អាហារូបករណ៍​បរទេស​ល្បី​ៗ​​៧ ដែលសិស្ស​និសិ្សត​ខ្មែរ​មិន​គួរ​​មើល​រំលង

  • 2015-04-21 23:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា ​រៀង​រាល់​ឆ្នាំ​ សិស្ស​និស្សិត​ខ្មែរ​ត្រូវ​បាន​ផ្ដល់​ឱកាស​ទទួល​បាន​អាហារូបករណ៍​សិក្សា​ លំដាប់​អន្តរជាតិ​​ពី​​បណ្ដា​​​ប្រទេស​​នានា។ ​​ Sabayសូម​បង្ហាញ​ពី​អាហារូបករណ៍​ល្បី​ៗ​ចំនួន​៧​​ដែល​សិស្ស​និស្សិត​ខ្មែរ​ ភាគ​ច្រើន​ប្រាថ្នា​យក​ឲ្យ​បាន។

 

១.​អាហារូបករណ៍​Fulbright

 

​Fulbright គឺ​ជា​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក។ គោល​បំណង​សំខាន់​របស់​អាហារូបករណ៍​នេះ​គឺ​ផ្ដោត​លើ​ការ​ផ្លាស់​ប្ដូរ​វិស័យ​ អប់រំ​ ដើម្បី​ពង្រឹង​សក្ដានុពល​ភាព​ការ​សិក្សា​ដល់ ​សិស្ស​និស្សិត​ជុំ​វិញ​ពិភព​លោក​ និង​ផ្ដល់​នូវ​ឱកាស​សិក្សា​កម្រិត​អន្តរ​ជាតិ​ដល់​សិស្ស​ទូទាំង​ពិភព​លោក​​ ទៅ​សិក្សា​នៅ​ប្រទេស​មហា​អំណាច​នេះ។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

 

២.​អាហារូបករណ៍​CHEVENING

 

រាល់​ឆ្នាំ​ សិស្ស​អន្តរ​ជាតិ​មិន​តិច​ជាង​៦០០​នាក់​ទេ​ដែល​ទទួល​បាន​អាហារូបករណ៍CHEVENING​​ពី​រដ្ឋាភិបាល​អង់គ្លេស​ ។ អ្នក​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ​នឹង​ជ្រួត​ជ្រាប​ទាំង​ចំណេះ​ដឹង​លក្ខណៈ​ ស្តង់ដារ ភាព​ជា​អ្នក​ដឹក​នាំ និង​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​ផល​វិជ្ជមាន។

ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

 

៣.​អាហារូបករណ៍​MELBOURN

វា​គឺ​ជា​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​សាកលវិទ្យាល័យMELBOURN ​របស់​ប្រទេស​អូស្ត្រាលី។ ​សាកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​នេះ​បើក​ថ្នាក់​អាហារូបករណ៍​បរិញ្ញាបត្រ​ វគ្គ​សិក្សា​ខ្លី និង​ថ្នាក់​អនុ​បណ្ឌិត។ ម្យ៉ាង​វិញ​ទៀត​ភាគី​អូស្ត្រាលី​ជា​អ្នក​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ ផ្សេងៗ​កំឡុង​ពេល​សិក្សា​ទៀត​ផង។

ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

 

៤.​អាហារូបករណ៍​Eiffel

អ្នក​ដែល​ប្រាថ្នា​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​មិន​ដែល​ខក​ខាន​ស៊ើប​រក​ ព័ត៌មាន​អាហារូបករណ៍​នេះ​ទេ។​ យ៉ាង​ណា​មិញ​ ក្រសួង​ការ​បរទេស​បារាំង​ជា​អ្នក​ឧបត្ថម្ភ​អាហារូបករណ៍​នេះ ហើយ​ភាគ​ច្រើន​អាហារូបករណ៍​ដែល​ផ្ដល់​ឲ្យ​គឺ​ថ្នាក់​អនុ​បណ្ឌិត វិស្វកម្ម​ និង​បណ្ឌិត។ ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

 

 

៥.​អាហារូបករណ៍​កូរ៉េ

 

សារៈសំខាន់​របស់​អាហារូបករណ៍​នេះ​គឺ​ផ្តល់​នូវ​ការ​អប់រំ​ដ៏​មាន​ប្រសិទ្ធ​ ភាព​ដល់​សិស្ស​និស្សិត​អន្តរជាតិ​ដោយ​ស្មើ​ភាគ​គ្នា និង​បណ្ដុះ​នូវ​ភាព​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង។ គួប​ផ្សំ​នឹង​ការ​ផ្លាស់​ប្ដូរ​នូវ​វប្បធម៌​ និង​ការ​បង្កើត​នូវ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​រវាង​កូរ៉េ ​និង​ប្រទេស​កំណើត​របស់​សិស្ស​និស្សិត​អន្តរ​ជាតិ​ទាំង​អស់។ រាជរដ្ឋាភិបាល​កូរ៉េ​ផ្ដល់​ប្រាក់​អាហារូបករណ៍ ​និង​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​អាហារូបករណ៍​នីមួយៗ។

ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

 

៦.​អាហារូបករណ៍​ជប៉ុន

 

​ជប៉ុន​បាន​បើក​លំហ​ជើង​មេឃ​សម្រាប់​សិស្ស​និស្សិត​ទូទាំង​ពិភព​លោក​ឲ្យ​ចូល ​ទៅ​សិក្សា​នៅ​ប្រទេស​របស់​ខ្លួន​ លើ​កម្រិត​ដូច​ជា​ ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ  មធ្យម​សិក្សា​បច្ចេកទេស ឧត្ដម​សិក្សា ក្រោម​ឧត្ដម​សិក្សា និង​វគ្គ​សិក្សា​ភាព​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង។ ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

 

៧.​អាហារូបករណ៍​សិង្ហបុរី

 

ការ​សិក្សា​នៅ​ប្រទេស​កូន​នាគ​នេះ​ក៏​ជា​ក្ដី​ស្រមៃ​ជា​ច្រើន​របស់​សិស្ស​ និស្សិត​ខ្មែរ​ផង​ដែរ។ អាហារូបករណ៍​ភាគ​ច្រើន​ផ្ដល់​ដោយ​ក្រសួង​អប់រំ​ និង​រាជរដ្ឋាភិបាល​សិង្ហ​បុរី​ ចាប់​ពី​ថ្នាក់​អនុវិទ្យាល័យ​ដល់​បណ្ឌិត។ សម្រាប់​ថ្លៃ​សិក្សា ​និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ភាគី​សិង្ហបុរី​ជា​អ្នក​ធានា​រ៉ាប់​រង។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

 

អត្ថបទ៖ ផល្លា សុម៉ាលីណា រូបភាព cardiff.ac.uk

អត្ថបទពេញនិយម
អត្ថបទថ្មី