ល្បីថា Galaxy S7 Edge មានកម្រិតថាមពលថ្មកាន់តែសាហាវ
- 2016-02-10 22:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Galaxy S7 Edge មានកម្រិតថាមពលថ្មកាន់តែសាហាវ
ចន្លោះមិនឃើញ
ឆ្នាំមុន Samsung បានកាត់បន្ថយសមត្ថភាពថ្មលើ smartphone របស់ខ្លួន ជាហេតុធ្វើឲ្យថ្ម Galaxy S6 ត្រដាបត្រដួសសុំត្រឹមរស់បានត្រឹមតែមួយថ្ងៃ។ ប៉ុន្តែ ឆ្នាំ២០១៦នេះ Samsung ហាក់កំពុងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងសមត្ថភាពថ្មរបស់ Galaxy S7 Edge ដែលនឹងចេញឆាប់ៗខាងមុខនេះ។
យោងតាមវិបសាយ 9to5Google បានឲ្យដឹងថា Galaxy S7 Edge នឹងមានកម្រិតថាមពលថ្មរហូតដល់ 3,600mAh ឯណោះ គឺធំជាង Galaxy Note 5 (3,000mAh) និង Nexus 6P (3,450mAh) ទៅទៀត។
រាង Galaxy S7 Edge គំរូ
Galaxy S7 និង S7 Edge ត្រូវគេរំពឹងថានឹងឃើញពន្លឺថ្ងៃជាផ្លូវការនៅក្នុងសន្និបាតទូរសព្ទពិភពលោកនៅថ្ងៃទី២១ ខែនេះ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ខណៈដែល S7 Edge ត្រូវគេល្បីថា អាចអេក្រង់ធំជាងមុន ពោលគឺទំហំ ៥,៥អ៊ីញ៕
រាង Galaxy S7 Edge គំរូ
ដោយ៖ សុផាត ប្រភព៖ 9to5google