តារា​ខ្មែរ​ទទួល​បាន​​ពាន​ម្នាក់​ទៀត​ហើយ​

  • 2015-05-28 18:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូត​ អ៊េន ណា​ ​ជា​បេក្ខនារី​តែ​ម្នាក់​គត់​ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ ​luxury​ brand ​award 2015 ទីក្រុង សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​។ ការ​ប្រកួត​លើក​នេះ​មាន ១៥ ប្រទេស ហើយ​បេក្ខនារី​មាន ១៧ នាក់ បេក្ខជន ១១ នាក់ ចូលរួម ចាប់ពី​ថ្ងៃ ២៣ រហូត​ដល់​ថ្ងៃ ៣០ ឧសភា​នេះ​។

 

 

ជា​លទ្ធផល​ អ៊េន ណា​ ​បាន​ទទួល​​ផ្លែផ្កា​យ៉ាង​ត្រចះ​ត្រ​ចង់​ដោយ​នាង​​​ទទួល​បាន​ពាន​ (MISS KING COCONUT WATER​ AWARD) នៃ​កម្មវិធី ​​Luxury ​Brand​ Model ​Award 2015 ​នេះ។​

 

ទន្ទឹម​នឹង​នោះ​សាមី​ខ្លួន​ផ្ទាល់​ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក​គណនី​របស់​នាង​ផ្ទាល់​ដោយ​​បង្ហាញ​ភាព​ជោគជ័យ​ដែល​រូប​នាង​បាន​ព្យាយាម​ និង​ អរគុណ​ទៅ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​លើក​ទឹក​ចិត្ត​ដល់​នាង​ហើយ​កញ្ញា​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​៖ ​"Finally​ I​ got​ my​ result​ that​ I​ have​ been​ done​ by​ try​ of​ my​ best​ (MISS​ KING​ COCONUT​ WATER). That ​get​ by ​all​ of ​your ​motivation​ Am ​very​ thanksful​ for​ my​ dear​ &​ very thanks​ for ​all the ​wished​ that​ al​l of ​you​ made​ for​ me​... Very ​Thanks ​of​ your​ mind​ to​ me​ all​ my​ beloved.​...​"

 

លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia ​ប្រាប់​ Sabayថា ​បេក្ខភាព​រូប​នេះ ​ធ្លាប់​ចេញ​ទៅ​ប្រកួត​បី​លើក ហើយ​លក្ខខណ្ឌ​ការ​ប្រកួត​នៅ​កូរ៉េ​នេះ គឺ​ មាន​វិញ្ញាសា​ស្លៀក​ឈុត​សំលៀកបំពាក់​ប្រពៃណី ស្លៀក​ឈុត​ប៊ីគីនី  ការ​ថតរូប និង​ ឈុត​រាត្រី​សមោសរ ដែល​មាន​រយៈពេល​ ៧ ​ថ្ងៃ។

 

និមល​រតន៍​បន្ត៖​ "កម្មវិធី​គេ​បញ្ចប់​នៅ​ថ្ងៃ​ ៣០​ ឧសភា​ ប៉ុន្តែ​ថ្ងៃ​០៦ មិថុនា​ បាន​ អ៊េន ណា​ ត្រលប់​មក​វិញ ព្រោះ​ចង់​នៅ​បន្ត​ដើរ​កម្សាន្ត​សិន​ហើយ​ចំពោះ​ពាន​ Miss​ King ​Coconut ​Water ​នេះ​ដែរ​ គឺ​ជា​ឈ្មោះ​ Brand ​ មកពី​ប្រទេស​ស្រីលង្កា​​ ក្នុង​នោះ ​ក៏​មាន​ របស់​របរ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ផ្សេងទៀត​ផង​ដែរ"។​

 

សូមចុចអាន៖ តារា​ម៉ូដែល​ខ្មែរ អ៊េន ណា ចេញ​ទៅ​ដណ្ដើម​ពាន​នៅ​កូរ៉េ​ទៀត​ហើយ

 

 

 
 
 
 

អត្ថបទ៖ ថា​ ម៉ា​លីដា រូបថត៖ Facebook អ៊េន ណា

អត្ថបទថ្មី