David Villa ថា​ MSN គឺជា​ក្រុម​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona

  • 2015-12-24 15:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ David Villa បាន​និយាយ​ថា​តារា​រក​គ្រាប់​ជួរ​មុខ​បច្ចុប្បន្ន​របស់ Barca មាន Messi, Suarez និងNeymar ហៅ​កាត់ MSN គឺជា​ក្រុម​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

 

 

ការ​ហ៊ាន​អះអាង​ដូច្នេះ​របស់​កីឡាករ​វ័យ​៣៤ឆ្នាំ​ បន្ទាប់​ពី MSN បាន​ជួយ Barcelona លើក​ពាន​រង្វាន់​ធំៗ៥​កម្មវិធី​ផ្សេង​គ្នា​នៅ​ឆ្នាំ២០១៥​នេះ​រាប់​ទាំង​ការ​ឈ្នះ​ជើងឯក FIFA Club World Cup កាល​ពី​ពេល​ថ្មីៗ​ផង។

 

កីឡាករ​ដែល​ធ្លាប់​ឈ្នះ La Liga, Champions League និង Club World Cup ជាមួយ Messi កាល​ពី​ឆ្នាំ ២០១១ បាន​គូស​បញ្ជាក់​ថា៖ “គ្មាន​អ្វី​ត្រូវ​ឆ្ងល់​នោះ​ទេ! គេ​ទាំង​៣ គឺ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Barca។ ពួកគេ​បង្ក​គ្រោះថ្នាក់​ដល់​គូប្រកួត មាន​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ខ្ពស់ និង​លេង​ជា​ក្រុម​បាន​ល្អ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ខ្លួន​ឯង​ក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់ Barca ម្នាក់​ដែរ”។

 

Villa ពេល​លេង​ឲ្យ​ Barca

 

Villa គឺជា​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ច្រើន​បំផុត​ដែល​មិន​ទាន់​មាន​ខ្សែ​ប្រយុទ្ធ​ជំនាន់​ក្រោយ​ណា​អាច​បំបែក​កំណត់ត្រា​នោះ​នៅ​ឡើយ។ បច្ចុប្បន្ន​គេ​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្របខ័ណ្ឌ Major Leagues របស់​សហរដ្ឋអាមេរិក​ក្នុង​​ក្រុម New York City៕

 

ចុចអាន៖ Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ goal

អត្ថបទពេញនិយម
អត្ថបទថ្មី