននិស្សិតមួយចំនួនទទួលបានជោគជ័យ រីឯខ្លះទៀតបរាជ័យជាច្រើនដងក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ដោយសារតែពួកគេពុំបានត្រៀមខ្លួនជាមុន ក៏ដូចជាមិនមានវិធីសាស្ត្រត្រឹមត្រូវក្នុងការដាក់ពាក្យ។ ខាងក្រោមជាគន្លឹះខ្លះៗ ដែលអាចឱ្យមិត្តនិស្សិតសម្រេចក្ដីសុបិន ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសដោយជោគជ័យ៖
១. ត្រូវឧស្សាហ៍បើកមើលវិបសាយ ឬទៅសួរនាំដំណឹងអាហារូបករណ៍តាមស្ថានទូតនៃប្រទេសដែលអ្នកចង់ដាក់ពាក្យទៅសិក្សា
បច្ចុប្បន្នមានវិបសាយជាច្រើន អាចផ្ដល់ព័ត៌មានអាហារូបករណ៍សម្រាប់និស្សិត ក្នុងការដាក់ពាក្យសុំអាហារូបករណ៍តាមអនឡាញបានយ៉ាងឆាប់រហ័ស ឬក៏ចុច Like ទំព័រផ្លូវការណាមួយ (ដូចជាទំព័រក្រសួងអប់រំរបស់ប្រទេសកម្ពុជា) ដែលតែងតែផ្ដល់ដំណឹងអាហារូបករណ៍ ដើម្បីទទួលបានព័ត៌មានទាន់វេលា។ ក្រៅពីនេះ អ្នកក៏អាចទៅសួរនាំព័ត៌មានអំពីអាហារូបករណ៍ផ្ទាល់នៅតាមស្ថានទូតនៃប្រទេសនីមួយៗបានផងដែរ។
*cambodia.usembassy.gov/index.html (សម្រាប់កម្មវិធីអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក)
*www.scholarships-bourses.gc.ca/scholarships-bourses/non_can/opportunities-opportunites.aspx?lang=eng (កម្មវិធីអាហារូបករណ៍ប្រទេសកាណដា) *www.scholars4dev.com/ *www.internationalscholarships.com/
២. សម្រួចជំនាញភាសាអង់គ្លេសឱ្យកាន់តែខ្លាំង
ភាសាអង់គ្លេស គឺពិតជាចាំបាច់បំផុតនៅពេលដាក់ពាក្យសុំអាហារូបករណ៍ម្តងៗ។ នៅពេលដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស អ្នកចាំបាច់តម្រូវឱ្យធ្វើតែស្តភាសាអង់គ្លេស TOEFL (ពិន្ទុ ៥៧០) ឬ IELTS (ពិន្ទុ ៧.០)។ បើសិនជាអ្នកទទួលបានពិន្ទុដែលបានកំណត់ នោះអ្នកនឹងមានឱកាសច្រើន ក្នុងការទទួលបានអាហារូបករណ៍។ TOEFL ឬ IELTS ត្រូវធ្វើឱ្យបានមុនកាលកំណត់ឈប់ទទួលពាក្យ ហើយពិន្ទុប្រឡងត្រូវភ្ជាប់ជាមួយពាក្យសុំអាហារូបករណ៍។
២. ប្រុងប្រយ័ត្នចំពោះការសរសេរពាក្យសុំអាហារូបករណ៍
៣. ត្រូវមានបទពិសោធន៍ការងារជាប់ទាក់ទងនឹងជំនាញដែលសុំអាហារូបករណ៍ យ៉ាងហោច ២ឆ្នាំ (ការងារក្រៅម៉ោង ឬពេញម៉ោង)
៤. សំណេរតែងសេចក្តី
-សរសេរអំពីជីវិតនិងពិតរបស់អ្នក ហើយត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ពាក្យ និងសំណង់ប្រយោគដូចគ្នានឹងការសរសេរនៅក្នុងពាក្យសុំអាហារូបករណ៍ដែរ។ ប្រយោគដែលអ្នកសរសេរគួរតែ “ខ្លី តែខ្លឹម” មិនមែនវែងហូរហែឥតប្រយោជន៍ហើយខុសវេយ្យាករណ៍ព្រាតនោះទេ។
-ការប្រើប្រាស់ Present Tense អាចទាញចំណាប់អារម្មណ៍អ្នកអាន ជាជាងការប្រើ Past Tense។
-កុំប្រើគុណនាម (Adjectives) និង គុណកិរិយា (Adverbs) ច្រើនពេក។ គួរព្យាយាមប្រើប្រាស់នាម (Nouns) និង កិរិយាស័ព្ទ (Verbs) ណាដែលអាចជំនួសន័យ គុណនាម និងគុណកិរិយាទាំងនោះបាន។
-សេចក្ដីផ្ដើមរបស់តែងសេចក្ដី ជាចំណុចសំខាន់បំផុត។ សេចក្ដីផ្តើម មិនគួរសរុបអ្វីគ្រប់យ៉ាងក្នុងសំណេរនោះទេ។ វាត្រូវតែគួរឱ្យចាប់អារម្មណ៍ ដើម្បីអាចទាក់ទាញអ្នកអាន ឱ្យចង់អានសំណេររបស់អ្នករហូតដល់ចប់។
-ពាក្យ ឬឃ្លាសម្រាប់ភ្ជាប់អត្ថន័យពីប្រយោគមួយទៅប្រយោគមួយទៀត ដូចជា Firstly, Secondly, In Conclusion ឬ Furthermore ជាដើម មិនគួរប្រើនោះទេ ព្រោះស្ដាប់ទៅមិនគួរឱ្យទាក់ទាញ។ គួរប្រើពាក្យណាខ្លីនិងសាមញ្ញ ហើយកន្លែងណាចាំបាច់គួរប្រើ ក្បៀស (,)។
-ចុងបញ្ចប់មិនចាំបាច់សរុបមតិទាំងអស់ដែលបានសរសេរនោះទេ ព្រោះអ្នកអានបានយល់អស់សេចក្ដីហើយ។ អ្នកគួរតែភ្ជាប់បន្តិចទៅនឹងអ្វីដែលបាននិយាយនៅក្នុងសេចក្ដីផ្តើម ហើយបន្ទាប់មកសង្ខេបចំណុចសំខាន់ៗនិងវត្ថុបំណងនៃការសិក្សាតែម្តង។
** បើសិនអក្សរសរសេរដៃអ្នកមិនសូវស្អាត គួរវាយលើកុំព្យូទ័រ ហើយអានវាសារចុះសារឡើង ឬសុំមិត្តភក្តិ គ្រូ ជាពិសេសរៀមច្បងដែលធា្លប់បានទទួលអាហារូបករណ៍ ឱ្យជួយអាន ដើម្បីកែតម្រូវកន្លែងមានកំហុសឬឆ្គងអត្ថន័យ។
៥. ការសម្ភាសន៍
-អំឡុងពេលសម្ភាសន៍ មិនត្រូវឆ្លើយថា “អ្នកចង់ធ្វើការឬរស់នៅទីនោះ (ប្រទេសដែលអ្នកទទួលអាហារូបករណ៍) ក្រោយរៀនចប់” នោះទេ តែគួរតែឆ្លើយថា “អ្នកនឹងវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រក្រៅប្រទេស មកជួយអភិវឌ្ឍជាតិ”។
-ត្រូវត្រៀមពីមូលហេតុចំពោះសំនួរមួយចំនួនដូចជា “ហេតុអីបានជាអ្នកចង់បន្តជំនាញនោះ នៅក្រៅប្រទេស” ឬ “អ្នកនឹងរួមចំណែកជួយអភិវឌ្ឍប្រទេសអ្នកដូចម្តេចខ្លះ ដោយការសិក្សាជំនាញមួយនោះ” ។ សំនួរផ្សេងទៀតដូចជា៖
នៅពេលទៅសម្ភាសន៍ ត្រូវស្លៀកពាក់ឱ្យបានសមរម្យ ទៅឱ្យទាន់ពេល ហើយមុននឹងឆ្លើយសំនួរត្រូវគិតជាមុនសិន ចៀសវាងការឆ្លើយចាកប្រធាន ឬមិនចំគោលដៅ។
***ឯកសារចាំបាច់ទាំងអស់ត្រូវចម្លងទុក ឱ្យបានច្រើនច្បាប់ ដើម្បីទុកប្រើពេលបន្ទាន់៕
សំណាងល្អណា៎!
អាន៖ អាហារូបករណ៍បរទេសល្បីៗ៧ ដែលសិស្សនិសិ្សតខ្មែរមិនគួរមើលរំលង
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ scholarships