​សុខ​ចិត្តឈរ​​ស្រាតឱ្យ​គេ​គូរ​រូប​​អស់​១៤​ឆ្នាំ ​យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ​

  • 2015-06-18 18:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​​ឃើញ​​រូបភាព​ថត​ស្រាត​ភាគ​ច្រើន​គឺ​នៅ​តាម​ទី​សាធារណៈ​របស់​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​បុរស​ចំណាស់​នេះ​វិញ ការ​ងារ​ឈរ​​ស្រាត​បាន​ជួយ​ឱ្យ​គាត់​យក​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រួសារ​ជាង​១៤​ឆ្នាំមក​ហើយ​។

 

 

បុរស​វ័យ​ចំណាស់​ខាង​លើ​នេះ​មាន​ឈ្មោះ​ថា Li ដែល​កាល​ពី​ក្មេង​ធ្លាប់​ទទួល​រង​ពី​ការ​ហូរ​ឈាម​ក្នុង​ក្រពះ​នៅ​ពេល​ដែល​លោក​ទើប​នឹង​កើត​។ គ្រូពេទ្យ​បាន​ព្យាយាម​ព្យាបាល​លោក​ដោយ​វិធី​វេជ្ជសាស្ត្រ​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ផ្នែក​បញ្ញា​ស្មារតី​របស់​លោក​ Li មាន​ការ​អន់​ថយ​មិន​ដូច​មនុស្ស​ទូទៅ​។ បន្ទាប់​ពី​រោងចក្រ​ដែល​គាត់​ធ្វើ​ការ​បាន​បិទ​កាលពីឆ្នាំ​១៩៩៧ លោក​ Li​ ពិបាក​រក​ការងារ​ផ្សេង​ធ្វើ​ណាស់ ព្រោះ​អសមត្ថភាព​របស់​លោក។ ដូច្នេះ​ លោក​ក៏​បាន​ចាប់​យក​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​។

 

 

ពី​ដំបូង គាត់​ជា​អ្នក​បង្ហាញ​ម៉ូដ​ដែល​ស្លៀក​ពាក់​ធម្មតា​ តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បន្ទាប់​ពី​ឪ​ពុក​គាត់​ស្លាប់ ហើយ​ម្ដាយ​របស់​គាត់​មាន​ជំងឺ​មហារីក​ដោះ​ទៀត លោក​ត្រូវ​ការ​លុយ​ជា​ច្រើន​បន្ថែម​ទៀត គាត់​ក៏​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ឈរ​ស្រាត​ឱ្យ​សិស្ស​គូរ​រូប​នៅ​សាលា​វិចិត្រ​សិល្បៈ​ក្នុង​ប្រទេស​ចិន​។  

 

លោក​បាន​រៀប​ការ​ និង​មាន​កូន​ស្រី​ម្នាក់​ដែល​កំពុង​រៀន​ថ្នាក់​បឋម​ តែ​លោក​នៅ​តែ​បន្ត​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​ស្រាត​នេះ​ និង​ជា​រដ្ឋបាល​គ្រប់គ្រង​ថ្នាក់​រៀន​នៅ​សាកលវិទ្យាល័យ​ទៀត​ផងដើម្បី​ផ្គត់​ផ្គង់​គ្រួសារ និង​ការ​សិក្សារបស់​កូន​ស្រី​​៕  

​ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ shanghaiist

អត្ថបទថ្មី