២ បទ​របស់​លោក Jimmy Kiss ផ្អើល​ពេញ​សាល​ប្រកួត CCC កំពង់សោម

  • 2014-10-12 23:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២ បទ​របស់​លោក Jimmy Kiss ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​សេវា​កម្សាន្តAK Online និង Age Of Naga ក្នុង​ខេត្ត​ព្រះសីហនុ​ប្រចាំ​ឆ្នាំ ២០១៤ គឺ​បទ "Baby I'm Sorry" និង​បទ "បើ​សិន​គ្មាន​អូន" ដែល​សុទ្ធតែ​ជា​បទ​និពន្ធ​ថ្មី​របស់​លោក​ផ្ទាល់ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ​នៅ​ខេត្ត​ព្រះសីហនុ​អម្បាញ់មិញ​នេះ។

 

 

 

 

ប្អូន​ប្រុស សុខ​ហេង ដែល​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រយៈពេល ២ ថ្ងៃ​ជាប់គ្នា​បាន​និយាយ​ប្រាប់ Sabay ថា "បង Jimmy ពិត​ជា​មាន​សមត្ថភាព​មិន​ធម្មតា​មែន ហើយ​ខ្ញុំ​ពេញចិត្ត និង​គាំទ្រ​នូវ​សមត្ថភាព​ច្រៀង និង​និពន្ធ​បទ​ចម្រៀង​របស់​គាត់​ណាស់។ ភ្លេង​ក៏​ពីរោះ ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង​ក៏​មាន​ន័យ សំឡេង​ក៏​ស្រែក​ច្រៀង​បាន​ឡូយ ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ហើយ​រំភើប និង​មាន​មោទនភាព​ណាស់​ដែល​មាន​ឱកាស​ស្ដាប់​គាត់​ច្រៀង​ដោយ​ផ្ទាល់"។

 

 

ចំណែក កញ្ញា ស្រី​ពេជ្រ អ្នក​គាំទ្រ​ជើងខ្លាំង​ក្រុម DengSrabHai ដែល​មិន​ធ្លាប់​បាន​ស្គាល់​លោក Jimmy Kiss សោះ​ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ប្រាប់ Sabay នៅ​ពេល​ដែល​បាន​លឺ​សំឡេង​ច្រៀង​ដ៏​ពីរោះ​របស់​លោក Jimmy Kiss ផង​ដែរ​ថា "ពិត​ជា​អស្ចារ្យ​មែនទែន​បង! ធ្លាប់​តែ​លឺ​គេ​ល្បី​តៗ​គ្នា អត់​ដែល​បាន​ស្ដាប់​សូម្បី​តែ​តាម​វីដេអូ​ក្នុង Youtube ឬ Facebook ដល់​ពេល​បាន​មក​ស្ដាប់​ផ្ទាល់​ចឹង រំភើប​នឹង​សមត្ថភាព​ស្រែក​បទ Baby I'm Sorry របស់​គាត់​មែនទែន"។

 

 

ងាក​មក​មើល លោក Jimmy Kiss ផ្ទាល់​វិញ ក៏​បាន​បង្ហាញ​អារម្មណ៍​ប្រាប់​ទស្សនិកជន​ផង​ដែរ "ពិត​ជា​មាន​កិត្តិយស ហើយ​មាន​អារម្មណ៍​រំភើប​មែន​សម្រាប់​ស្នូរ​ទះដៃ និង​សំឡេង​ហ៊ោ​គាំទ្រ​របស់​បងប្អូន​សម្រាប់​បទ​និពន្ធ​ថ្មី​ទាំង ២ នេះ"។

 

 

ម្ចាស់​បទ Baby I'm Sorry រូប​នេះ​បាន​បន្ត​ទៀត​ថា "ការ​គាំទ្រ​របស់​បងប្អូន​គឺ​កម្លាំង​ចិត្ត​មួយ​ដ៏​ធំ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ក៏​ដូចជា​តារា​ចម្រៀង​ដទៃ​ទៀត​ដែល​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​មិន​ចម្លង​ពី​បរទេស ក្នុង​ការ​បន្ត​និពន្ធ​និង​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​បន្ត​ទៀត"។

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង Smart ហើយ​ចូលរួម​ដោយ Skullcandy។ Skullcandy ជា Brand កាស​ឈានមុខ​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពីជីវិត​រស់នៅ​បែប​តន្រ្តី Fashion និង​កីឡា។ Skullcandy បង្កើត​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់​ល្អ សម្ភារៈ​ដែល​មាន​តែ​មួយ​និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ចុងក្រោយ​បង្អស់ ដើម្បី​បង្កើត​ផលិតផល​​ឲ្យ​លេច​ធ្លោ​ខុស​ពី​គេ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម