​អាទិត្យ​ក្រោយ ទើប​ស្វាយ​រៀង​អាច​នឹង​ចុះ​កុងត្រា​កីឡាករ​បរទេស​៣​នាក់​បាន​

  • 2016-01-14 16:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បរទេស​៣​នាក់ លេង​នៅ​តំបន់​ប្រយុទ្ធ​ម្នាក់ បម្រើ​២​នាក់ ​គឺ​ជា​គោលដៅ​របស់​ក្លឹប​ស្វាយ​រៀង​នាំ​ចូល​នៅ​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​កីឡាករ​៣​នាក់​នោះ​បាន​មក​ហ្វឹកហាត់​និង​ធ្វើតេស្ត​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ខណៈ​ដែល​ការ​ចុះកុងត្រា ​នៅ​រង់ចាំ​តែ​ការ​សម្រេច​ពី​ប្រធាន​ក្លឹប​ប៉ុណ្ណោះ ។

 

ស្វាយ​រៀង​នា​ពេល​បច្ចុប្បន្ន​មិន​មាន​កីឡាករ​បរទេស​នៅ​ក្នុង​ក្រុម​នោះ​ទេ ពោល​គឺ​បន្ទាប់​ពី​ចប់​រដូវ​កាល​២០១៥​ទៅ ក្លិប​មិន​បាន​បន្ត​កុងត្រា​ឱ្យ​កីឡាករ​បរទេស​ដែល​មាន​ស្រាប់​ទៀត​ឡើយ។ ​ទន្ទឹម​នឹង​នេះ​ដែរ លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ស្វាយ​រៀង ​បាន​បញ្ជាក់​ថា​រដូវ​កាល​ថ្មី លោក​ចម្រាញ់​កីឡាករ​បរទេស​បាន​៣​នាក់​ផ្សេង​ទៀត​ហើយ ​ដើម្បី​ត្រៀម​ចុះ​កុងត្រា គឺ​ខ្សែ​ប្រយុទ្ធ​ម្នាក់ (អ៊ុយក្រែន) និង​ខ្សែ​បម្រើ​២​នាក់ (​​វ៉្វាន់ដា និង​ជប៉ុន) ។ ខណៈ​ដែល​កុងត្រា​វិញ ​អាច​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​លោក​ស្នើ​​ប្រាក់​តម្លៃ​ខ្លួន ដល់​ប្រធាន​ក្លឹប​សម្រេច។

 

“​តាម​ពិត​យើង​ត្រូវ​ចុះ​កុងត្រា​ជាមួយ​កីឡាករ​តាំង​ពី​ថ្ងៃ​ទី​១០ តែ​ដោយសារ​តែ​យើង​រវល់​មិន​ទាន់​បាន​និយាយ​ជាមួយ​ប្រធាន​ក្លឹប​រឿង​តម្លៃ​ខ្លួន ទើប​តម្រូវ​ឱ្យ​ពន្យា​ពេល​ដល់​សប្ដាហ៍​ក្រោយ។ អ្វី​គ្រប់​យ៉ាង​ស្ថិតិ​លើ​ប្រធាន​ក្លឹប បើ​លោក​យល់​ព្រម​ចំពោះ​តម្លៃ​ខ្លួន នោះ​យើង​នឹង​ទិញ​យក​តាម​នោះ​ដែរ”។ សម្ដី លោក សំ វ៉ាន់ដេត។

 

ចំពោះ​រឿង​ស្វាយ​រៀង​ចរចា​ចង់​​បាន​កីឡាករ​​ក្នុង​ស្រុក​២​នាក់​​វិញ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ថា​បរាជ័យ​បាត់​ទៅ​ហើយ ដោយសារ​តែ​ការ​ចរចា​រវាង​ក្លឹប​និង​ក្លឹប​មិន​ត្រូវ​គ្នា៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី