ខែ ឆ្នាំ កំណើតបង្ហាញពីចរិត និង ជោគជតារបស់អ្នក
- 2015-07-17 15:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែ ឆ្នាំ កំណើតបង្ហាញពីចរិត និង ជោគជតារបស់អ្នក
ចន្លោះមិនឃើញ
ខែឆ្នាំកំណើតរបស់ប្រិយមិត្តមិនត្រឹមតែសំខាន់ចំពោះអត្តសញ្ញាណរបស់អ្នកទេ តែក៏អាចដឹងពីជោគជតារបស់អ្នកដែរ ដោយគ្រាន់តែចាំថា អ្នកកើតឆ្នាំសត្វអ្វី និង ខែណាប៉ុណ្ណោះ។
ចង់ដឹងថា តើខែ ឆ្នាំ កំណើត របស់អ្នក បង្ហាញអ្វីខ្លះ ពីជោគជាតា និង ចរិតរបស់អ្នកយ៉ាងណាខ្លះ? សូមអាននូវក្បួនតម្រាជតារាសី ដែលដកស្រង់ចេញពីសៀវភៅប្រជុំហោរាសាស្ត្រជាមួយ Sabay ទាំងអស់គ្នា។
-អ្នកដែលកើតឆ្នាំជូត
ខែ ៥-៦-៧ កណ្ដុរមាសសប្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។
ខែ ៨-៩-១០ កណ្ដុរតូចៗធាតុទឹកដែលមនុស្សអាស្រ័យចរចាមិនពិត តែចិត្តបុណ្យ។
ខែ ១១-១២-១ កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។
ខែ ២-៣-៤ កណ្ដុរនៅតាមវាលស្រែធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំនឹងមានកូនច្រើនតែចិត្តបុណ្យ។
-អ្នកដែលកើតឆ្នាំឆ្លូវ
ខែ ៥-៦-៧ គោព្រៃ ធាតុដីឆ្អិន ជាគោឡើងកកាត់ពូជ ច្រើនចិត្តអាក្រក់ លំបាកប្រើ ចិត្ត រឹង កាលនៅពីតូចល្អ។
ខែ ៨-៩-១០ គោស្រុក ធាតុដីស្ងោរ ចរចាមិនពិតប្រាកដ ចិត្តក្លាហាន។
ខែ ១១ ១២ ១ គោស្គាំងស្គមធាតុដីភ្នំ ជាគោនៅក្នុងរោង រកស៊ីលំបាក តែចិត្តបុណ្យ។
ខែ ២-៣-៤ គោឧសភរាជ ធាតុដីលាបជង្រុក ឧត្ដមល្អនិងមានទ្រព្យច្រើន។
-អ្នកដែលកើតឆ្នាំខាល
ខែ ៥-៦-៧ ខ្លារខិន ជាធាតុឈើស្ងួត ជាខ្លាអារក្សទឹកចិត្តស្មោះត្រង់ ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ។
ខែ ៨-៩-១០ ខ្លាត្រី ធាតុឈើស្ទន់ នឹងបានកូនមានបុណ្យ នឹងបានពឹងបុណ្យប្រពន្ធ។
ខែ ១១-១២-១ ខ្លាដំបង ធាតុឈើក្រអូប នឹងមានទ្រព្យជាសេដ្ឋី ចរចាទៀងត្រង់។
ខែ ២-៣-៤ ខ្លាស៊ីមនុស្ស ធាតុឈើលើកំពូលភ្នំ នឹងមានបញ្ញាឈ្លាសវៃ។
-អ្នកដែលកើតឆ្នាំថោះ
ខែ ៥-៦-៧ ទន្សាយនៅក្នុងវង្សព្រះចន្ទ ធាតុឈើស្ងួត លុះត្រាតែលំបាកចិត្ត ទើបបានជាអ្នកជា បើជាមនុស្សសុចរិត និងមានបុណ្យវាសនា។
ខែ ៨-៩-១០ ទន្សាយខ្វាក់ភ្នែកម្ខាងផង បាក់ភ្លៅខាងស្ដាំផង ធាតុឈើស្ទន់ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ខែ ១១-១២-១ ទន្សាយស្គមស្គាំង ធាតុឈើក្រអូប ច្រើនតែលំបាកចិត្ត និងឈឺដៃជើង គង់បានល្អក្នុងកាលជាខាងក្រោយ។
ខែ ២-៣-៤ ទន្សាយដាំដូង ធាតុឈើភ្នំ មានបញ្ញាឈ្លាសវៃ ។
-អ្នកដែលកើតឆ្នាំរោង
ខែ ៥-៦-៧ ពស់នាគរាជ ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ មានខ្ញុំកំដរច្រើន សត្រូវបៀតបៀនមិនបានឡើយ។
ខែ ៨-៩-១០ ពស់ថ្លាន់ធំធាតុមាសរាគី នៅពីតូចលំបាកចិត្ត ធំឡើងបានល្អ។
ខែ ១១-១២-១ ពស់វែកទ្រូងរនាម ធាតុស្ពាន់ស ច្រើនមើលងាយគេតែចិត្តបុណ្យ។
ខែ ២-៣-៤ ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ។
-អ្នកដែលកើតឆ្នាំម្សាញ់
ខែ ៥-៦-៧ ស្ដេចពស់តូចៗ ធាតុភ្លើងអគ្គិសនី ច្រើនតែជាមនុស្ស មានចិត្តបុណ្យ។
ខែ ៨-៩-១០ ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹងហើយមានបញ្ញាច្រើន។
ខែ ១១-១២-១ ពស់វែកស្រងែ ធាតុភ្លើងក្នុងថ្ម ចិត្តបុណ្យ តែច្រើនមើលងាយគេ។
ខែ ២-៣-៤ ពស់ស្លឹកឈើ ធាតុភ្លើងក្នុងកែវ ចិត្តបុណ្យនឹងបានជាធំ។
-អ្នកដែលកើតឆ្នាំមមី
ខែ ៥-៦-៧ អស្វរាជ (ស្ដេចសេះ) ធាតុភ្លើងអគ្គិសនី មានបញ្ញាច្រើន ចិត្តបុណ្យ។
ខែ ៨-៩- ១០ សេះទាល់ច្រក ធាតុភ្លើងគប់ ច្រើនតែចិត្តអ្នកលេង ខុសព្រោះតែមាត់។
ខែ ១១-១២-១ សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម និងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។
ខែ ២-៣-៤ សេះខ្ចកជើង ធាតុភ្លើងក្នុងកែវនឹងបានយសស័ក្ដិធំដុំ ឬ បានជាសេដ្ឋី។
-អ្នកដែលកើតឆ្នាំមមែ
ខែ ៥-៦-៧ ពពែរកស៊ីដាច់សង្វែង ធាតុទង់ហ៊ា ច្រើនតែចូលចិត្តរៀន ចំណេះវិជ្ជារកស៊ី ចិញ្ចឹមជីវិតខ្លួនឯង ស្វែងរកលាភបានដោយកម្រ។
ខែ ៨-៩-១០ ពពែអ្នកស្រុកចិញ្ចឹម ធាតុមាសរាគីច្រើនតែបានទទួលសេចក្ដីទុក្ខព្រួយ។
ខែ ១១-១២-១ ពពែខ្ចកជើង ធាតុស្ពាន់ស ច្រើនតែឈឺដៃជើង ទឹកចិត្តក្លាហាន មានសតិបញ្ញាល្អណាស់។
ខែ ២-៣-៤ ពពែឧកញ៉ាចិញ្ចឹម ធាតុមាសទឹកដប់ចិត្តទន់ ប្រកបដោយបុណ្យ នឹងបានជាធំ មានធនធានច្រើន។
-អ្នកដែលកើតឆ្នាំវក
ខែ ៥-៦-៧ ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តសុភាពទន់ភ្លន់ធ្វើគុណដល់នរណាមិនបានផលតែបាននៅពេលក្រោយ។
ខែ ៨-៩-១០ ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់នឹងបានជាធំ។
ខែ ១១-១២-១ ស្វាព្រៃ ស្មសានធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។
ខែ ២-៣-៤ ស្វាព្រាហ្មណ៍ចិញ្ចឹមលំបាក ធាតុដែកថែប មានចិត្តបុណ្យ ចរចាទៀងត្រង់។
-អ្នកដែលកើតឆ្នាំរកា
ខែ ៥-៦-៧ មាន់អ្នកស្រុកចិញ្ចឹមធាតុដែកទន់ នៅពីតូចលំបាកចិត្ត ចិត្តទន់និងចិត្តបុណ្យ បើស្រីច្រើនតែខ្សត់ស្វាមី។
ខែ ៨-៩-១០ មាន់ព្រៃធាតុមេដែកមានបុណ្យ និងមានបញ្ញាតែមានចិត្តកំណាចឃោរឃៅ។
ខែ ១១ ១២ ១ មាន់ខ្មោច ដើរចរច្រប់អារ៉ប់ ធាតុដែកល្អ មិនសូវមានបញ្ញា ច្រើនតែទទួល សេចក្ដីលំបាក តែចិត្តបុណ្យ។
ខែ ២-៣-៤ មាន់ពោធិសាត់ ធាតុដែកថែប មានទ្រព្យ និងមានបញ្ញា ចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ហោង។
-អ្នកដែលកើតឆ្នាំច
ខែ ៥-៦-៧ សុនខមនុស្សចិញ្ចឹម ធាតុដីឆ្អិននៅតូចលំបាកចិត្តច្រើន គ្រាក្រោយបានល្អឡើងវិញ។
ខែ ៨-៩-១០ សុនខដេញសត្វមានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរចរចាទៀងត្រង់ មានបុណ្យបញ្ញាច្រើន។
ខែ ១១-១២-១ ឆ្កែចចក ធាតុដីដំបូក ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ។
ខែ ២-៣-៤ សុនខកណ្ដាលផ្សារ ធាតុដីលាបជង្រុក ចិត្តហ៊ានល្មមចិញ្ចឹមខ្លួនបាន។
-អ្នកដែលកើតឆ្នាំកុរ
ខែ ៥-៦-៧ ជ្រូកមន្ត្រីចិញ្ចឹម ធាតុទឹកទន្លេ មានបុណ្យនឹងបញ្ញាច្រើន។
ខែ ៨-៩-១០ ជ្រូកគេចិញ្ចឹម ក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យនិងមានសេចក្ដីទៀងត្រង់។
ខែ ១១-១២-១ ជ្រូកអង្គែស៊ីធាតុទឹកក្នុងព្រៃ ចិត្តបុណ្យចរចាពាក្យពេចន៍ខ្ជាប់ខ្ជួន។
ខែ ២-៣-៤ ជ្រូកព្រៃពាំកែវធាតុទឹកក្នុងស្ទឹង ចិត្តបុណ្យល្អណាស់ហោង។