ស៊ឹម សុភ័ណ្ឌ ក្រោយ​ស្ងាត់​មកពី​បារាំង​វិញ ឥឡូវ​បាន​តំណែង​ជា​ប៉ូលិស

  • 2015-07-02 22:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សម្បុរ​ស្រអែម​ស្រស់​បែប​ខ្មែរ​អង្គរ​ លោក ស៊ឹម សុភ័ណ្ឌ  ក្រោយ​ពី​បាត់​មុខ​តាម​កញ្ចក់​ទូរទស្សន៍ និង​ គ្រប់​ឆាក​តន្ត្រី ​កន្លះ​ឆ្នាំ​មក​នេះ ​​ឥឡូវ​បាន​វិល​មក​វិញ ដោយ​បាន​តំណែង​ជា​តួ​ប៉ូលិស​ថែម​ទៀត​ផង។

 

“ខ្ញុំ​បាត់​មុខ​មួយ​រយៈ​ធំ​មុន ព្រោះ​ត្រូវ​ទៅ​សម្ដែង​នៅ​បារាំង​បី​ខែ ហើយ​ក្រោយ​វិល​វិញ​ក៏​មិន​បាន​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ដែរ ទើប​តែ​ថ្មី​ៗ​នេះ​ខ្ញុំ​ចាប់ផ្ដើម​បាន​ថត​រឿង​ថ្មី​គឺ "ម៉ែ​ដោះ​ក្រមុំ​” ដែល​ជា​វណ្ណកម្ម​របស់ LD និង​ ត្រៀម​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍ ETV។ ក្នុង​រឿង​នោះ​​ខ្ញុំ​បាទ គឺជា​តួរង និង​ មាន​តួនាទី​ជា​ប៉ូលិស​តាម​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​គ្រួសារ​តួឯក ដែល​សម្ដែង​ដោយ​លោក​លឹម ជាឡាយ ហើយ​តួ​ឯក​ស្រី​គឺ កញ្ញា គៀត សុវណ្ណាឡាង​ដែល​បន្លំ​ខ្លួន​ជា​ម៉ែ​ដោះ​ចាស់​ម្នាក់។”

 

សុភ័ណ្ឌ បង្ហើប​ផង​ដែរ​ថា​ មួយ​រយៈ​ចុងក្រោយ​នេះ​មាន​ផលិតកម្ម​ច្រើន​គួរសម​ដែរ​ទាក់ទង​មក តែ​មិន​ទាន់​សម្រេចចិត្ត​ទទួល​នៅ​ឡើយ ព្រោះ​ត្រូវ​មើល​សិន​ថា​ ជា​រឿង​ប្រភេទ​អី។ កំលោះ​សង្ហា​​បែប​​ខ្មែរ​អង្គរ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចុងក្រោយ​គឺ​រឿង "ឋានសួគ៌ស្នេហ៍" ៕

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី