ហៅ​ចេញ​និង​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ​ជាមួយ XG និង 10 Osja

  • 2015-09-09 21:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LINE ជា​កម្មវិធី​ផ្ញើ​សារ​និង​ហៅ​ចេញ​ដោយ​ឥត​គិត​ថ្លៃ ដែល​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ។ ឥឡូវ​នេះ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ទៀត​ហើយ​ជាមួយ​កញ្ចប់​សេវាកម្ម​ថ្មី​របស់ Cellcard។

 

 

ជា​ធម្មតា​ការ​ប្រើប្រាស់ LINE ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ព្រួយ​បារម្ភ​ថា​កាត់ Data ច្រើន។ ពេល​នេះ​លែង​បារម្ភ​ LINE បាន​បង្កើត​កញ្ចប់​សេវាកម្ម​ថ្មី ជាមួយ​នឹង ​Cellcard​ ដែល​ផ្តល់​ឱ្យ​​អ្នក​ប្រើប្រាស់ LINE លើ​កញ្ចប់​សេវា XG និង 10 Osja ដោយ​មិន​កាត់ Data អ្វី​ទាំង​អស់។

 

សេវាកម្ម​នេះ​គឺ​បាន​បើក​ដោយ​ស្វ័យប្រវត្តិ សម្រាប់​កញ្ចប់​សេវា​ខាង​លើ ​តែ​បើ​សម្រាប់​អ្នក​ដែល​មិនមែន​ជា​អតិថិជន XG និង 10 Osja ទេ​នោះ អ្នក​ក៏​​អាច​ប្រើប្រាស់ LINE ដោយ​ឥត​គិត​ថ្លៃ​​បាន​ផង​ដែរ​ ដោយ​ហៅ​ទៅ​កាន់ #6763# ក្នុង​តម្លៃ ៣ សេន/ថ្ងៃ។

 

 

កម្មវិធី​នេះ បាន​ផុត​កំណត់​ម្តង​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី ១ កញ្ញា តែ​ដោយ​សារ​មាន​ការ​គាំទ្រ​ជា​ខ្លាំង ​ឥឡូវ​នេះ​យើង​បាន​បន្ថែម​រយៈ​ពេល​ផុត​កំណត់ ដល់​ថ្ងៃ​ទី ៣១ តុលា។ បើ​អ្នក​មិន​ទាន់​មាន LINE ទេ​អាច​ដោនឡូត បាន​តាម​ Link នេះ សម្រាប់ Android http://bit.ly/1BysQdc និង​សម្រាប់ iOS http://apple.co/1GtWcdN

 

អត្ថបទ៖ ដៃគូសហការ