យុវវ័យ CCC កំពង់សោម​កំពុង​រង់ចាំ​ការ​មក​ដល់​របស់​លោក Jimmy Kiss

  • 2014-10-12 19:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​មិត្តៗ​យុវវ័យ​បាន​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ពិធីករ​ប្រចាំ​​ព្រឹត្តិការណ៍ CCC កំពង់សោម​ប្រកាស​ថា លោក Jimmy Kiss តារា​ចម្រៀង​កិត្តិយស​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង Hear My Song ជំនាន់​ទី ២ នឹង​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​ប្រកួត CCC កំពង់សោម ២០១៤ រសៀល​នេះ។

 

 

គ្រាន់តែ​លឺ​ដំណឹង​នេះ​ភ្លាម​យុវវ័យ​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ CCC កំពង់សោម​នៅ​ព្រឹក​នេះ​បាន​ទះដៃ​និង​បញ្ចេញ​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ពាក្យ​ថា​ឡូយៗ​គ្រប់​គ្នា។

 

 

 

 

តំណាង​ឲ្យ​មិត្តភ័ក្ដិ​មួយ​ក្រុម​ដែល​ធ្លាប់​បាន​ស្ដាប់​បទ Baby I'm Sorry របស់​លោក Jimmy Kiss តាម​រយៈ​វីដេអូ​គេ Share តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​យក្ស​ហ្វេសបុក កញ្ញា សោភា​បាន​បង្ហាញ​អារម្មណ៍​ប្រាប់ Sabay ថា "សប្បាយ​ចិត្ត​ណាស់​បង ពេល​ដឹង​ថា​បង Jimmy Kiss មក​ច្រៀង​នា​ពេល​រសៀល​នេះ ព្រោះ​ខ្ញុំ​ចូលចិត្ត​សំឡេង​គាត់​ណាស់ ជាពិសេស​គឺ​សំឡេង​ក្នុង​បទ "Baby I'm Sorry" ហ្មង ព្រោះ​សំឡេង​ស្រែក​ឡូយ​ណាស់​ក្នុង​បទ​នេះ ហើយ​សង្ឃឹម​ថា​គាត់​នឹង​លើក​យក​បទ​នេះ​មក​ច្រៀង​ផង​ដែរ"។

 

 

 

 

មិត្តភ័ក្ដិ​របស់​កញ្ញា សោភា​បាន​បន្ត​ទៀត​ថា "គាត់​ពិត​ជា​សមត្ថភាព​ខ្លាំង​ណាស់​បង! មិន​ត្រឹម​តែ​មាន​សំឡេង​ច្រៀង​ល្អ​នោះ​ទេ តែ​ថែមទាំង​មាន​សមត្ថភាព​និពន្ធ​ដោយ​ខ្លួន​ឯង​ទៀត ដែល​ជា​តារា​ចម្រៀង​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​តារា​ចម្រៀង​របស់​យើង​ក្នុង​ការ​បង្កើត​ស្នាដៃ​ដោយ​ខ្លួន​ឯង បញ្ឈប់​វប្បធម៌​ចម្លង​ចម្រៀង​ពី​បរទេស"។

 

 

កុំ​ភ្លេច​ណា៎! ជួប និង​ ស្ដាប់​សំឡេង​របស់ ​លោក Jimmy Kiss ដោយ​ផ្ទាល់​នៅ​សណ្ឋាគារ​ឯករាជ្យ​រសៀល​នេះ៕

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង Smart ហើយ​ចូលរួម​ដោយ Skullcandy។ Skullcandy ជា Brand កាស​ឈានមុខ​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពីជីវិត​រស់នៅ​បែប​តន្រ្តី Fashion និង​កីឡា។ Skullcandy បង្កើត ​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់​ល្អ សម្ភារៈ​ដែល​មាន​តែ​មួយ​និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ចុងក្រោយ​បង្អស់ ដើម្បី​បង្កើត​ផលិតផល​​ឲ្យ​លេច​ធ្លោ​ខុស​ពី​គេ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម