ផ្លាកលេខម៉ូតូបញ្ចុះតម្លៃសល់ត្រឹម ៤០ ០០០រៀល
- អង្គារ, 2 កុម្ភៈ 2016 16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លាកលេខម៉ូតូបញ្ចុះតម្លៃសល់ត្រឹម ៤០ ០០០រៀល
ចន្លោះមិនឃើញ
ការស្នើសុំធ្វើផ្លាកលេខទោចក្រយានយន្ត ឬត្រីចក្រយានយន្តត្រូវបានចុះតម្លៃមកនៅត្រឹម ៤០.០០០ រៀល រយៈពេល ១០ថ្ងៃ នៅគ្រប់ការិយាល័យច្រកចេញចូលតែមួយទូទាំងរាជធានីខេត្ត។ នេះបើតាមលោក ឈួន វ៉ន់ អគ្គនាយករងដឹកជញ្ជូននៃអគ្គនាយកដ្ឋានដឹកជញ្ជូន។
កន្លងមក ការចុះបញ្ជីធ្វើផ្លាកលេខនេះតម្លៃ ៧៨.០០០រៀល រយៈពេល ៣០ថ្ងៃ តែក្រោយប្រកាសរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈ និងដឹកជញ្ជូន តម្លៃនេះបានប្រែប្រួល និងដើម្បីជាការសម្រួលដល់ប្រជាជនផងដែរ៕
អត្ថបទ៖ លឹម សុនា
រូបភាព៖ សាលារាជធានីភ្នំពេញ