ល្បុក្កតោ ជាមរតកគុនខ្មែរគ្រប់គ្រងអាស៊ីអាគ្នេយ៍ជាង៦០០ឆ្នាំ
- 2014-10-22 21:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បុក្កតោ ជាមរតកគុនខ្មែរគ្រប់គ្រងអាស៊ីអាគ្នេយ៍ជាង៦០០ឆ្នាំ
ចន្លោះមិនឃើញ
ខ្មែរពិតជាមានប្រវត្តិក្បាច់គុន និងអំបូរអ្នកចម្បាំងតាំងពីបុរាណកាលមក។ បុព្វបុរសខ្មែររាប់ចាប់តាំងពីរាជវង្សរហូតដល់រាស្ត្រ ពិតជាមានក្បាច់គុន របស់ខ្លួនដែលមិនចម្លងពីប្រទេសដទៃតាមរយៈសិលាចារឹកនានាទូទាំងប្រទេស។
ការធ្វើសឹកសង្គ្រាមសម័យបុរាណ ពិតជាត្រូវការអ្នកចេះក្បាច់គុនជាចាំបាច់។ ដោយពឹងផ្អែកលើហេតុផលធ្វើសង្គ្រាម ល្បុក្កតោ ជាក្បាច់គុនវ័យចំណាស់មួយដែលត្រូវបានប្រើដើម្បីតតាំងនឹង សត្រូវ។ តើក្បាច់គុនល្បុក្កតោមានន័យយ៉ាងណា មានសារសំខាន់បែបណា និង មានដំណើរការយ៉ាងណា?
ស្វែងយល់ពីល្បុក្កតោ ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។
ពាក្យថាល្បុក្កតោមានន័យថា «វាយតោ»។ ពាក្យថា Bok មានន័យថា «វាយ» ឬក្បាច់គុន ហើយ ពាក្យ Tor មានន័យថា «សត្វតោ» ឬ អនុភាព។ និយាយជារួមមក «ល្បុក្កតោ» មានន័យថា ជាកំពូលក្បាច់គុនប្រកបដោយអនុភាព ឬ ក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោមាន១២មេ ហើយ ក្នុងមួយមេៗ មានរាប់រយស្នៀតប្រយុទ្ធ។
ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ផងដែរ។
ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋានដូចទៅនឹងទាហានខ្មែរកាលសម័យបុរាណអញ្ចឹង។ ក្រមាត្រូវបានគេចងជុំវិញចង្កេះ ហើយ រង្វេលសូតពណ៌ក្រហម ត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ» ដែលគេចងជុំវិញក្បាល។ កាលពីអតីតកាល រង្វេលនេះគឺដើម្បីជួយលើកកម្លាំង តែបច្ចុប្បន្នគ្រាន់តែជាការធ្វើពិធីមួយតែប៉ុណ្ណោះ។
ក្រមាបង្ហាញពីកម្រិតរបស់កូនសិស្សហាត់ល្បុក្កតោ។ ដំបូងមានថ្នាក់ក្រមាស ក្រមាបៃតង ក្រមាក្រហម ក្រមាត្នោត ក្រមាខៀវ រហូតដល់ក្រមាខ្មៅ។ តែក្នុងក្រមាខ្មៅ គឺមានចាប់តាំងពី១ជាន់រហូតដល់១០ជាន់។ ដើម្បីបានក្រមាខ្មៅ សិស្សគុនទាំងអស់ត្រូវតែហាត់យ៉ាងតិច១០ឆ្នាំដែរ។ ដើម្បីទទួលបានក្រមាមាសទាល់តែចេះក្បាច់ល្បុក្កតោសឹងតែគ្រប់សព្វ។ កូនសិស្សត្រូវចេះយ៉ាងតិច ១០០០ក្បាច់ដើម្បីទទួលបានក្រមាខ្មៅ។
ការអភិវឌ្ឍន៍នៃក្បាច់គុនល្បុក្កតោ ល្បុក្កតោត្រូវបានគេនិយាយថា ក្បាច់គុនវប្បធម៌ខ្មែរមុនគេ និង បន្ទាប់មកគឺក្បាច់គុន«យុទ្ធគុន ខម»។ បើទោះបីជាអត់មានភស្តុតាងបញ្ជាក់ក៏ដោយ តែពាក្យថា «ល្បុក្កតោ» ជាសូចនាករពីអាយុកាលនៃក្បាច់គុននេះ។ ល្បុក្កតោសំដៅលើរឿងរ៉ាវដែលបានកើតឡើងតាំងពី២០០០ឆ្នាំមុន។ ដោយយោងទៅតាមរឿងព្រេង មានតោមួយក្បាលកំពុងតែវាយប្រហារអ្នកភូមិនៅពេលទាហានម្នាក់ ដែលប្រដាប់ដោយកាំបិតមួយបានសម្លាប់សត្វតោនោះដោយរួមទាំងក្បាច់ប្រើជង្គង់។
អគារ ដ៏អស្ចារ្យត្រូវបានឆ្លាក់ជាអក្សរសំស្ក្រឹត ហើយត្រូវគេបូជាសម្រាប់សាសនាហិណ្ឌូដែលគេស្គាល់វា វិស្ណុ និង សិវៈ។ សូម្បីតែសព្វថ្ងៃ អ្នកស្នងមរតកល្បុក្កតោចាប់ផ្ដើមធ្វើការហ្វឹកហាត់ ឬ ប្រយុទ្ធដោយបន់ស្រន់ ឬ គោរពដល់សាសនាព្រាហ្មណ៍។
សាសនា ត្រូវបានគ្រប់ដណ្ដប់ដោយសាសនាព្រាហ្មណ៍ដែលនៅក្នុងប្រទេស ឥណ្ឌាក៏អនុវត្តការប្រយុទ្ធដោយប្រើដាវ និងការប្រើដៃទទេផងដែរ។ ការដកស្រង់ក្បាច់ចេញពីសត្វតោទំនងជាកើតឡើងក្នុងអំឡុង រជ្ជកាលនៃស្ដេចសម័យអង្គរ និងតំណាលគ្នានៃការជះឥទ្ធិពលរបស់ក្បាច់ គុនវប្បធម៌ឥណ្ឌា។
ចម្លាក់ នៅតាមសសរក្លោងទ្វារនៃប្រាសាទបាយ័នដែលជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលមានចម្លាក់ក្បាច់គុនល្បុក្កតោផ្សេងៗគ្នាជាច្រើន។ គេឃើញមានបុរសពីរនាក់កំពុងតែវាយគ្នា ហើយអ្នកផ្សេងទៀតកំពុងប្រើក្បាច់កែង។ អ្នកទាំងពីរនោះប្រើក្បាច់គុនខ្មែរ ឬ ហៅថាប្រដាល់សេរី។ចំណែកឯចម្លាក់ផ្សេងទៀត បុរសទី៣ប្រើក្បាច់ប្រឆាំងតទល់នឹងសត្វពោះកាចសាហាវ ហើយ បុរសទី៤កំពុងតែវាយនឹងសត្វចតុប្បាទ។ ក្បាច់ គុនវប្បធម៌របស់កម្ពុជាមួយនេះបានធ្វើឲ្យស្ដេចនាសម័យអង្គរទទួល បានជ័យជម្នះក្នុងចម្បាំងដើម្បីគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍ជាង ៦០០ឆ្នាំដោយចាប់ផ្ដើមពីឆ្នាំ៨០០នៃគ្រឹះសករាជ។
លោក សាន គឺម ស៊ាន ជាអ្នកនាំយកល្បុក្កតោឲ្យរស់ឡើងវិញ។ ក្នុងអំឡុងរបបប៉ុល ពត លោកបានគេចខ្លួនពីកម្ពុជាដោយជាប់ចោទពីបទបានបង្រៀន ល្បុក្កតោ និងហាប់គីដូ។ នៅពេលទៅដល់ សហរដ្ឋអាមេរិក លោកបានចាប់ផ្ដើមបង្ហាត់ហាប់គីដូនៅអង្គការ YMCAនៅ Houstonនៃរដ្ឋTexas ហើយបន្ទាប់មកទៀតលោកបានទៅរស់នៅLong Beachនៃរដ្ឋCalifornia។
បន្ទាប់ មកទៀត លោកបានបង្ហាត់ហាប់គីដូនៅទីនោះមួយរយៈ ដែលគ្មាននរណាម្នាក់ស្គាល់ពីល្បុក្កតោឡើយ។ លោកបានចាកចេញពីសហរដ្ឋអាមេរិកក្នុង ឆ្នាំ១៩៩២មកកម្ពុជាវិញដើម្បីបង្ហាត់ល្បុក្កតោដល់ កូនសិស្សខ្មែរ និងបានផ្សព្វផ្សាយទៅប្រជាជនកម្ពុជា និងពិភពលោកដល់សព្វថ្ងៃ។
ឆ្នាំ ២០០១ លោក សាន គឺមស៊ាន បានត្រឡប់ទៅទីក្រុងភ្នំពេញ និងបានបង្ហាត់ល្បុក្កតោដល់យុវជនមួយចំនួន។ ជាមួយគ្នានោះដែរ លោកបានធ្វើដំណើរទៅតាមខេត្តដើម្បីស្វែងរកលោកគ្រូល្បុក្កតោ ចាស់ៗដែលនៅមានជីវិតពីរបបសង្គ្រាម។ មានតិចណាស់ដែលនៅសល់ចាប់ពីអាយុ៦០ដល់៩០ឆ្នាំ។ ក្រៅពីលោក សាន គឺម ស៊ាន មានលោក មាស សុខ, មាស សារាន់, រស់ សេរី, សោម វាន់កិន, ម៉ោង ខាន់, និង សាវឿន ចិត្ត។
នៅ ថ្ងៃទី២៤ខែមេសាឆ្នាំ២០០៤ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាត្រូវបានបង្កើតឡើងដោយមានលោកគ្រូ សាន គឹមស៊ាន ជាប្រធាន។ ការប្រកួតជ្រើសរើសជើងឯកល្បុក្កតោមិនធ្លាប់មានគឺត្រូវធ្វើឡើង នៅចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញាឆ្នាំ២០០៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតគឺមានការដឹកនាំពីសំណាក់លោកគ្រូចាស់ៗចំនួន២០នាក់មក ពី៩ខេត្ត។
កម្រិតនៃការហ្វឹកហាត់ (ថ្នាក់ក្រមា) ក្បាច់ ផ្សេងៗដូចជាការ៉ាតេដូ យូដូ ហាប់គីដូ គឺច្រើនតែនិយាយពីខ្សែក្រវាត់ខ្មៅ២ដាន់ ឬ ៣ដាន់ ឬ ២ជាន់ ឬ ៣ជាន់ជាដើម។ តែដោយឡែក ល្បុក្កតោ វិញប្រើពាក្យថាក្រមា។ ក្នុងនោះមានក្រមាស ក្រមា បៃតង ក្រមាក្រហម ក្រមាត្នោត ក្រមាខៀវ និង ក្រមាខ្មៅ។ នៅក្នុងក្រមាខ្មៅ មានមាន១ជាន់ ២ ជាន់ ៣ជាន់…រហូតដល់១០ជាន់។
ក្រមាមាស |
||
មេគុនទា |
មេគុនក្តាម |
មេគុនសេះ |
-ក្បាច់ទី១ ទាវាយលុក -ក្បាច់ទី២ ទាកាច់បំបាក់ -ក្បាច់ទី៣ ទាទាញបំបាក់ -ក្បាច់ទី៤ ទាទាត់ក្នុង -ក្បាច់ទី៥ ទាទាត់ក្រៅ (នៅមានត ) | -ក្បាច់ទី១ ក្ដាមដង្កៀបយក្ស -ក្បាច់ទី២ក្ដាមដង្កៀបផ្ដាច់ព្រលឹង -ក្បាច់ទី៣ ក្ដាមកៀបដៃ -ក្បាច់ទី៤ ក្ដាមហែកចំណី -ក្បាច់ទី៥ក្ដាមចូលរន្ធ (នៅមានត ) | -ក្បាច់ទី១ សេះធាក់ -ក្បាច់ទី២ សេះលន់ -ក្បាច់ទី៣ សេះច្រំ -ក្បាច់ទី៤ សេះផាយ -ក្បាច់ទី៥ សេះប៉្រាយ (នៅមានត ) |
មេគុននាគ | មេគុនបក្សី | |
-ក្បាច់ទី១ នាគព័ន្ធ -ក្បាច់ទី២ នាគវាត់កន្ទុយ -ក្បាច់ទី៣ នាគព្រួសពិស -ក្បាច់ទី៤ នាគលេង ទឹក -ក្បាច់ទី៥ នាគពាំកែង (នៅមានត ) | -ក្បាច់ទី១ បក្សីជ្រែកមេឃ -ក្បាច់ទី២ បក្សីទទះស្លាប -ក្បាច់ទី៣ បក្សីស្លាបដែក -ក្បាច់ទី៤បក្សីក្រញាំជើងដែក -ក្បាច់ទី៥ បក្សីទ្រមេឃ (នៅមានត ) | |
ក្រមាបៃតង |
||
មេគុន |
មេគុន |
មេគុន |
-ក្បាច់ទី១ ហនុមានលីភ្នំ -ក្បាច់ទី២ ហនុមានចងស្ពាន -ក្បាច់ទី៣ហនុមានហែកមេឃ -ក្បាច់ទី៤ ហនុមានជ្រែកដី -ក្បាច់ទី៥ហនុមានកាច់កដំរី (នៅមានត ) | -ក្បាច់ទី១ ដំណើរស្ដេចតោ -ក្បាច់ទី២ ល្បឿនស្ដេចតោ -ក្បាច់ទី៣ កំហឹងស្ដេចតោ -ក្បាច់ទី៤តោពាំចំណី -ក្បាច់ទី៥ ចង្កូមពិឃាដ (នៅមានត ) | -ក្បាច់ទី១ ដំរីបៀមប្រមោយ -ក្បាច់ទី២ ដំរីបួង -ក្បាច់ទី៣ ដំរីយោលដៃ -ក្បាច់ទី៤ ដំរីយោលជើង -ក្បាច់ទី៥ ដំរីជាន់ (នៅមានត ) |
មេគុនកិន្នរ | មេគុន | |
-ក្បាច់ទី១ កិន្នរកាច់ផ្កា -ក្បាច់ទី២ កិន្នរបាចផ្កា -ក្បាច់ទី៣កិន្នរថ្វាយព្រះពរ -ក្បាច់ទី៤ កិន្នរចុះពីឋាន -ក្បាច់ទី៥ កិន្នរប្រែកាយ (នៅមានត ) | -ក្បាច់ទី១ ក្រពើហារ -ក្បាច់ទី២ ក្រពើបោកកន្ទុយ -ក្បាច់ទី៣ក្រពើចាប់ចំណី -ក្បាច់ទី៤ក្រពើបណ្ដែតខ្លួន -ក្បាច់ទី៥ ក្រពើលឹប (នៅមានត ) | |
ក្រមាក្រហម |
||
មេគុន | មេគុន ខ្ពស់ទាប | មេគុនស្វាព្រៃ |
-ក្បាច់ទី១លីបង្កង់ធាក់ជន្ទល់ -ក្បាច់ទី២ មុជជ្រែកទាញគល់ -ក្បាច់ទី៣ទប់ភ្នំរុញមេឃ -ក្បាច់ទី៤ទ្រមេឃហែកដី -ក្បាច់ទី៥ ត្រកងឫស្សីបំបាក់ថ្នាំង (នៅមានត ) | -ក្បាច់ទី១ ចលនាទាប -ក្បាច់ទី២- ចលនាទាប -ក្បាច់ទី៣ ចលនាខ្ពស់ -ក្បាច់ទី៤ - ចលនាខ្ពស់ទាប -ក្បាច់ទី៥ - ជ្រោងលឹប (នៅមានត ) | -ក្បាច់ទី១ តោងមែកគាបគល់ -ក្បាច់ទី២ធាក់គល់កាច់មែក -ក្បាច់ទី៣ជាន់ធាងពុះដើម -ក្បាច់ទី៤ ស្វាដួល -ក្បាច់ទី៥ស្វាព្រៃចងភ្នំ (នៅមានត ) |
មេគុន | មេគុន | |
-ក្បាច់ទី១កែងហោះជ្រែកមេឃ-ក្បាច់ទី១២កែងសកឆ្វេង -ឆ្វេងស្ដាំ -ក្បាច់ទី៣កែងបុកធរណី -ក្បាច់ទី៤កែងបុកកែងបែរ -ក្បាច់ទី៥ជាន់ថ្នក់ហោះពុះកែងឆេះ (នៅមានត ) | -ក្បាច់ទី១ ជង្គង់ទល់ភ្នំ -ក្បាច់ទី២ ជង្គង់ហែកព្រៃ -ក្បាច់ទី៣ ជង្គង់អុកដី -ក្បាច់ទី៤ជង្គង់ទប់ភ្នំ -ក្បាច់ទី៥ជង្គង់ហោះទ្រមេឃ (នៅមានត ) | |
ក្រមាត្នោត |
||
ក. ចលនាកែងបូក ១០ក្បាច់ ខ. មេគុនកាច់ដៃ១០ក្បាច់ គ. មេគុនកាច់ជើង១០ក្បាច់ ឃ. មេគុនបោកទៅមុខ៥ ក្បាច់ ង. មេគុនបោកទៅក្រោយ៥ក្បាច់ ច. មេគុនបោកទៅឆ្វេង៥ក្បាច់ ឆ. មេគុនបោកទៅស្ដាំ៥ក្បាច់ ជ. ចលនាជំហរទាំង៥ ចំនួន២០ក្បាច់ ១. ជំហរឆៀងកណ្ដៀត - ឈានកណ្ដៀតខ្ពស់ (ស្របស្វែង) - ឈានកណ្ដៀតទាប (ស្រប- ខ្វែង) (នៅមានត) | ២. ជំហរស្រង៉ែពេន - ស្រង៉ែពេនជើងស្រប -ស្រង៉ែពេនជើងកន្ធែក - ស្រង៉ែពេនលុតជង្គង់ - ស្រង៉ែពេនលុតជង្គង់ស្រប - ស្រង៉ែពេនលុតបញ្ឈរជង្គង់ ៣. ជំហរក្រពើហារ -ក្រពើហារស្រប - ក្រពើហារខ្វែង - ក្រពើហារញែក - ជំហរខ្លាក្រាប - ខ្លាក្រាបលុតជង្គង់សងខាង - ខ្លាក្រាបដំណើរលប (នៅមានត) | -ជំហរដំរីចុះប្រេង - ដំរីព្រិច - ដំរីច្រាន - ដំរីជល់ - មេគុនទាំង៥ ចំនួន៧៥ក្បាច់ - មេគុនឃ្នាប២០ក្បាច់ មានឃ្នាបក ឃ្នាបដៃ ឃ្នាបខ្លួន និង ឃ្នាបជើង ឈ. មេគុន វាយបក ១០ក្បាច់ ញ. មេគុន វាយបាវសាក់២ចំនួន២០ក្បាច់ ដ . មេគុន ទាត់បាវសាក់២ ចំនួន១០ក្បាច់ ឋ. មេគុនសមប្រយុទ្ធ១ទល់២ ចំនួន៥របៀប ឌ. ទ្វាមេគុនព្រះនារាយណ៍បែងភាគ ឍ. ថ្វាយបង្គំគ្រូហនុមានកាច់កព្រះរាម (នៅមានត) |
ក្រមាខៀវ | ||
មេគុន | មេគុន | មេគុនអន្ទង់ |
-ក្បាច់ទី១កណ្ដាប់ដៃព្រះនារាយណ៍ -ក្បាច់ទី២លំពែងព្រះនារាយណ៍ -ក្បាច់ទី៣ទម្ងន់ជើងព្រះនារាយណ៍ -ក្បាច់ទី៤ព្រះនារាយណ៍បួងសក់ -ក្បាច់ទី៤៥ដំណើរព្រះនារាយណ៍ (នៅមានត ) | -ក្បាច់ទី១ដំណើរល្បុក្កតោ -ក្បាច់ទី២កណ្ដាប់ដៃរួម -ក្បាច់ទី៣ ជំហានវាយលុក -ក្បាច់ទី៤ទាញដើមកម្ទេចគល់ -ក្បាច់ទី៥ រំលំដើមរលីងគល់ (នៅមានត ) | -ក្បាច់ទី១ ច្បូតអន្ទង់ -ក្បាច់ទី២បួងកន្ទុយអន្ទង់ -ក្បាច់ទី៣រឹតកអន្ទង់ -ក្បាច់ទី៤បោកអន្ទង់ -ក្បាច់ទី៥ សង្គ្រុបអន្ទង់ (នៅមានត ) |
មេគុន | មេគុនធរណី | |
-ក្បាច់ទី១ ដំណើរស្ដេចគ្រុឌ -ក្បាច់ទី២ ក្រញាំជើងគ្រុឌ-ក្បាច់ទី៣ គ្រុឌសម្ដែងឫទ្ធ-ក្បាច់ទី៤ គ្រុឌបាំងមេឃ-ក្បាច់ទី៤ គ្រុឌចំពុះដែក (នៅមានត) | -ក្បាច់ទី១បាតដៃបំបែកធរណី-ក្បាច់ទី២បាតជើងរញ្ជួយធរណី -ក្បាច់ទី៣ជង្គង់បង្គំថ្វាយ -ក្បាច់ទី៤ ពូនផ្នូរកប់យក្ស -ក្បាច់ទី៤ កាយដីដកស្ទូង (នៅមានត) |
រូបចម្លាក់ល្បុក្កតោបង្ហាញពីស្នៀតវាយកែង
ល្បុក្កតោនៅប្រាសាទបន្ទាយឆ្មារ
អត្ថបទ៖ ឆន ទិត្យ ប្រភព៖ សាន គឹមស៊ាន