គ្មាន​ផលិត​កម្ម​ហៅ​ច្រៀង បញ្ញាសក្តិ ​ប្រមូល​លុយ​សន្សំ​ទាំង​អស់ធ្វើ​​បទ​ Original​ ខ្លួន​ឯង

  • 2015-08-25 16:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្វើ​ការ​នៅ​នគរបាល​ជាតិ​​ផ្នែក​ដន្ត្រី​ប្រមាណ​ជាង​៣​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ចម្រៀង​ប្រ​ចាំ​នៅ​ទី​នោះ​បញ្ញាសក្តិ​ បាន​ប្រាប់​ថាលោក​យក​ប្រាក់​ខែ​ក្នុង​​​១ខែ​៥០$​ឥឡូវ​នេះ លោក​យក​ប្រាក់​ខែ​ដែល​​សន្សំ​​រយៈ​ពេល​៣​ឆ្នាំ​ មក​​ចំណាយ​ផលិត​ជា​បទ​ចម្រៀង​ទាំង​អស់​​។

 

អតីត​តារា​ចម្រៀង​ប្រចាំ​ Spark Music អះ​អាង​ពី​ឆន្ទៈ​ដែល​បណ្ដាល​ឲ្យ​លោក​ធ្វើ​បែប​នេះ​ព្រោះ​តែ​ការ​ស្រលាញ់យ៉ាង​ជ្រាល​ជ្រៅ​លើ​វិស័យ​នេះ។ ដូច្នេះ​​​ទោះ​បី​ជា​​គ្មាន​​ផលិតកម្ម​ណា​ផ្តល់​ឱកាស​​ ​ក៏​លោក​ត្រូវ​តែ​​​ផលិត​បទ ​Original នេះ​ឡើង​​ដោយ​ខ្លួន​ឯង​ទាល់​តែ​បាន​​។

 

 

ជីវិត​តែល​តោល​គ្មាន​ផលិត​កម្ម​ជ្រក​កោន​ដូច​គេ ​​បាន​ធ្វើ​ឲ្យ ម្ចាស់​បទ​ "​សមុទ្រ​ស្ងប់​ខ្យល់​" ម្នាក់​នេះមិន​​អស់​សង្ឃឹម​នោះ​ឡើយ​។ លោក​បាន​តាំង​ចិត្ត​ថា ដរាប​ណា​មាន​ជីវិត ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់​។

 

“ដូច​អូន​ដឹង​ស្រាប់​ហើយ​​​ពី​ភាព​បរាជ័យ​របស់​បង​​ក្នុង​វិស័យ​​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដែល​មើល​ទៅ​ គឺ​ដូច​បង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គេ​ទាំង​នោះ​ខ្លាំង​មែន​ទែន​។ អីចឹង​បង​នឹង​ជំនះ។​ បញ្ញា​សក្តិ​​ថ្លែង​។

 

វិល​មក​​គម្រោង​ផលិត​បទ​ចម្រៀង​ Original Song នា​ពេល​នេះ។ បញ្ញា​សក្ដិ អះអាង​ថា នឹង​​​ធ្វើ​ជា​​អាល់​ប៊ុម​​តែ​ម្ដង ប៉ុន្តែ​ទាំង​១០​បទ​ហ្នឹង​មិន​មែន​ក្នុង​មួយ​អាល់​ប៊ូម​នោះ​ទេ​​ គឺ​មាន​ការ​បែង​ចែក​គ្នា​ទៅ​តាម​ប្រភេទ​​បទ​ចម្រៀង​ផ្សេងៗ។

 

"ចំពោះ​បទ​ទាំង​អស់​នោះ​បន្តិច​ទៀត​បង​ចេញ​ជា​អាល់​ប៊ុម​ហើយ​រាល់​ថវិកា​ដែល​បង​យក​មក​ធ្វើ​បទ​ចម្រៀង​Originalនេះ​បង​មិន​ដឹង​ថា​ត្រូវ​បាន​ចំណូល​មក​វិញ​យ៉ាង​ណា​នោះ​ទេ គ្រាន់​តែ​បង​មាន​មិត្ត​ភក្តិ​គេ​ដឹង​ថា​អាច​យក​ចម្រៀង​ទៅ​ដាក់​ជា​រីង​ធូន​សម្រាប់​ដោន​ឡូន​អី​ចឹង​ណា​អូន"។

 

 

រូបភាព៖ FB បញ្ញា​សក្ដិ

 

បញ្ញាសក្តិ​ បញ្ជាក់​ទៀត​ថា​ ផែន​ការ​ថ្មី​របស់​លោក​នេះ មាន​ការ​ចូល​រួម​ពី​សំណាក់​ប្អូន​ជំនាន់​ក្រោយ​មួយ​ចំនួន ​ដែល​ពួក​គេ​ចេះ​ធ្វើ​ភ្លេងចូល​រួម​​ជួយ។​ បន្ថែម​ពី​លើ​នេះ ក៏​មាន​ការ​ជួយ​ច្រើន​ពី​សំណាក់​ខាង​ ស្ទូឌីយ៉ូ និង ​Fans ដែល​ធ្លាប់​តែ​គាំ​ទ្រ​រូប​លោក​ ដោយ​ពួក​គេ​​យោគយល់​ មិន​​យក​តម្លៃ​ថ្លៃ​ពី​លោក​នោះ​​ទេ​។​ ​  

​​អតីត​អ្នក​ចម្រៀង​នៅ​ផលិត​កម្ម​ Spark Music ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​លោក​មិន​ទាន់​ហ៊ាន​រំពឹង​ទៅ​លើ​ភាព​​ជោគ​ជ័យ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ គឺ​លោក​មិន​បោះ​បង់​ ធ្វើ​រហូត​ទាល់​តែ​អស់​ពី​លទ្ធភាព​៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​

អត្ថបទថ្មី