«រូបមន្តចងបេះដូង» ចេញកំដរថ្ងៃបុណ្យនៃក្ដីស្រលាញ់
- 2016-02-11 17:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«រូបមន្តចងបេះដូង» ចេញកំដរថ្ងៃបុណ្យនៃក្ដីស្រលាញ់
ចន្លោះមិនឃើញ
[...]
ទោះបីស្រីៗជាច្រើនមកលឹបលក្នុងជីវិតគេ នៅកន្លែងធ្វើការរបស់គេ ផ្ញើសារមកក្នុងទូរសព្ទគេ…. ចិត្តខ្ញុំប្រចណ្ឌណាស់ ប៉ុន្តែខ្ញុំមិនធ្វើអ្វីទាំងអស់ ព្រោះយល់ថាថ្ងៃស្អែក ថ្ងៃណាមួយ គេនឹងលែងមករកខ្ញុំទៀត ពេលនោះខ្ញុំនឹងស្ដាយដែលមិនបានប្រើពេលវេលានៅជាមួយគេឱ្យបាន ល្អបំផុត។ «អូនចង់ទៅលេងកោះ!» ខ្ញុំនិយាយរំអុក ទោះចិត្តខ្ញុំកំពុងតែក្រៀមស្វិត។ «ទៅៗអ៊ីចឹង? ទៅពេលណា?!» គេឆ្លើយមកធម្មតាដូចគ្មានអីភ្ញាក់ផ្អើល ដូចមិនមែនជារឿងអ្វីធំសម្រាប់គេសោះឡើយ។
ប្រហែលជាក្នុងជីវិតគេ ការចំណាយប្រាក់ដើរលេងជារឿងតូចតាច ហើយកាលដែលបានស្រីៗទៅកំដរដើរលេងក៏មិនមែនជារឿងអ្វីដែលត្រូវ ភ្ញាក់ផ្អើល? អ៊ីចឹងខ្ញុំនេះ?… តម្លៃរបស់ខ្ញុំមានអីធំដុំទៅសម្រាប់អារម្មណ៍របស់គេ? ខ្ញុំគិតដល់រឿងស្មុគកាន់តែច្រើនឡើងៗ តែខ្ញុំនៅរក្សាការសន្ទនាដូចគ្មានអ្វីទោមនស្ស៖ «ពេលណាក៏ដោយកាន់តែឆាប់កាន់តែល្អ! អូ…បងអ្ហា៎ ចិត្តដល់បុណ្យសង្សារហើយ!» «ចង់បានអីគេ អូនអ៊ូក?» «ខឹងអាលូវ បើហៅអូនអ៊ីចឹង!» «ចុះបើកាម៉ាប់មែន មិនឱ្យគេថា?!» «មកស្រលាញ់ធ្វើអីអ៊ីចឹង?!» «មានអាណាថាស្រលាញ់!» ខ្ញុំក្ដិចខ្ញាំគេ។
ខ្លួនគេត្រង់ណាក៏ណែនណាន់ ព្រោះគេជាប្រុសស្អាត ញ៉ាំគ្រប់គ្រាន់និងហាត់ប្រាណដោយជីវិតមិនដែលលំបាក។ ប៉ុន្តែដែលខុសពីកូនអ្នកមាននានាគឺថា ចិត្តគេមានការយោគយល់ ហើយស្នេហារបស់គេផ្អែមល្ហែម។ ៥សប្ដាហ៍ហើយដែលយើងបានសាងស្នេហាជាមួយគ្នាដូចជាប្ដីប្រពន្ធ យើងបានក្លាយទៅជាកញ្ចក់ដែលឆ្លុះបញ្ចាំងភាពឯកជនរបស់គ្នាទៅវិញទៅ មក តែគេមិនដែលនិយាយពីរឿងអនាគត ធ្វើឱ្យខ្ញុំដឹងថា បុប្ផាប៉ះកន្លង់ជារឿងធម្មតា ឯរឿងរៀបការគឺមិនមែនសម្រាប់នារីក្រីក្ររបៀបខ្ញុំនេះដាច់ខាត។ ខាងខ្ញុំនេះវិញជាភាគីចាញ់ប្រៀបស្រាប់ទៅហើយ។
នៅជាមួយគេ បំណងប្រាថ្នាទាំងអស់របស់ខ្ញុំត្រូវធីបចោលទៅម្ខាង។ ពីមុន ខ្ញុំរក្សាស្នេហាបរិសុទ្ធរបស់ខ្ញុំ គិតប្រាថ្នារៀបការជាប្រពន្ធនិងជាម្ដាយ។ តែបន្ទាប់ពីសង្សារចាស់ គេតាមម្ដាយរបស់គេ គេចោលខ្ញុំព្រោះប្រកាន់ប្រវត្តិខ្ញុំថាជាកូនប្រពន្ធចុង ខ្ញុំត្រូវធ្លាក់ទៅក្នុងកំណាត់ជីវិតដ៏ឈឺចាប់ ហើយប្រាប់ខ្លួនឯងថាតទៅស្រលាញ់ពួកប្រុសៗគឺរកលុយមកទិញផ្ទះនិង ឡានទុកដឹកម៉ែកម្សត់របស់ខ្ញុំដើរលេង។ ទោះបីជាយ៉ាងណា ពេលនេះចំណងនៃសេចក្ដីស្រឡាញ់របស់ឌីន និងភាពផ្អែមល្ហែមដែលគេធ្វើអំណោយមកក្នុងជីវិតខ្ញុំ បានផ្លាស់ប្ដូរខ្ញុំពីគំនិតសងសឹក ចំអកដល់ព្រហ្មលិខិតមកជាការប្រើប្រាស់អតីតកាលនិងការឈឺចាប់ជា បទពិសោធន៍។
«បងត្រូវទៅហុងកុងពីរបីថ្ងៃ! ពេលមកវិញ បងចង់ទិញកាដូមកឱ្យហើយ!» «បងឯងមកវិញទាន់ថ្ងៃ១៤អត់?!» [...]
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ