"Hate" បទថ្មីរបស់ 4minute ដែលជាការនិពន្ធរបស់ Skrillex ចេញ MV ហើយ
- 2016-02-01 18:21:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"Hate" បទថ្មីរបស់ 4minute ដែលជាការនិពន្ធរបស់ Skrillex ចេញ MV ហើយ
ចន្លោះមិនឃើញ
ក្រុមចម្រៀង 4minute បានបញ្ចេញវីដេអូចម្រៀងថ្មីចំណងជើងថា "Hate" ដែលស្ថិតនៅអាល់ប៊ុមតូចទី៧ 'Act.7' កាលពីយប់មិញ។ សម្រាប់បទថ្មីនេះគឺមានការចូលរួមនិពន្ធដោយ DJនិងអ្នកនិពន្ធចម្រៀងអាមេរិក Skrillex និងអ្នកនិពន្ធកូរ៉េ២នាក់ទៀតគឺ Seo Jae Woo និង Son Young Jin។
ចំពោះចម្រៀងថ្មីរបស់ក្រុម 4minute នេះគឺជាប្រភេទបទ hip hop ដែលអត្ថន័យបង្ហាញពីអារម្មណ៍របស់នារី ពេលដែលបែកបាក់ស្នេហា។ យ៉ាងណាក្ដី ទំនុកនៃបទចម្រៀងនេះក៏មានការរួមចំណែកសរសេរពីសមាជិក HyunA និង Jiyoon ផងដែរ៕
ចុចអាន៖‘Sting’ បទថ្មីរបស់ Stellar សិចស៊ី ស៊ីអារម្មណ៍ពីដើមដល់ចប់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop