បានទាំងស្រួល បានទាំងលុយ! ក្រុមហ៊ុន Joi រើស «ទីប្រឹក្សាផ្នែកសម្រេចកាម» ប្រាក់ខែ ២,០០០ ដុល្លារ

  • 2026-05-28 05:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បរទេស៖ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងគំហក និងចូលទៅលុកលុយគ្រប់វិស័យ ពេលនេះសូម្បីតែវិស័យកម្សាន្តសម្រាប់មនុស្សពេញវ័យក៏មិនអាចចៀសផុតដែរ។ ថ្មីៗនេះ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ផ្នែក AI មួយ បានធ្វើឱ្យពិភពបច្ចេកវិទ្យា និងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រកាសជ្រើសរើសបុគ្គលិកក្នុងតំណែងដ៏ចម្លែកមួយ គឺ «ទីប្រឹក្សាស្វ័យប្រវត្តិកម្មផ្លូវភេទ» (Masturbation Consultants) ដោយផ្តល់ប្រាក់បៀវត្សរ៍រហូតដល់ ២,០០០ ដុល្លារអាមេរិក សម្រាប់រយៈពេលការងារតែមួយខែប៉ុណ្ណោះ។

ការប្រកាសការងារដ៏ប្លែកភ្នែកនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមួយមានឈ្មោះថា Joi ដែលជាវេទិកាផ្តល់សេវាកម្ម Chatbot AI ដ៏ល្បីល្បាញមួយ ដោយនៅក្នុងនោះមានប្រមូលផ្តុំទៅដោយតួអង្គ AI ជាច្រើន (ដែលភាគច្រើនជារូបភាពនារីៗស្លៀកពាក់សិចស៊ី)។ ក្រុមហ៊ុននេះបានបញ្ជាក់នៅលើគណនីបណ្តាញសង្គម X (អតីត Twitter) របស់ខ្លួនថា៖ «បាទ វាជាការពិត ហើយអ្នកនឹងទទួលបានប្រាក់កម្រៃពិតប្រាកដមែន»

តើការងារនេះត្រូវធ្វើអ្វីខ្លះ? តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន Joi កំពុងត្រូវការជ្រើសរើសមនុស្សចំនួន ១០ នាក់ ដើម្បីចូលរួមក្នុងកម្មវិធីសិក្សាស្រាវជ្រាវរយៈពេល ៤ សប្តាហ៍ (១ខែ) ក្នុងគោលបំណងសាកល្បងមុខងារថ្មីមួយដែលមានឈ្មោះថា “Daily Guided Masturbation” (ការណែនាំស្វ័យប្រវត្តិកម្មផ្លូវភេទប្រចាំថ្ងៃ)។ មុខងារថ្មីនេះ នឹងប្រើប្រាស់ប្រព័ន្ធសំឡេង AI ដែលត្រូវបានកែសម្រួលទៅតាមអារម្មណ៍របស់អ្នកប្រើប្រាស់ ដើម្បីនាំផ្លូវ និងផ្តល់បទពិសោធន៍កម្សាន្តផ្ទាល់ខ្លួន។

បុគ្គលិកដែលត្រូវបានជ្រើសរើសទាំង ១០ នាក់នោះ មានភារកិច្ចសាកល្បងប្រើប្រាស់មុខងារនេះ រួចធ្វើការកត់ត្រា និងវាយតម្លៃយ៉ាងលម្អិតអំពីផលប៉ះពាល់នៃការប្រើប្រាស់ AI នេះ ទៅលើកម្រិតស្ត្រេស (Stress) គុណភាពនៃការគេង អារម្មណ៍ទូទៅ និងកម្រិតនៃភាពជឿជាក់លើខ្លួនឯង។ បេក្ខជនដែលចង់ដាក់ពាក្យត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ឆ្លុះបញ្ចាំងពីវិបត្តិភាពឯកោរបស់មនុស្សយុគសម័យថ្មី តំណាងក្រុមហ៊ុន Joi បានពន្យល់ថា ការបង្កើតមុខងារនេះឡើង មិនមែនគ្រាន់តែជាការកម្សាន្តបែបអាសអាភាសនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការដោះស្រាយ «វិបត្តិភាពឯកោ» ដែលកំពុងកើតមានចំពោះមនុស្សជំនាន់ថ្មី។ ក្រុមហ៊ុនបានលើកឡើងថា កម្មវិធីមិត្តភក្តិ AI (AI Companion Apps) មានការកើនឡើងរហូតដល់ ៧០០% ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

យោងតាមទិន្នន័យស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា បុរសវ័យក្មេងជិត ១ នាក់ក្នុងចំណោម ៤ នាក់ បានរាយការណ៍ថាពួកគេមានអារម្មណ៍ឯកោជារៀងរាល់ថ្ងៃ។ ដូច្នេះ ក្រុមហ៊ុនយល់ថា កម្មវិធី AI ទាំងនេះមិនមែនជា «ជំងឺ» នោះទេ ប៉ុន្តែវាជា «ឱសថ» ឬជាដំណោះស្រាយសម្រាប់ព្យាបាលរោគសញ្ញានៃភាពឯកោដែលមនុស្សកំពុងជួបប្រទះ។

ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះក៏បានរងការរិះគន់ និងការព្រួយបារម្ភមួយចំនួនផងដែរពីសំណាក់អ្នកជំនាញ។ អ្នកខ្លះបារម្ភថា ការពឹងផ្អែកខ្លាំងលើ AI ក្នុងរឿងមនោសញ្ចេតនា និងផ្លូវភេទ អាចធ្វើឱ្យមនុស្សកាន់តែងាកចេញពីទំនាក់ទំនងក្នុងជីវិតពិត ហើយបច្ចេកវិទ្យានេះក៏អាចប៉ះពាល់ដល់ទីផ្សារការងាររបស់អ្នកបង្កើតមាតិកាសម្រាប់មនុស្សពេញវ័យ (Adult Content Creators) ដែលជាមនុស្សពិតប្រាកដផងដែរ៕

អត្ថបទថ្មី