អ្នកវិទ្យាសាស្ត្រសាកល្បងដាំបន្លែក្រោមបាតសមុទ្រ
- 2015-09-23 22:43:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រសាកល្បងដាំបន្លែក្រោមបាតសមុទ្រ
ចន្លោះមិនឃើញ
គម្រោងរបស់អ្នកវិទ្យាសាស្រ្ដជនជាតិអ៊ីតាលី ដែលចង់ដាំបន្លែជី និងរុក្ខជាតិបៃតងក្នុងកែវក្រោមបាតសមុទ្រ បានលេចរូបរាងឡើងហើយ ដោយដាំដុះក្នុងជម្រៅទឹក៨ម៉ែត្រ ក្នុងសមុទ្រមេឌីទែរ៉ាណេ។
ទីតាំងកែវកញ្ចក់នេះស្ថិតនៅជិតទីក្រុងណូលី ជាប់ឆ្នេរសមុទ្រអ៊ីតាលី ដែលកែវទាំងប្រាំ មានបន្លែ អាចទទួលពន្លឺព្រះអាទិត្យ កម្ដៅ និងខ្យល់ត្រជាក់ ដែលគេដាក់ឈ្មោះថាសួន «Nemo's Garden»។
គោលបំណងនៃគម្រោងនេះគឺក្រុមអ្នកសិក្សាស្រាវជ្រាវចង់សិក្សាពីការលូតលាស់របស់រុក្ខជាតិ ដែលដាំដុះក្នុងបរិយាកាសក្រោមទឹក ដែលមានស្វ័យភាព និងការការពារពីការបំពុលគ្រប់រូបភាពបានទាំងស្រុងពីខាងក្រៅ។
គម្រោងនេះក៏ត្រូវបានគេដាក់តាំងបង្ហាញក្នុងពិព័រណ៍ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០១៥ នេះដែរ ក្រោមចំណងជើងថា ''របៀបចិញ្ចឹមពិភពលោកយើង''៕
ចុចអាន៖ គូស្នេហ៍ផ្អែមល្ហែម ធ្វើដំណើរជុំវិញពិភពលោក ថតរូបបង្ហាញស្នេហ៍ពិត
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ CCTV