ពិធីប្រកាសបើកដំណើរការផ្ទះគំរូ BODAIJU RESIDENCES
- 2015-08-25 00:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីប្រកាសបើកដំណើរការផ្ទះគំរូ BODAIJU RESIDENCES
ចន្លោះមិនឃើញ
ក្រុមហ៊ុន CREED ASIA (CAMBODIA) CO., LTD. ដែលជាសមាជិកនៃក្រុមហ៊ុន CREED GROUP ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុន បានប្រកាសជាផ្លូវការ “ពិធីបញ្ចុះបឋមសិលា និងបើកដំណើរការផ្ទះគំរូ Bodaiju” ដែលនឹងផ្តល់នូវលំនៅឋានសរុបចំនួន ៩២៨យូនីតនៅរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ២២ខែសីហាឆ្នាំ ២០១៥ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួនជាង ៣០០នាក់រួមនឹងវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
គម្រោងលំនៅឋានខុនដូ BODAIJU RESIDENCES
គម្រោងលំនៅឋានខុនដូ BODAIJU RESIDENCES គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានខុនដូដែលមានទីតាំងស្ថិតនៅជាប់ផ្សារទំនើប LION MAL ទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ចំណុចដែលគួរឱ្យទាក់ទាញបំផុតនៃគម្រោងអភិវឌ្ឍលំនៅឋាននេះគឺស្ថិតនៅទីតាំងពិសេសនៅចំពាក់កណ្តាលរវាងរាជធានីភ្នំពេញនិងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ គម្រោងអភិវឌ្ឍនេះមានគោលបំណងបង្កើតរបៀបរស់នៅប្រកបដោយផាសុកភាពក៏ដូចជាផ្តល់នូវទីតាំងដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិននិងអ្នកស្នាក់នៅទាំងក្នុងស្រុកនិងបរទេស។ គម្រោងនេះផ្តល់តម្លៃប្រកួតប្រជែងនិងសមរម្យបំផុតសម្រាប់អតិថិជន។
ឈ្មោះថា "Bodaiju" ជាភាសាជប៉ុនមានន័យថា "ដើមពោធិ៍របស់ព្រះពុទ្ធ" ដែលត្រូវបានជ្រើសរើសទៅតាមរឿងរ៉ាវជំនឿក្នុងតំបន់ "ពោធិ៍ចិនតុង" សំដៅតំណាងឱ្យជម្រកដែលមានភាពស្ងប់ស្ងាត់ សន្តិភាព សុខសាន្ត ដែលប្រៀបបានទៅនឹងឋានសួគ៌។ យោងតាមប្លង់ទិដ្ឋភាពរួមគម្រោងនេះត្រូវបានរចនាឡើងដោយហ៊ុមព័ទ្ធជាមួយនឹងរុក្ខជាតិពណ៌បៃតង។
-អាសយដ្ឋាន៖ ភូមិតាងួន និងភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា -ទំហំផ្ទៃដី៖ ២៣ ៥៣០ម៉ែត្រក្រឡា -ទំហំផ្ទៃក្រឡាសរុប៖ ១៦៦ ០០០ម៉ែត្រក្រឡា (ចំនួន ៦អគារ, ចំនួន ១៤ជាន់) -ចំនួនយូនីត៖ ៩២៨យូនីត (ដំណាក់កាលទី 1:372យូនីត, ដំណាក់កាលទី 2:372 យូនីតដំណាក់កាលទី៣៖ ១៨៤យូនីត) -សម្ភារបរិក្ខារ៖ អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ ក្លិបកន្លែងអាំងសាច់ ផ្សារទំនើបខ្នាតតូច ហាងកាហ្វេ សួនកុមារជាដើម។ល។ -កាលបរិច្ឆេទសាងសង់៖ ចុងខែ សីហា ឆ្នាំ ២០១៥ -កាលបរិច្ឆេទបញ្ចប់៖ ចុងឆ្នាំ ២០១៨
II. ដំណាក់កាលទី១៖ អគារចំនួន ២និងមានចំនួនលំនៅឋាន ៣៧២ យូនីត -គម្រោងលក់ដំណាក់កាលទី១៖ ថ្ងៃទី២៣ខែសីហាឆ្នាំ ២០១៥ -សម្ភារបរិក្ខារ៖ អាងហែលទឹកសួនច្បារកន្លែងហាត់ប្រាណក្លិប កន្លែងអាំងសាច់ ផ្សារទំនើបខ្នាតតូច ហាងកាហ្វេ សួនកុមារជាដើម។ល។ -ប្លង់ជាន់៖ បន្ទប់គេង១៖១៨៨យូនីត, បន្ទប់គេង២៖១៣៨យូនីត -បន្ទប់គេង៣៖៤៦យូនីត -បន្ទប់គេង១៖៦៩.៧ម៉ែត្រក្រឡា (មានវេរ៉ង់ដា) -បន្ទប់គេង ២៖ ១០៨.៦ ម៉ែត្រក្រឡា (មានវេរ៉ង់ដា) -បន្ទប់គេង ៣៖ ១៥៥.៧ ម៉ែត្រក្រឡា (មានវេរ៉ង់ដា)
-តម្លៃលក់៖ ចាប់ពី ១០០ ០០០ ដុល្លារ អាមេរិក ឡើងទៅ
-អតិថិជនគោលដៅ៖ ប្រជាជនកម្ពុជាដែលមានកម្រិតជីវភាពមធ្យមជនបរទេសដែលប្រកបការងារនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអ្នកប្រកបអាជីវកម្មរោងចក្រតាម ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ -កាលបរិច្ឆេទសាងសង់៖ ចុងខែ សីហា ឆ្នាំ ២០១៥ -កាលបរិច្ឆេទបញ្ចប់៖ ខែធ្នូ ឆ្នាំ ២០១៧
**ឧត្ដមភាពប្រកួតប្រជែងរបស់ខុនដូ Bodaiju Residences • ទីតាំងអំណោយផលស្ថិតនៅជាប់នឹង ផ្សារទំនើប LION MALL និងទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ • អាគារខុនដូតែមួយគត់នៅក្បែរតំបន់អាកាសយានដ្ឋាន (ធ្វើដំណើរ២នាទីដោយរថយន្ត) • គម្រោងអភិវឌ្ឍលំនៅឋានរបស់ជប៉ុនដំបូងគេ និងធំជាងគេនៅប្រទេសកម្ពុជា • គម្រោងដែលមានរចនាបថបញ្ចូលគ្នារវាង ជប៉ុន និងបារាំង និងឡោមព័ទ្ធទៅដោយធម្មជាតិបៃតង • មានអាងហែលទឹកនៅលើអាគារនីមួយៗ និងចំណតឡានដែលអាចផ្ទុកឡានបានច្រើន • គម្រោងអភិវឌ្ឍលំនៅឋានដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់មាន ៦អគារ និង ៩២៨យូនីត • ការផ្តល់ហិរញ្ញប្បទានអាចបានរហូតដល់ ៩០% នៃតម្លៃលំនៅឋាន ដែលផ្តល់ឱ្យដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអូរ៉ូហ្វាយនែនខបភីអិលស៊ី (ដែលជាសមាជិកនៃក្រុមហ៊ុនCREED GROUP) • អត្រាការប្រាក់ចាប់ផ្តើមត្រឹមតែ ៥% ក្នុងមួយឆ្នាំប៉ុណ្ណោះ • កម្ចីមានរយៈពេលយូរបានរហូតទៅដល់ ១០ឆ្នាំ • អាចធ្វើការវិនិយោគជាមួយដើមទុនតិចចាប់ពី ១០០ ០០០ដុល្លារ (មួយរយពាន់ដុល្លារអាមេរិក) ឡើងទៅ • ទំនាក់ទំនងផ្ដល់ព័ត៌មានមានច្រើនភាសាដូចជា៖ភាសាខ្មែរភាសាអង់គ្លេសភាសាជប៉ុននិងភាសាចិន
ក្រុមហ៊ុន CREED GROUP
ក្រុមហ៊ុន CREED GROUPត្រូវបានបង្កើតឡើងដោយសហគ្រិនជនជាតិជប៉ុនលោក TOSHIHIKO MUNEYOSHI។ ក្នុងអំឡុងពេល ១៩ឆ្នាំចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុនCREED GROUP ទទួលបានកំណត់ត្រាលទ្ធផលល្អគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនិងការគ្រប់គ្រងមូលនិធិ (Fund Management)៖ ទំហំវិនិយោគទុនសរុប (Gross Development Value) នៃទ្រព្យសកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CREED GROUPមានជាង ៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន CREED GROUP កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៨នៅតំបន់អាស៊ីដូចជា៖ប្រទេសជប៉ុន សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា បង់ក្លាដេស និងឥណ្ឌូណេស៊ី។
ព័ត៌មានទូទៅអំពីក្រុមហ៊ុន CREED GROUP
-ស្ថាបនិក៖ លោក TOSHIHIKO MUNEYOSHI -ឆ្នាំបង្កើត៖ 1996 -ប្រភេទអាជីវកម្ម៖ វិនិយោគអចលនទ្រព្យ, អភិវឌ្ឍអចលនទ្រព្យ, គម្រោងហិរញ្ញវត្ថុ, ទុនឯកជន
-ក្រុមហ៊ុន៖ Creed Asia Investment Co., Ltd. (ជប៉ុន), Creed Investments Pte. Ltd. (សិង្ហបុរី), Creed Asia Development (M) Sdn. Bhd. (ម៉ាឡេស៊ី), Creed Asia (Cambodia) Co., Ltd. (កម្ពុជា), ORO Financecorp PLC. (កម្ពុជា), Representative office of creed, Holdings Pte.Ltd. in HCMC (វៀតណាម), Creed Development BD Company Ltd. (បង់ក្លាដេស), Creed Asia BD Company Ltd.(បង់ក្លាដេស)
ទំនាក់ទំនង៖ ក្រុមហ៊ុន Creed Asia (Cambodia) Co., Ltd. តាមរយៈ៖ លោក ហេង ពណ្ណរាយ មុខតំណែង៖ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម អ៊ីមែល៖ punnareay.heng@creed-group.com
អត្ថបទ៖ ពាណិជ្ជកម្ម