លាង ឧត្ដម ក្លាយជាអ្នកចាត់ការលើមុខជំនួញតម្លៃជិត១០ម៉ឺនដុល្លារ
- 2015-09-28 17:54:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាង ឧត្ដម ក្លាយជាអ្នកចាត់ការលើមុខជំនួញតម្លៃជិត១០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀង លាង ឧត្ដម បានឈានមកធ្វើជាអ្នកមើលការខុសត្រូវមុខជំនួញថ្មីមួយបន្ថែមពីលើអាជីពសិល្បៈ ក្រោមការផ្ចុងផ្ដើមពីបងប្រុសដែលជាអ្នករាប់អានគ្នាម្នាក់។ នេះបើតាមការបញ្ជាក់ប្រាប់របស់ សាមីខ្លួន។
“គាត់ និងខ្ញុំអត់មានជាប់សាច់ញាតិអីទេ គ្រាន់តែរាប់អានគ្នា...និយាយទៅអាការរាប់អានហ្នឹងពេលខ្លះ បងប្អូនមិនស្មើណាបង ខ្ញុំធ្វើជាតារាចម្រៀងនៅហ្នឹង ហើយជួយមើលការខុសត្រូវគាត់ផង"។ លាង ឧត្ដម ថ្លែង។
មុខជំនួញមួយនោះ គឺជាហាងផឹកស៊ីមួយកន្លែងយីហោ "ឃីងដ្រាហ្គន" នៅម្ដុំភ្នំពេញថ្មី ដែលបានពិធីបើកសម្ពោធកាលពីចុងសប្ដាហ៍មុននេះ។ ម៉េង កែវពេជ្ជតា អ៊ិត សេដ្ឋា សាយ រតនៈ ហេង ស្រីពេជ្រ ជាដើម រួមភ្ញៀវកិត្តិយសរាប់រយនាក់បានចូលរួមក្នុងកម្មវិធីនោះ។ ជំនួញនេះដដែល ឧត្ដម ឲ្យដឹងទៀតថា ការតុបតែង រចនាផ្សេងៗ និងអញ្ជើញភ្ញៀវកិត្តិយសមួយភាគធំ សុទ្ធតែលោកធ្វើ។
ទោះជាយ៉ាងនេះក្ដី លោកថា ដើមឡើយ លោកមិនបានគិតដល់តួនាទីជាអ្នកចាត់ការអ្វីទេ ប៉ុន្តែអ្វីដែលលោកធ្វើ គឺដើម្បីតែតបស្នងនឹងការរាប់អានរបស់បងប្រុសដែលលោកសុំមិនបញ្ចេញអត្តសញ្ញាណនោះជាមួយលោកប៉ុណ្ណោះ។
តារាប្រុសទើបផុតគ្រោះថ្នាក់ចរាចរណ៍រូបនេះ បន្តទៀតថា បន្ថែមពីលើនេះ ថៅកែហាងដែលជាអ្នករាប់អានគ្នាជាមួយលោក សម្រេចថា នឹងឲ្យកញ្ចប់ថវិកាមួយកញ្ចប់ទៀត បើទោះលោកមិនមកធ្វើការក៏ដោយ ទើបធ្វើឲ្យលោក កាន់តែមិនអាចដើរឆ្ងាយពីការងារនេះបានតែម្ដង។
(រាប់ពីកែវឆ្វេង) កែវ កល្យាណ លាង ឧត្តម និង ប៉ែន សុផានី
ឧត្ដម ថ្លែងថា “គាត់ថា ក្រៅពីអាថ្លៃយើងច្រៀងហ្នឹង គាត់មានលុយផ្សេងទៀតទុកឲ្យខ្ញុំ ទោះខ្ញុំមិនមកធ្វើការឲ្យគាត់ក៏ដោយ។ ដល់អីចឹង...យើងទៅយកលុយគាត់ មិនធ្វើការឲ្យគាត់ម៉េចកើតបង អីចឹងមានតែមកធ្វើអីចឹងទៅ!”។។
តារាសម្ដែងដែលវិវត្តន៍ខ្លួនមកពីតារាចម្រៀងរូបនេះ បង្ហើបថា បន្ទាប់ពីសម្រេចដាក់ខ្លួនធ្វើការងារនេះហើយ លោកមានគម្រោងមួយចំនួន ដើម្បីឲ្យទីកន្លែងដែលផ្ញើខ្លួនធ្វើការឲ្យនេះ ឆាប់កើនឡើងប្រជាប្រិយភាព។ យ៉ាងណាក៏ដោយ លោកថា សុំលាក់ទុកសិន៕
លាង ឧត្ដម តូចចិត្តឡង់គ្រីស័របុកឡិចស៊ីសរបស់លោកវិលមួយជុំដាច់កង់បង់តែ ៥០០ដុល្លារ
អត្ថបទ៖ ទារិកា