តូ​តាល់​កម្ពុជា​ផ្ដើម​សាកល្បង​សេវាកម្ម​រហ័ស​នៅ​ស្ថានីយ​អាង​ទឹក​

  • 2014-09-17 01:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញថ្ងៃទី១៦​ កញ្ញា ២០១៤ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់​កម្ពុជា​នឹង​សាកល្បង​សេវា​កម្ម​ថ្មី​មួយ ហៅថា​សេវាកម្ម​រហ័ស(Express Lane Service) នៅ​ស្ថានីយ​ស្ដុប​អាង​ទឹក​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី១៥​ ខែ​កញ្ញា​ឆ្នាំ ២០១៤ ​នេះ​តទៅ។​​ សេវាកម្ម​រហ័ស(Express Lane Service) ដែល​ជា​សេវាកម្ម​ពិសេស​មួយ ​នឹង​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​ព្រោះ​អតិថិជន​អាច​ចាក់​សាំង​ម៉ូតូ​ឬ​ឡាន​បាន​លឿន​ដោយ​មិន​បាច់​រង់ចាំ​ការ​ចំណាយ​ជា​សាច់​ប្រាក់​សុទ្ធ។ ​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​រហ័ស(Express Lane Service) នេះ​គឺ​ជា​គម្រោង​ថ្មី​មួយ​របស់ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់​កម្ពុជា ធ្វើ​ឡើង​ដើម្បី​ស្ទង់​មើល​ពី​មធ្យោបាយ​ថ្មី​ក្នុង​ការ​បម្រើ​អតិថិជន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន និង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ជាក់​ស្ដែង​ហើយ​មាន​ភាព​បត់​បែន​តាម​អតិថិជន​ដែល​មិនមាន​ពេល​រង់ចាំ​ឬ​មិន​ចង់​ចំណាយ​ពេល​រង់ចាំ​រាល់​ពេល​មក​ចាក់​ប្រេង​ឥន្ធនៈ​ម្ដងៗ។​​ សេវាកម្ម​នេះ​ ត្រូវ​បាន​បែង​ចែក​ដាច់​ដោយ​ឡែក​ពី​សេវាកម្ម​ នានា​​ ដែល​អតិថិជន​ត្រូវ​ការ​រង់ចាំ​និង​ធ្វើការ​ចំណាយ​ដោយ​ប្រើប្រាស់​កាត​ផ្សេងៗ។​

 

 

ប្រសិន​បើ​គម្រោង​​​សេវាកម្ម​រហ័ស(Express Lane Service)នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​និង​បាន​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​អតិថិជន​ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់​កម្ពុជា​នឹង​ធ្វើការ​ពង្រីក​សេវាកម្ម​ពិសេស​នេះ​ទៅ​កាន់​ស្ថានីយ​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

ក្រុមហ៊ុន​ តូតាល់​ កម្ពុជា​ បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៣​ ដោយ​បាន​ផ្តោត​លើ​ការ​ បង្កើត​ស្ថានីយ​ និង​កសាង​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​ទីផ្សារ​ ជា​មួយ​ផលិត​ផល​មាន​គុណភាព​អន្តរជាតិ និង​សេវាកម្ម​ល្អ​បំផុត។  តូតាល់​ គឺ​ជា​ក្រុម​ហ៊ុន​ប្រេង​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​ជាង​ ១៣០​ ប្រទេស។​ ក្រុមហ៊ុន​នេះ​ក៏​ជា​ក្រុម​ហ៊ុន​លំដាប់​ទីមួយ​ក្នុង​ផ្នែក​គីមីវិទ្យា។​

និយោជិត​ចំនួន​ ៩៧.០០០​ នាក់​បាន​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ផ្នែក​នីមួយៗ​នៃ​ឧស្សាហកម្ម - ការ​រុក​រក​ និង​ការ​ផលិត​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ ការ​បន្សុទ្ធ ​និង​ទីផ្សារ​ ថាមពល​ថ្មី ​ការ​ធ្វើ​ពាណិជ្ជកម្ម ​និង​គីមី។​ ក្រុមហ៊ុន​ តូតាល់​ កំពុង​ធ្វើ ការងារ​ដើម្បី​បំពេញ​តម្រូវ​ការ​ថាម​ពលពិភព​លោក​ ទាំង​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក។ ​

ព័ត៌មាន​លម្អិត​​សូម​ចូល​​កាន់​ ​គេហទំព័រ www.total.com ​ឬ ​ទំនាក់ទំនង​ផ្នែក​ព័ត៌មាន​ អ្នកស្រី​ ស៊ន សុវត្តី ប្រធាន​ផ្នែក ​ទំនាក់ទំនង​ និង​ទីផ្សារ​ អ៊ីម៉ែល: sovattey.sorn@total.com

អត្ថបទថ្មី