បឹត ខាំ វាយ​ថៃ​​ឲ្យ​សន្លប់​ចុង​ទឹកទី៥ តែ​ប្រកាស​ឲ្យ​ចាញ់ យប់​មិញ​​

  • 2015-06-29 15:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​​​ចាស់​វស្សា​ បឹត ខាំ ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​ប្រកាស​ឲ្យ​ចាញ់ បន្ទាប់​ពី​វាយ​​កីឡាករ​ថៃ​ Watcharalek Or.Kwanmueng ឲ្យ​សន្លប់​ចុង​ទឹក​ទី​៥​ដោយ​សារ​ខុស​​​លក្ខន្តិកៈ​​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​កាល​ពី​​ថ្ងៃ​អាទិត្យ​យប់​​ម្សិលមិញ​។

 

បឹត ខាំ ឲ្យ​ទឹក​មិត្ត​​​ភ័ក្តិ​(កន្លង​មក​)

 

ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរស្ទើរ​តែ​បញ្ចប់​ទាំង​៥​ពេញ​ដើម្បី​ប្រកាស​លទ្ធផល​ដោយ​ពិន្ទុ​ទៅ​ហើយ ស្រាប់​តែ​ចុង​ទឹក​ទី​៥ ​​បឹត ខាំ វាយ​មួយ​ជង្គង់​​​​​តំបន់​​ហាម​ឃាត់​ Watcharalek Or.Kwanmueng បណ្តាល​ឲ្យ​ដេក​ដួល​រហូត​អាជ្ញា​កណ្តាល​រាប់​១០​ក៏​មិន​អាច​ក្រោក​រួច។ ​ទី​បំផុត​ជា​ការ​កាត់​សេចក្ដី​​យ៉ាង​សុក្រឹត​របស់​អាជ្ញាកណ្ដាល​​គឺ​បាន​ប្រកាស​ឲ្យ​​ បឹត​ ខាំ ចាញ់​ Or.Kwanmueng ដោយ​វាយ​ខុស​លក្ខន្តិកៈ​របស់​ការ​ប្រកួត​​។ សម្រាប់​ការ​ប្រកួត​នេះ​ពី​ទឹក​ទី​១​ដល់​ទី​៤ កីឡាករ​កម្ពុជា​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ ប៉ុន្តែ​នៅ​ទឹក​ទី​៥ Or.Kwanmueng បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដែល​​ធ្វើ​ឲ្យ​ បឹត ខាំ ដួល​ជា​ច្រើន​ដង។

 

​ចំណែក​​ ចាន់ ស៊ីណាត វិញ​​ធ្វើ​បាន​យ៉ាង​ល្អ​​ដោយ​បាន​ផ្ដួល​ជើង​ខ្លាំង​របស់​ថៃ​ Plaikeaw Keaj Yougyuth ក្នុង​ទឹក​ទី ២​ ដោយ​ការ​ទាត់​បំបែក​កង់​ក្រោម៕

 

  វីដេអូ ការប្រកួត​របស់ បឹត ខាំ ៖​

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី