Miss Tourism វគ្គជម្រុះផ្ដាច់ព្រ័ត្រយប់មិញមានបេក្ខនារីកូនកាត់អឺរ៉ុបចូលរួមប្រកួត
- 2015-10-05 22:08:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miss Tourism វគ្គជម្រុះផ្ដាច់ព្រ័ត្រយប់មិញមានបេក្ខនារីកូនកាត់អឺរ៉ុបចូលរួមប្រកួត
ចន្លោះមិនឃើញ
កម្មវិធី Miss Tourism បានរៀបចំឡើងអស់រយៈពេលបីសប្ដាហ៍មកហើយ ហើយម្សិលមិញ គឺជាវគ្គជម្រុះផ្ដាច់ព្រ័ត្រដែលធ្វើឲ្យគណៈកម្មការទាំងអស់មានភាពពិបាកក្នុងការជ្រើសរើសបន្តិច ព្រោះបេក្ខនារីសុទ្ធតែស្រស់ស្អាត និងមានភាពប៉ិនប្រសព្វរាងខ្លួន។ តែអ្វីដែលធ្វើគេអ្នកទស្សនា គណៈកម្មការ និងអ្នកកាសែតមានមានការចាប់អារម្មណ៍ខ្លាំងគឺបេក្ខនារី ហង្ស ម៉ានីតា អាយុ ១៨ ឆ្នាំ ព្រោះរូបសម្រស់ស្អាតប្លែកបែបកូនកាត់អឺរ៉ុប។ ម៉ានីតា គឺជា កូនខ្មែរ កាត់បារាំង ។
ពេលគណៈកម្មការសួរពីចំណាប់អារម្មណ៍នាងចំពោះប្រជាជនកម្ពុជា កញ្ញាបានឆ្លើយយ៉ាងរំភើបថា "ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានកើតជាកូនខ្មែរ។ ប្រជាជនកម្ពុជាជាមនុស្សដ៏រោះរាយរាក់ទាក់បំផុត ព្រោះពេលខ្ញុំនៅប្រទេសបារាំងពេលទៅណាមកណាគ្មានអ្នកញញឹមសួរសុខទុក្ខសោះ។ តែពេលនៅកម្ពុជាឲ្យតែពេលខ្ញុំចេញក្រៅម្ដងៗតែមានអ្នកសួរសុខទុក្ខជានិច្ចទោះជាអ្នកស្គាល់ ឬមិនស្គាល់ក៏ដោយនៅតែសួរនាំ។” ក្រៅពីនេះបេក្ខជនដទៃៗទៀតក៏មានសម្រស់ស្រស់ស្អាត និង សមត្ថភាព ចំណេះដឹងខ្លាំងៗដូចគ្នាដែរ។
មិនត្រឹមតែប៉ុណ្ណោះនៅមានគណៈកម្មការពិសេសបីរូបទៀត គឺកញ្ញា មាស ថនស្រីណៃ ជយលាភីលេខ ១ ឆ្នាំ ២០១៣ កញ្ញា ពិសិដ្ឋ រូហ្សា ជយលាភីលេខ ២ ឆ្នាំ ២០១៤ និង អ្នកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់ប្រចាំប្រទេសកម្ពុជាទៀតផងដែលជាអ្នកផ្ដល់ពិន្ទុដល់បេក្ខជនទាំងអស់។
ម្សិលមិញ គឺជាវគ្គជម្រុះផ្ដាច់ព្រ័ត្រដែលតម្រូវឲ្យយកបេក្ខនារីតែ ២៦ នាក់ប៉ុណ្ណោះ ក្នុងចំណោមបេក្ខនារីរាប់រយនាក់ដើម្បីទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃ ០១ វិច្ឆិកាខាងមុខ នៅសណ្ឋាគារសុខា៕
អត្ថបទ៖ ទ្រី រ៉ាវី