Smartwatchអេក្រង់​​ភ្លោះ​ Lenovo អាច​ឱ្យ​អ្នក​​​​​រក្សា​ការ​សម្ងាត់​​​​បាន​

  • 2015-05-29 16:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Lenovo បាន​ប្រកាស​គំរូ Smartwatch អេក្រង់​ភ្លោះ​ទំនើប​បំផុត​ឈ្មោះ Magic View ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​​ Lenovo Tech World នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ម្សិល​មិញ។

 

Magic View ដែល​ Lenovo ទើប​ប្រកាស​នេះ មាន​អេក្រង់​ដល់​ទៅ​ពីរ ដែល​អេក្រង់​ទី​ពីរ​នោះ​ ​ស្ថិត​នៅ​នឹង​ខ្សែ​នាឡិកា​តែ​ម្តង​ ហើយ​បំពាក់​​ដោយ​បច្ចេកវិទ្យា Virtual Interactive Display ។ អេក្រង់​តូច​ទី​ពីរ​របស់ Magic View នឹង​បង្ហាញ​រូបភាព​ឬ​វីដេអូ​ នៅ​ពេល​ដែល​ភ្នែក​របស់​អ្នក​ដាក់​ជិត​នឹង​អេក្រង់​មួយ​នេះ ហើយ​រូបភាព​នឹង​មើល​ទៅ​ធំ​ដល់​ទៅ ២០ដង​នៃ​ទំហំ​អេក្រង់​ដែល​អ្នក​បាន​ឃើញ។

 

 

 

មូល​ហេតុ​ពី​ក្រោយ​ការ​ផលិត​គំរូ ​ Smartwatch អេក្រង់​​ភ្លោះ​នេះ គឺ​ដើម្បី​រក្សា​ការ​សម្ងាត់​អ្វី​មួយ​ដែល​​​ម្ចាស់​នាឡិកា​មិន​ចង់​ឱ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​មើល​ឃើញ។

 

លោក Peter Hortensius ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​គ្រប់​គ្រង​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ប្រាប់​ថា មក​ទល់​ពេល​នេះ​មាន​ប៉ាតង់​ចំនួន ១២០ហើយ​ដែល Lenovo បាន​បង្កើត​ឡើង ដើម្បី​ធ្វើ​ឱ្យ​ Magic View អេក្រង់​ភ្លោះ​អាច​ឈាន​ដល់​សង្វាក់​ផលិតកម្ម​ទ្រង់​ទ្រាយ​ធំ៕ ​​

 

 

 

 

 

 

 

 

 

 

អាន៖ Lenovo ​ប្រកាស​គំរូ Smartphone បំពាក់ Projector ដំបូង​គេ​ក្នុង​លោក ​​​ ​ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ engadget

អត្ថបទថ្មី