នេត សុចរិយា ងាក​មក​ច្នៃ​ម៉ូដ​ខ្លួន​ឯង ឥឡូវក្រឡេក​មើល​​ស្នាដៃ​នាង

  • 2015-09-15 21:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្រេច​ថា​ពង្រីក​អាជីព នេត សុចរិយា បាន​ងាក​មក​រៀន​ជំនាញ​ពីរ​បន្ថែម​លើ​អាជីព​ជា​តារា​សម្ដែង និង​ពិធីការិនី នោះ​គឺ​ជំនាញ​ឌីជេ និង​រចនា​ម៉ូដ ដែល​ជំនាញ​ចុង​ក្រោយ​នេះ ឥឡូវ​ចេញ​លទ្ធផល​ហើយ។

 

លទ្ធផល​សម្រេច​ពី​ការ​រៀន​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​នេះ ចរិយា បាន​ច្នៃ​ម៉ូដ​រ៉ូប​មួយ​មាន​ពណ៌​ខ្មៅ​លាយ​ពណ៌​មាស ដែល​នាង​បាន​ស្លៀក​ទៅ​ចូល​រួម​កម្មវិធី​សិល្បៈ​មួយ​កាល​ពី​សប្ដាហ៍​មុន។ តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ ថ្លែង​ថា នាង​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​រួច​រាល់។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​ណាស់ ចំពោះ​ផល​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​មួយ​នេះ។

 

 

“ខ្ញុំ​ស្រឡាញ់​ខ្លាំង​ណាស់ ព្រោះ​មួយ​ឈុត​នេះ ខ្ញុំ​បាន​ខិត​ខំ​ខ្លាំង​ណាស់ អត់​ដេក​អត់​ពួន​ទេ គឺ​តាំង​ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​២​ទៀប​ភ្លឺ​ឯណោះ​បាន​ហើយ​បង។ ខ្ញុំ​នឹង​ព្យាយាម​ចង​ចាំ​ចំពោះ​លទ្ធផល​មួយ​នេះ"។ នេត សុ​ចរិយា ថ្លែង។

 

យោង​លើ​ហេតុផល​ថា អ្នក​សិល្បៈ​គួរ​មាន​សមត្ថភាព​ច្រើន តារា​សម្ដែង និង​ពិធីការិនី នេត សុចរិយា បាន​ងាក​ទៅ​សិក្សា​ជំនាញ​ឌីជេ និង​រចនា​ម៉ូដ​សំលៀក​បំពាក់​បន្ថែម​ពី​លើ​អាជីព​សិល្បៈ។ ជំនាញ​ឌីជេ ​នាង​ទៅ​សិក្សា​នៅ​សាលា ដោយ​ឡែក​ផ្នែក​រចនា​ម៉ូដ​សំលៀក​បំពាក់ នាង​ជួល​គ្រូ​មក​បង្រៀន​ដល់​ផ្ទះ​តែ​ម្ដង​។

 

 

នេត សុចរិយា និង​ណាថាន់ ជា​សង្សារ(រូបភាព៖ផ្ដល់​ដោយ ចរិយា)

 

ក្រោយ​ការ​ព្យាយាម​សិក្សា​ជា​ច្រើន​ខែ​លើ​ជំនាញ​រចនា​នេះ ចរិយា ទើប​សម្រេច​បាន​រ៉ូប​ខ្មៅ​លាយ​ពណ៌​មាស​ខាង​លើ។ យ៉ាង​ណា នាង​ថា នេះ​មិន​មែន​ជា​សមិទ្ធផល​ទី​១របស់​នាង​នោះ​ទេ។

 

តារា​ស្រី​ដែល​មាន​សង្សារ​ជា​ជាតិ​សិង្ហបុរី​រូប​នេះ​ថ្លែង​ថា រ៉ូប​ពណ៌​ស​ដែល​នាង​ស្លៀក​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ក៏​នាង​ច្នៃ​ម៉ូដ​ដោយ​ខ្លួន​ឯង​ដែរ។ យ៉ាង​ណា សមិទ្ធផល​ទាំង​ពីរ​នេះ នាង​ពេញ​ចិត្ត​មួយ​ឈុត​ចុង​ក្រោយ​ជាង ដោយ​សារ​ថា នាង​បាន​ចំណាយ​ពេល និង​កម្លាំង​ថាមពល​ច្រើន​ជាង​ដែរ។

 

អត្ថបទ៖ នេត សុ​ចរិយា សម្ងំ​រៀន​ជំនាញ​ថ្មីបន្ថែម​លើស​អាជីព​២មុន

 

តោះ...ឥឡូវ​ជួយ​មើល​គ្នា​មើល៍ ស្អាត​ទេ​មួយ​ឈុត​នេះ!!!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី