លីគរដូវកាលនេះ គ្រប់កីឡដ្ឋាន តម្លៃសំបុត្រ៥ពាន់រៀល និង៣ពាន់រៀល
- 2016-02-18 20:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគរដូវកាលនេះ គ្រប់កីឡដ្ឋាន តម្លៃសំបុត្រ៥ពាន់រៀល និង៣ពាន់រៀល
ចន្លោះមិនឃើញ
តម្លៃសំបុត្រចូលទស្សនាការប្រកួតលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០១៦នេះដូចគ្នាទាំងអស់នៃកីឡដ្ឋានដែលទទួលរៀបចំការប្រកួតពោលគឺ៥ពាន់រៀល និង៣ពាន់រៀល។
តាមការឲ្យដឹងពី Page របស់ភ្នំពេញក្រោនថា សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ថា សំបុត្រទស្សនាការប្រកួតលីគបាល់ទាត់កំពូលកម្ពុជានៅពហុកីឡដ្ឋានជាតិ នៅកីឡដ្ឋាន RSN ព្រមទាំងកីឡដ្ឋានផ្សេងៗទៀតដែលរៀបចំការប្រកួតគឺតម្លៃដូចគ្នាទាំងអស់ក្នុងនោះកន្លែងមានដំបូលតម្លៃ៥០០០រៀល និងកន្លែងអត់មានដំបូលតម្លៃ៣០០០រៀល។
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះហើយដែលរបើកឆាកដំបូងគឺក្រុមជើងឯកចាស់ ភ្នំពេញក្រោនទទួលស្វាគមន៍ក្រុមខេមបូឌានថាយហ្គឺរនៅកីឡដ្ឋាន RSN វេលាម៉ោង៦ល្ងាច និងផ្សាយផ្ទាល់ដោយ BTV៕
អត្ថបទ៖ ជាន ចាន់រ៉ា