នេត សុចរិយា៖ "រឿង​រៀប​ការ​ខ្ញុំ​មិន​ចោល"​

  • 2015-07-24 17:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ស្រី្ត​ខ្មែរ​ទោះ​យ៉ាង​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​រៀប​ការ​ព្យាយាម​បំពេញ​ប្រពៃណី​ខ្មែរ​របស់​យើង​​ហើយ​ខ្ញុំ​មិន​ចោល​នោះ​ទេ​រឿង​រៀបការ​ទោះ​ជា​ដៃគូ​របស់​ខ្ញុំ​ជា​ជន​បរទេស​ក៏​ដោយ"។ នេះ​ជា​ការ​លើកឡើង​របស់ ពិធីការិនី​តូច​ច្រលឹង នេត សុចរិយា ថ្លែង​កាលពី​ថ្ងៃ​ខួប​កំណើត​របស់​នាង​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

 

ចំពោះ​ការ​បារម្ភ​ខ្លាច​សង្សារ​របស់​នាង​បែក​ចិត្ត​ ចរិយា​បាន​ប្រាប់​ថា ​រូបនាង​មិន​មាន​ការភ័យ​ខ្លាច​​នោះ​ទេ​ព្រោះ​នាង​ និង សង្សារ​មាន​ការ​យល់​ចិត្ត ​​និង​ មានទំនុកចិត្ត​គ្នា​​ទៅ​វិញ​ទៅ​មក​។

 

ចំពោះ​សំណួរ​ដែល​បាន​ចោទ​សួរ​ថា តើ​​ទំនាក់ទំនង​ផ្អែមល្អែម​​មួយ​នេះ​ ​នឹង​ចូល​រោងជ័យ​នៅ​ពេល​ណា? ចរិយា​បង្ហើប​ប្រាប់​ថា នាង ​និង​ ក្រុមគ្រួសារ​បាន​គិត​គូរ​រួ​ច​ហើយ ​គ្រាន់​តែ​មិន​ទាន់​ដល់​ពេលតែ​ប៉ុណ្ណោះ។​

 

នេត​ សុចរិយា និង​ លោក​ Nathan Gan​ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​​អ្នកទាំង​ពីរ​បណ្ដើរ​គ្នា​ចូលរួម​​ស្ទើរ​គ្រប់​​កម្មវិធី​ធំៗ​របស់​អ្នក​សិល្បៈ។ ​ទន្ទឹមនឹង​ការ​ដឹកដៃ​គ្នា​បង្ហាញ​មុខ​ចំពោះ​អ្នក​សិល្បៈ​ដូចគ្នា ចិរិយា​ បាន​លើកឡើង​ដែរ​ថា ​ពួកគេ​​​ទាំង​ពីរនាក់ ក៏​​បាន​ចូល​រួម​កសាង​កុសល​ផល​បុណ្យជាមួយ​គ្នា​​ដោយ​ការ​ចុះ​ជួយ​ប្រជាជន​ក្រី​ក្រ​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​ខេត្ត​សៀមរាប​ផង​ដែរ​៕  

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី