HTC ខាតហៅលែងឮ
- 2015-08-07 14:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HTC ខាតហៅលែងឮ
ចន្លោះមិនឃើញ
បន្ទាប់ពីចេញលក់smartphone (M9) ដែលខ្លួនគិតថាមានសមត្ថភាពខ្លាំង អាចតតាំងជាមួយiPhone និងSamsung ដើម្បីពង្រីកសក្ដានុពលរបស់ខ្លួនលើទីផ្សារដែលធ្លាក់ចុះជាបន្តបន្ទាប់នាត្រីមាសមុនៗ ប៉ុន្តែលទ្ធផលបានត្រឹមខកចិត្ត HTC ថ្មីៗនេះបញ្ជាក់ពីស្ថានភាពចំណូលរបស់ខ្លួនថា ត្រីមាសទីពីរ២០១៥កន្លងទៅនេះ ខ្លួនបង់ខាតមិនតិចជាង ២៥២លានដុល្លារអាមេរិកទេ។
ប្រធានផ្នែកហិរញ្ញវត្ថុ Chialin Chang ចេញមុខទទួលស្គាល់ថា "លទ្ធផលមិនគាប់នេះដោយសារតែ ចំណូលចិត្តអ្នកប្រើបច្ចុប្បន្ននេះមានទំនោរទៅរកទូរសព្ទដែលឌីហ្សាញឡូយៗ”។ ការបញ្ជាក់ដូច្នេះបន្ទាប់ពី HTC M9 (រចនាពីអាលុយមីញ៉ូម) មិនទទួលបានការគាំទ្រច្រើន។
១ឆ្នាំគត់ (ត្រីមាសទីពីរ២០១៤/២០១៥) ចំណូលរបស់HTC ធ្លាក់ចុះជិត ១០០% ពី ៦៥,១ពាន់លានដុល្លារតៃវ៉ាន់ មកសល់ត្រឹមតែ ៣៣ពាន់លានប៉ុណ្ណោះ។ តួលេខនេះ បើគិតជាដុល្លារសហរដ្ឋអាមេរិកគឺខុសគ្នា ១,០២ពាន់លានដុល្លារឯណោះ។
មិនមែនមានតែក្រុមហ៊ុនតៃវ៉ាន់ HTC មួយទេដែលបង់ខាតប្រាក់វិនិយោគអស់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប៉ុន្តែក្នុងនោះសូម្បីតែNokia ដែលធ្លាប់ជាក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទដ៏ធំបំផុតដួលរលំ ហើយសូម្បីតែស្នាក់ការកណ្ដាលក៏លក់អស់មិនសល់ដែរ។ ក្រៅពីនេះLG និងSony ក៏កំពុងស្ថិតនៅគន្លងជាមួយគ្នាដែរ ខណៈApple និងSamsung កាន់តែពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំទៅៗ។
ប្រភព៖ techcrunch