បទថ្មីរបស់ Beyonceចម្រៀងរួមគ្នាជាមួយ Naughty Boyចេញវីដេអូពេញហើយ
- 2015-09-18 16:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថ្មីរបស់ Beyonceចម្រៀងរួមគ្នាជាមួយ Naughty Boyចេញវីដេអូពេញហើយ
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះ DJនិងជាអ្នកនិពន្ធបទចម្រៀងអង់គ្លេស Naughty Boy បានបញ្ចេញវីដេអូចម្រៀងមនោសញ្ចេតនាថ្មី ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀង Beyonce និងតារាចម្រៀងអង់គ្លេស Arrow Benjamin។
ចម្រៀងមួយបទនោះមានចំណងជើងថា "Runnin' (Lose It All)" ។ មុននឹងចេញបទចម្រៀងដែលសហការរួមគ្នាជាមួយ Beyonce នេះ តន្ត្រីករខាងលើក៏ធ្លាប់បានបង្ហើបព័ត៌មានប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួននៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីដើមខែកញ្ញា។ ទន្ទឹមនឹងនេះដែរកាលពីម្សិលមិញ Naughty Boy ក៏បានបង្ហាញវីដេអូចម្រៀងខ្លីនៃបទ "Runnin' (Lose It All)" នៅលើ Twitterទៀតផង។
ចង់ដឹងចម្រៀងមួយបទនេះពីរោះយ៉ាងណា សូមមើលវីដេអូខាងក្រោម៖
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖mirror