នេត សុចរិយា​ ធ្វើ​ខួប​​លើក​ដំបូង និង​ជាលើក​ចុង​ក្រោយ

  • 2015-07-14 16:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​ នេត សុចរិយា បាន​ប្រារព្ធ​ធ្វើ​ខួប​កំណើត​លើក​ដំបូង​គម្រប់​អាយុ​២៥​ឆ្នាំ​យប់មិញ​នៅ​​ភោជនីយដ្ឋាន​វីហ្រ្វេន​ ហើយ​នាង​និយាយ​ថា​ការ​ធ្វើ​ខួប​លើក​នេះ​ជា​លើក​ដំបូង​ តែ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ ព្រោះ​នាង​​មិន​មាន​គម្រោង​ធ្វើ​​ទៀត​ទេ។

 

"​ ចំពោះ​ខ្ញុំ​ការ​ធ្វើ​ខួប​កំណើត​បែប​ហ្នឹង​​គឺ​​ជា​​លើក​ដំបូងរបស់​ខ្ញុំ​​ហើយ​ក៏​ឈប់​ធ្វើ​ទៀត​ដែរ​ កន្លង​​មក​ខ្ញុំ​មិនដែល​ធ្វើ​កម្ម​វិធី​អី​ទេ​ទើប​តែ​លើក​នេះ​មាន​ការ​ជំរុញ​ពី​​សង្សារ​​ និង​មិត្ត​ភក្តិ​ថា​ឲ្យ​ធ្វើ​នឹង​គេ​ម្តង​ទៅ​ កុំ​នៅ​ដាច់​តែ​ឯង​ពេក​ ក៏​សម្រេច​ថា​ធ្វើ​តែ​ម្តង​ទៅ​ណាមួយ​ដើម្បី​បាន​ជួបជុំ​មិត្តភក្តិ​ផង​"។

 

 

នេត សុចរិយា និង​អ្នកមាន​គុណ​ទាំង​ពីរ

 

​ក្នុង​នោះ​ ពិធីការនី សុចរិយា ​​ប្រាប់​ថា​រូប​នាង​មិ​នបាន​អញ្ជើញ​ភ្ញៀវ​ច្រើន​​ទេ​ គឺ​ហៅ​តែ​​មិត្តភក្តិ​​អ្នក​សិល្បៈ ​​និង​អ្នក​រៀន​ជាមួយ​គ្នា​ជិត​ស្និទ្ធ​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​ប៉ុណ្ណោះ​។

 

ចំពោះ​ខ្ទង់​ចំណាយ​វិញ ចរិយា បាន​បង្ហើប​ថា​អស់​ប្រមាណ​ជា​៣ពាន់​ជាង​ហើយ​ពាក់​ព័ន្ធ​នឹង​​ចំណង​ដៃ​រូបនាង​ប្រាប់​ថា​មិន​បាន​គិត​ថា​ការ​ធ្វើ​ខួប​នឹង​គឺ​ជា​ការ​ប្រមូល​នូវ​ចំណងដៃ​មកវិញ​នោះ​ទេ​។

 

"អ្នកមក​ចូលរួម​ ខ្ញុំ​សុំ​ត្រឹម​ម៉ា​សប្បាយ បើ​សិន​ជា​អាច​ចូល​រួម​ខួប​ខ្ញុំ​ដោយ​មិន​បាច់​ចង​ដៃ​ក៏​បាន​ដែរ​សំខាន់​ឲ្យ​តែ​សប្បាយហើយ​ខ្ញុំ​មិន​បាន​គិត​ថា​ការ​ធ្វើ​ខួប​នេះ​ជា​ការ​ប្រមូល​ចំណង​ដៃ​អី​នោះ​ទេ"។ ចរិយា ថ្លែង។

 

 

 ចរិយា និង​ ណាថាន់ ជា​សង្សារ​

 

នេត សុចរិយា ដែល​ជា​ពិធីការនី​ និង​តារា​សម្តែង បាន​ផ្អាក​ពី​សិល្បៈមួយ​រយៈ ព្រោះ​រវល់​នៅ​​​មើល​ថែ​ និង​មាន​តួ​នាទី​នាំ​​អ្នកម្តាយ​​ទៅ​ព្យាបាល​ជំងឺ​​មហារីក​នៅ​ប្រទេស​ជិតខាង​។​​​ឥឡូវ​នេះ​រូបនាង​បាន​ប្រកាស​ប្រាប់​មិត្ត​ភក្តិ​ថា ត្រលប់​ចូល​សិល្បៈ​សាជាថ្មីបន្ទាប់​ពី​ អ្នក​ម្តាយ​របស់​នាងមាន​ការ​ធូរ​ស្រាល​ជាង​មុន។

 

 

 

 

 

 

 

 

 

 

 

 

 

​​​ ​អត្ថបទ៖ ថា ម៉ាលីដា
អត្ថបទថ្មី