ប្រពន្ធ​របស់​តួ​ប្រុស​ X-Men ​មិន​ហ៊ាន​ឲ្យ​ប្ដី​ថត​ជាមួយ​ Angelina Jolie ព្រោះ...

  • 2015-07-07 18:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​រវាង​តារា​ស្រី​ Deborra-Lee Furness ​និង​តួ​ប្រុស​រឿង​ X-Men ​លោក​ Hugh Jackman ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​គូស្នេហ៍​ដែល​មាន​សម្ពន្ធភាព​រឹងមាំ​​ជាង​គេ​ក្នុង​ហូលីវូដ​​ដោយ​បាន​រៀបការ​ជិត​ ២០ ​ឆ្នាំ​ហើយ​នៅ​ស្រឡាញ់​គ្នា​ស្អិត​ល្មួត​ដដែល។

 

​Deb ​មាន​​បម្រាម​មួយ​សម្រាប់​ស្វាមី​ពេល​និយាយ​ពី​ឈុត​ឆាក​ស្នេហា​ក្នុង​ភាពយន្ត​គឺ​ មិន​ឲ្យ​សម្ដែង​ជាមួយ​​តារា​ស្រី​ជើង​ចាស់​ Angelina Jolie។ ​​ពិត​ណាស់ ​មាន​តួ​ស្រី​ស្អាត​ៗ​ដូចជា ​Scarlett Johansson និង​ Ashley Judd ​ជា​ដើម​ដែល​​​ធ្លាប់​សម្ដែង​ឈុត​ស្នេហា​ជាមួយ​ Hugh Jackson ​តែ​ម៉េច​ក៏​​ភរិយា​របស់​គាត់​ហាមឃាត់​តែ​ Jolie ​ម្នាក់?

 
 

អ្នកស្រី​​ Deborra-Lee Furness ​និង​ស្វាមី​ Hugh Jackman ​ពេល​ផ្តល់សម្ភាស​​ក្នុង​កម្មវិធី Today Show

 

ក្នុង​កម្មវិធី​ Today Show ​នៅ​អូស្ត្រាលី​ថ្មីៗ​នេះ ​Furness ​បញ្ជាក់​ថា ​"ខ្ញុំ​ធ្លាប់​ប្រាប់​ភ្នាក់ងារ​របស់​គាត់​មិន​ឲ្យ​ថត​ជាមួយ​ Angelina ​ទេ។ ​ខ្ញុំ​ដឹង​ច្បាស់​ថា ​នាង​ជា​នារី​ដ៏​ល្អ​ម្នាក់ ​ហើយ​ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​នាង​ធ្វើ​គឺ​ ​លើក​កម្ពស់​ការ​យល់ដឹង​លើ​ការ​សុំ​កូន​មក​ចិញ្ចឹម"។

 

​​តារា​ស្រី​វ័យ​ ៥៩ ​ឆ្នាំ​ និយាយ​​​​​ដូច​មែនទែន ​តែ ​ចុងក្រោយ​គាត់​បញ្ជាក់​ថា ​គ្រាន់​ជា​ការ​លេង​សើច​ប៉ុណ្ណោះ។ ​​បើ​ទោះ​ជា​ មាន​ការ​បញ្ជាក់​បែប​នេះ​ក្ដី​ គ្មាន​តារា​ស្រី​ណា​មាន​អារម្មណ៍​ស្រួល​ទេ ​ពេល​ស្វាមី​ត្រូវ​សម្ដែង​ជា​មួយ​ Angelina Jolie ​ព្រោះ​នាង​ជា​នារី​ដ៏​ទាក់ទាញ​ទាំង​ទេពកោសល្យ​សម្ដែង ​និង​ការងារ​មនុស្សធម៌ ដូច្នេះ​ការ​និយាយ​របស់​ Furness ​បើ​ទោះ​ជា​មែន​ក៏​គ្មាន​អី​ទាស់​ខុស​ដែរ ​ព្រោះ​ជា​ការ​បង្ការ​ដ៏​ល្អ​មួយ។

 

​​គូ​ស្នេហ៍​ខាង​លើ​ក៏​បាន​បង្ហើប​ពី​អាថ៌កំបាំង​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​រឹង​មាំ​ថា ​​ពួកគេ​មាន​​​​វិន័យ​មួយ​គឺ​​ពួកគេ​មិន​​ឲ្យ​នៅ​ឆ្ងាយ​គ្នា​លើស​ពី​ពីរ​សប្ដាហ៍​ឡើយ ​មិន​ថា ​រវល់​ថត​យ៉ាង​ណា​ឡើយ៕

 
 

អាន៖ ​​២ ​សន្លឹក​រំលឹក​អនុស្សាវរីយ៍​ ១០ ​ឆ្នាំ​រវាង​ Angelina Jolie ​និង​កូន​ចិញ្ចឹម​ខ្មែរ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Etonline