តារា​ម៉ូដែល​ខ្មែរ អ៊េន ណា ចេញ​ទៅ​ដណ្ដើម​ពាន​នៅ​កូរ៉េ​ទៀត​ហើយ

  • 2015-05-26 17:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃ ២៣ រហូត​ដល់​ថ្ងៃ ៣០ ឧសភា នេះ​ កញ្ញា  អ៊េន ណា នឹង​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី luxury brand award 2015 នា​ទីក្រុង សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​នាង ​គឺជា ​ម៉ូដែល ​តំណាង​ប្រទេស​កម្ពុជា។ ​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia ប្រាប់ Sabay មុន​នេះ​បន្តិច។

 

ការ​ប្រកួត​លើក​នេះ​មាន ១៥ ប្រទេស ហើយ​បេក្ខនារី​មាន ១៧ នាក់ បេក្ខជន ១១ នាក់ ចូលរួម ហើយ ​អ៊េន ណា​ គឺជា​ បេក្ខនារី​ម្នាក់​គត់ ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត។ តាម​ការពិត​គេ​ឲ្យ​បេក្ខភាព​ចូលរួម​ប្រកួត​នឹង​ទាំង​ពីរ​ភេទ តែ​ពេល​ប្រថុច​ពេក ហើយ Visa ខាង​ប្រុស​ក៏​ធ្វើ​មិនទាន់ ចឹង​ហើយ​អាច​បញ្ជូន​បាន​តែ​បេក្ខនារី​ទៅ​តែ​ម្នាក់​ឯង។ និមលរតន៍ បាន​បញ្ជាក់​ថា​ បេក្ខភាព​រូប​នេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​បី​លើក ហើយ​លក្ខខណ្ឌ​ការ​ប្រកួត​នៅ​កូរ៉េ​នេះ គឺ​ មាន​វិញ្ញាសា​ស្លៀក​ឈុត​សំលៀកបំពាក់​ប្រពៃណី ស្លៀក​ឈុត​ប៊ីគីនី  ការ​ថតរូប និង​ ឈុត​រាត្រីសមោសរ ដែល​មាន​រយៈពេល​ ៧ ​ថ្ងៃ។

 

 

 

មេ Sun Super Models បាន​ប្រាប់​ពី​មូលហេតុ ​ដែល​ធ្វើឲ្យ​កញ្ញា​អាច​ចេញ​​ទៅ​បាន "ព្រោះ​អ្នក​រៀបចំ​កម្មវិធី​បាន​សម្ភាសន៍​គាត់​ជា​ភាសា​អង់គ្លេស ហើយ​មើល​ដំណើរ​តាមរយៈ Skye និង ​ហេតុផល​សំខាន់​មួយ​ទៀត​មកពី​កញ្ញា មាន​កម្ពស់​ត្រូវ​ស្តង់ដារ ១,៦៩ ម៉ែត្រ ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​កម្មវិធី​ប្រកួត​បែប​នេះ​ច្រើន​ប្រទេស ជាពិសេស​គឺ​មាន​សម្បុរ​ជា​ខ្មែរ”។

 

ប្រវត្តិ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាត​អន្តរជាតិ

 

-ឆ្នាំ ២០១៣ ទៅ​ប្រកួត​កម្មវិធី Miss Tourism Queen International 2013 នៅ​ចិន ដោយ​បាន​ប្រកួតឈ្នះ​   ជយលាភី​លេខ​១ Miss Tourism Queen Cambodia 2013 ទើប​បាន​ចេញ​ទៅ។ -ឆ្នាំ ២០១៣ ទៅ​ប្រកួត​កម្មវិធី Miss Southeast Asia  នៅ​បាងកក ប្រទេស​ថៃ បាន​ជាប់​ត្រឹម​៦​នាក់​ចុងក្រោយ។ -ឆ្នាំ ២០១៣ Miss Tourism International នៅ​ប្រទេស​ម៉ាឡេស៊ី។

 

 

លោក ម៉ែន និមលរតន៍រ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ Sun Super Models Cambodia បាន​នាំ​សម្ដី​ប្ដេជ្ញា​ចិត្ត​របស់ អ៊េន ណា ថា​ នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​ថា ​ជា​ប្រទេស​ដែល​មាន​ធនធាន​មនុស្ស​មិន​ចាញ់​បរទេស​ឡើយ៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី