BlackBerry ​ចង់​ប្រែ​ខ្លួន​ទៅ​ជា​ទូរសព្ទ Android

  • 2015-07-05 23:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ទូរសព្ទ​​ BlackBerry កំពុង​តែ​ចង់​​ផ្លាស់ប្តូឬ​​​ទូរសព្ទ​របស់​ខ្លួន​​ឲ្យ​ដំណើរ​ការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​និង​​មាន​​អេក្រង់​ស្រដៀង​ទៅ​នឹង​ Galaxy S6 Edge ​ទៀត​ផង។

 

 

 

​កាល​ពី​ខែ​មិនា ក្នុង​ព្រឹត្តិការណ៍​ Mobile World Congress ​នា​ទីក្រុង​ Barcelona ​ប្រទេស​អេស្ប៉ាញ ក៏​បាន​បែក​ធ្លាយ​រូបភាព​ BlackBerry ​រួច​ម្ដង​មក​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា វា​មាន​អេក្រង់​កោង​ស្រដៀង​ទៅ​នឹង​ Galaxy S6 Edge​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ ​​Keyboard របស់​វា​ត្រូវ​រុញ​ឡើង។

 

 

យ៉ាងណាមិញ កាល​ពី​ថ្ងៃ​សុក្រ​ ក៏​មាន​ការ​បែក​ធ្លាយ​រូប​ថត​១សន្លឹក​ទៀត​លើ​ Twitter ​ដែល​លើក​នេះ ​ឃើញ​រូប​រាង​កាន់​តែ​ច្បាស់​​ ដោយ​មាន​អេក្រង់​កោង​មែន​ និង​​មាន​ Speaker នៅ​ផ្នែក​ខាង​ក្រោម​ ជាង​នោះ​ទៀត​ វា​​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ជំនួស​ BlackBerry OS 10 ​ផង​ដែរ។

 

កាល​ពី​ខែ​មុន​ Reuters ក៏​បាន​ចេញ​សេចក្ដីរាយការណ៍​មួយ​ផង​ដែរ​ថា BlackBerry ​​ចង់​ក្លាយ​ខ្លួន​ទៅ​ជាទូរសព្ទ​ដៃ​ Android ​វិញ ដូច្នេះ​បើ​រូប​ភាព​ខាង​លើ​នេះ ជា​ការ​ពិត​មែន នោះ​វា​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់ៗ​ខាង​មុខ៕

 

-ចុចអាន៖ Samsung ចង់​ទិញ BlackBerry សម្រេច​មហិច្ឆតា​វាយ​លុក​ទីផ្សារ​?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ hindustantimes