ការ​​យល់​ច្រឡំ​ ពី​លំដាប់​ពិន្ទុ​កាន់​​តែ​កើន​ឡើង​ ឥឡូវ​មក​យល់​ពី​​​វា​ទាំង​អស់​គ្នា

  • 2015-09-16 14:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​បណ្ដាញ​សង្គម​ ហ្វេសប៊ុក គឺ​មាន​​បេក្ខជន​ប្រឡង និង Page Troll មួយ​ចំនួន​បាន​បង្ហោះ​សារ​ផ្សេងៗ ដោយ​យល់​ច្រឡំ​ទៅ​លើ​លំដាប់​ពិន្ទុ ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ លំដាប់​ពិន្ទុ សិស្ស​បាក់ឌុប​ឆ្នាំ ២០១៥ និង ឆ្នាំ ២០១៤ ដែល​មាន​លំដាប់​ពិន្ទុ​ដូច​គ្នា តែ​និទ្ទេស​ខុស​គ្នា។

 

តោះ​! កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៀត​ ​មក​ដឹង​ពី​លំដាប់​ពិន្ទុ​ទាំង​ អស់​គ្នា។

 

យោង​តាម​ ទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ បាន​បក​ស្រាយ​ថា ​លំដាប់​ពិន្ទុ​មិន​មែន​ជា​មធ្យម​ភាគ​ពិន្ទុ​នោះ​ទេ។ លំដាប់​ពិន្ទុ​គឺ​ជា​សន្ទស្សន៍​ផ្នែក​ស្ថិតិ (Percentile Rank) ដែល​រៀប​បេក្ខជន​ទាំង​អស់​តាម​លំដាប់​សមត្ថភាព​លើ​មាត្រដ្ឋាន​ក្រិត ពី​១០០ ដល់ ​០។

 

 

 

 

លំដាប់​ពិន្ទុ​ត្រូវ​បាន​គណនា​តាម​រូបមន្ត​ដូច​ខាង​ក្រោម ៖ PR = [(n – i +1) / n ] x 100 ក្នុង​រូបមន្ត​ខាងលើ៖ PR ជា​លំដាប់​ពិន្ទុ n ជា​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ទាំងអស់ i ជា​ចំណាត់​ថ្នាក់​របស់​បេក្ខជន​ណា​ម្នាក់

 

លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​សំខាន់​​ដូច​ជា បញ្ជាក់​ពី​លំដាប់​សមត្ថភាព​របស់​បេក្ខជន​ម្នាក់​ៗ ធៀប​នឹង​បេក្ខជន​ដទៃ​ទៀត​ដែល​បាន​មក​ប្រឡង ​ហើយ​ព័ត៌មាន​នេះ មាន​សារ​សំខាន់​សម្រាប់​ការ​ជ្រើស​រើស​សិស្ស​ឲ្យ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា​ ទោះ​បី​សិស្ស​នោះ បាន​ប្រឡង​ជាប់​នៅ​ឆ្នាំ​សិក្សា​ផ្សេងៗ​គ្នា​ក៏ដោយ និង បញ្ជាក់​ថា​សិស្ស​ធ្វើ​កិច្ចការ​បាន​ល្អ​កម្រិត​ណា ដោយ​មិន​គិត​ពី​ចំនួន​បេក្ខជន ​ដែល​បាន​មក​ប្រឡង​ឡើយ ទោះ​បី​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ក៏​ដោយ។

 

 

 

 

និទ្ទេស​មាន ៥​កម្រិត​ គឺ​និទ្ទេស ​A, B, C, D និង E ។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖

 

A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩ B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨ C : ល្អ = ពិន្ទុ​សរុប x ០,៧ D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦ E : មធ្យម = ពិន្ទុ​សរុប x ០,៥

 

អត្ថបទ៖ ណេង ណេង រូប៖ ហ្វេសប៊ុក