“យក្ស​អរ” អាច​ទាញ​យក​ពី​​ Play ​Store បានហើយ

  • 2015-06-02 20:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ចូល​ចិត្ត​​ការ​កម្សាន្ត​ហ្គេម​ជា​ស្នាដៃ​កូន​ខ្មែរ​ឥឡូវ​ហ្គេម​ “យក្ស​អរ”​ (Yak Aww)  អាច​ទាញ​យក​លេង​​ពី​ Play Store បាន​ហើយ។

 

 

ដូច​ដែល​បាន​សន្យា​ពី​អ្នក​បង្កើត​ហ្គេម Sabay Osja ​​ថា​ ហ្គេម "យក្ស​អរ​" នឹង​ឲ្យ​​ប្រិយមិត្ត​អាច​ទាញ​យក​ពី Play Store នៅ​ក្នុង​​ថ្ងៃ​នេះ ឥឡូវ​​ហ្គេម​យក្ស​អរ​​ដែល​មាន​ទំហំ​ត្រឹម​តែ​ 29 MB ប្រិយមិត្ត​អាច​ទាញ​កម្សាន្ត​​​ដោយ​សេរី​សម្រាប់​ Version ដំបូង​នេះ។ ​​ប្រិយមិត្ត​ទាំង​អស់​អាច​រីក​រាយ​ក្នុង​ Versions ដំបូង​នេះ​​​នៅ​លើ​Smartphone ឬ​ Tablet ចាប់​ពី​ Versions Android 2.3.3 ឡើង​។

 

​ប្រិយមិត្ត​អាច​ទាញ​យក​ពី​ Play Store ផ្ទាល់​ដោយ​វាយ​ពាក្យ​ថា Yak Aww Candyចុច​ត្រង់​នេះ​... ដើម្បី​ទាញ​យក​តែ​ម្ដង។

 

សម្រាប់​​ការ​កម្សាន្ត​នៅ​លើ​ ​AppStore វិញ​ ​ក្រុម​ Developer នឹង​​ធ្វើ​នៅ​ជំហាន​​បន្ត​បន្ទាប់​។ ​ប្រិយមិត្ត​ក៏​អាច​ធ្វើ​ការ​ Feedback តាម​រយៈ​អ៊ីមែល​ contact@sabayosja.com បើ​សិន​មាន​បញ្ហាក្នុង​ពេលកម្សាន្ត​ ឬ​ចង់​​ផ្តល់​មតិ​យោបល់​ដើម្បី​ធ្វើ​ឲ្យ​ហ្គេម​ជា​ស្នាដៃ​កូន​ខ្មែរ​មាន​ការ​អភិវឌ្ឍ​​កាន់​តែ​ប្រសើរ​បន្ថែម​​ទៀត​។

 

 

 

ចុច​អាន៖ “យក្ស​អរ” ​ហ្គេម​ខ្មែរ​ថ្មី​១ទៀត​​ដាក់​លើ​​ Play ​Store ​ដើម​​ខែក្រោយ

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី