Paul Walker ជាប់ក្នុងបញ្ជីតារាស្លាប់ដែលរកចំណូលបានច្រើនជាងគេ លើកដំបូង
- 2015-10-28 14:41:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Paul Walker ជាប់ក្នុងបញ្ជីតារាស្លាប់ដែលរកចំណូលបានច្រើនជាងគេ លើកដំបូង
ចន្លោះមិនឃើញ
តារាសម្ដែងរឿង "Fast & Furious” Paul Walker បានជាប់ក្នុងបញ្ជី "ជនល្បីៗដែលបានស្លាប់ និងអាចរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៥" (Top Earning Dead Celebrities of 2015) របស់ទស្សនាវដ្ដី Forbes ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ។
តារាវ័យ ៤០ឆ្នាំ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០១៣ អាចរកចំណូលបាន ១០,៥លានដុល្លារ ក្នុងរយៈពេល១ឆ្នាំមុន និងបានជាប់ចំណាត់ថ្នាក់ទី៩ក្នុងបញ្ជីនេះ។ នេះជាលើកដំបូងដែល Walker បានជាប់ក្នុងបញ្ជីនេះ។
ស្ដេចចម្រៀងប៉ុប Michael Jackson ដែលជាប់លេខមួយផ្ទួនៗកាលពីពីរឆ្នាំមុន នៅតែស្ថិតនៅចំណាត់ថ្នាក់កំពូលនេះដដែលក្នុងឆ្នាំនេះ ដោយអាចរកចំណូលបាន ១១៥លានដុល្លារ ពីស្នាដៃរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ កាលពីឆ្នាំ២០១៤ តារារូបនេះអាចរកចំណូលបាន ១៤០លានដុល្លារ។
តារាចម្រៀង Elvis Presley ដែលបានស្លាប់តាំងពីឆ្នាំ១៩៧៧ បានជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយចំណូល ៥៥លានដុល្លារ ខណៈដែលវិចិត្រកររូបគំនូរតុក្កតា លោក Charles Schulz ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយចំណូល ៤០លានដុល្លារ។
ខាងក្រោមនេះគឺជាបុគ្គលល្បីៗដែលបានស្លាប់ទាំង ១៣រូបដែលជាប់ក្នុងបញ្ជីទស្សនាវដ្ដី Forbes នៅឆ្នាំនេះ៖
១. Michael Jackson: ១១៥លានដុល្លារ
២. Elvis Presley: ៥៥លានដុល្លារ
៣. Charles Schulz: ៤០លានដុល្លារ
៤. Bob Marley: ២១លានដុល្លារ
៥. Elizabeth Taylor:២០លានដុល្លារ
៦. Marilyn Monroe: ១៧លានដុល្លារ
៧. John Lennon: ១២លានដុល្លារ
៨. Albert Einstein: ១១លានដុល្លារ
៩. Paul Walker: ១០,៥លានដុល្លារ
១០. Bettie Page: ១០លានដុល្លារ
១១. Theodor Geisel (Dr Seuss): ៩,៥លានដុល្លារ
១២. Steve McQueen: ៩លានដុល្លារ
១៣. James Dean: ៨,៥លានដុល្លារ
ចុចអាន៖បញ្ជីឈ្មោះតារារ៉េបទាំង១០ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៥
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ bbc