«នៅតែស្រលាញ់» ស្នាដៃនិពន្ធរបស់និស្សិត សាកល. ភូមិន្ទភ្នំពេញ

  • 2015-08-28 13:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«នរណា​គេ​ហ្នឹង? លោក… លោក…ជា​នរណា មក​នៅ​ក្នុង​ផ្ទះ​​ខ្ញុំ​អ៊ីចឹង?» ហើយ​បុរស​នោះ​ងាក​មក​ញញឹម រួច​បន្ដ​សារ​ខោអាវ​ទៀត តែ​សំឡេង​ឡាលី​លាន់​ឡើង​ស្ដី​បន្ទោស​ឱ្យ​បុរស​នោះ៖ «បង​ឯង​មក​ផ្ទះ​ខ្ញុំ​ធ្វើ​អី​ទៀត? យើង​ចប់​គ្នា​យូរ​ហើយ! ទៅ…ឆាប់​ចេញ​ទៅ​! យើង​គ្មាន​អ្វី​ទាក់ទង​គ្នា​ទៀត​ទេ!» និយាយ​ហើយ សុភ័ក្ដ្រ​បាន​យក​ខោអាវ​ទៅ​ទុក​ក្នុង​ផ្ទះ ធ្វើ​ដូច​គ្មាន​នរណា​កំពុង​ជេរ​អ៊ីចឹង។

ឡាលី​ដើរ​តាម​ពី​ក្រោយ​បណ្ដើរ ជេរ​បុរស​ចរិត​ស្វា​បណ្ដើរ តែ​ការ​ស្រែក​ជេរ​របស់​នាង​មិន​បាន​ធ្វើ​ឱ្យ​សុភ័ក្ដ្រ​មាន​ប្រតិកម្ម​ឆ្លើយ ​តប​មក​វិញ​ទេ។ ទៅ​ដល់​ក្នុង​ផ្ទះ សុភ័ក្ដ្រ​បាន​ដាក់​ខោអាវ​ចុះ ហើយ​ស្ទុះ​ទៅ​ឱប​ឡាលី​ដោយ​ក្ដី​ស្រលាញ់៖ «បង​ស្រលាញ់​អូន! បង​ដឹង​ខុស​ហើយ! ពេល​នេះ បងនឹង​មក​រស់​នៅ​ជាមួយ​អូន​រហូត!» សម្ដី​នេះ​ធ្វើ​ឱ្យ​ឡាលី​រុញ​ច្រាន​វាយដំ​សុភ័ក្ដ្រ។ «ចេញ​ទៅ! ចេញ​ពី​ផ្ទះ​ខ្ញុំ​ទៅ!» ការ​ខឹង​សម្បារ​របស់​នាង​កាន់​តែ​ខ្លាំង​ឡើង ធ្វើ​ឱ្យ​នាង​ភ្ញាក់​ដឹង​ខ្លួន​ពី​ការ​យល់​សប្តិ​មួយរំពេច ញ័រ​ខ្លួន​អស់​ទាំង​ប្រាណ​បែក​ញើស​ជោក​ខ្លួន។ «ឱ​ព្រះ​អើយ! ជា​សុបិន​សោះ​! ហេតុអ្វី​បាន​ជា​ចម្លែក​ម្ល៉េះ? ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា​នឹក​ដល់​បង​ភ័ក្ដ្រ​ទៀត! តែ​ណ្ហើយ​! យើង​មិន​មែន​ជា​គូ​ព្រេង​នឹង​គ្នា​ទេ​! ឈប់​គិត​ទៅ​ឡាលី!» ​នាង​ថា​ឱ្យ​ខ្លួន​ឯង​។

​ថ្ងៃ​នេះ ឡាលី​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ឯ​វត្ត​ក្បែរ​ផ្ទះ។ ឡាលី​បាន​បើក​ឡាន​ដែល​ឪពុក​ម្ដាយ​ទិញ​ឱ្យ​ជា​កាដូ​ថ្ងៃ​ខួប​កំណើត។ នាង​ទៅ​ឈប់​ក្រោម​ដើម​ចំប៉ី​ធំ​មួយ​ខាង​កើត​វិហារ​។ ចុះ​ពី​ឡាន​កាន់​ចង្ហាន់​ចូល​ទៅ​ក្នុង​សាលា​កុដិ នាង​ភ្លេច​កាបូប​លុយ​នៅ​ក្នុង​ឡាន ​​នាង​បែរ​ត្រឡប់​ក្រោយ​ទៅ​ប៉ះ​នឹង​បុរស​ក្នុង​​​សុបិន។ [...]

 

ចុចអានសាច់រឿងទាំងស្រុង!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

អត្ថបទថ្មី